កាន់តែងាយស្រួល និងសុវត្ថិភាព! ABA មានគណនីជួញដូរ អាចបើកតាមទូរសព្ទ និងអនឡាញបាន
- 2021-11-03 06:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែងាយស្រួល និងសុវត្ថិភាព! ABA មានគណនីជួញដូរ អាចបើកតាមទូរសព្ទ និងអនឡាញបាន
ចន្លោះមិនឃើញ
នៅពេលដែលនិយាយដល់ការជួញដូរឧបករណ៍និស្សន្ទ ក្នុងនាមជាអ្នកជួញដូរ ប្រាកដជាដឹងហើយថា យើងត្រូវធ្វើចរាចរលុយទៅមកពាក់ព័ន្ធនឹងការជួញដូរ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលលោកអ្នកត្រូវចំណាយពេលធ្វើដំណើរទៅធនាគារតែម្តងដើម្បីដំណើរការប្រតិបត្តិការរបស់អ្នកផងដែរ។ ប៉ុន្តែ ចាប់ពេលនេះ លោកអ្នកមិនចាំបាច់ចំណាយពេលលើករណីនេះទៀតឡើយ ព្រោះរាល់ប្រតិបត្តិការទាំងអស់កាន់តែងាយស្រួលមួយ និងចំណេញពេលវេលា តាមរយៈការបើកគណនីជួញដូរជាមួយ ABA។ លោកអ្នកដែលជាអ្នកជួញដូរ ឬអ្នកវិនិយោគជាបុគ្គល អាចបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទ ABA Mobile។ ចំណែកវិនិយោគិននីតិបុគ្គល ឬក្រុមហ៊ុន ក៏អាចបើកគណនីតាមសេវាធនាគារអនឡាញ ABA ផងដែរ សម្រាប់អាជីវកម្ម ដែលត្រូវបានគេហៅថា iBB។
ចាំបាច់អត់? ហេតុអ្វីបានជាអ្នក ត្រូវការគណនីជួញដូរ?
មានទិដ្ឋភាពសំខាន់២ ដែលលោកអ្នកជាអ្នកវិនិយោគលើឧបករណ៍និស្សន្ទ គួរដឹង។ ទី១ ការបើកគណនីជួញ្ដូរ គឺជាការអនុវត្តស្របទៅតាមច្បាប់ ដែលតម្រូវឲ្យអ្នកជួញដូរឧបករណ៍និស្សន្ទទាំងអស់ ប្រើប្រាស់គណនីជួញដូរ ក្នុងការធ្វើប្រតិបត្តិការជួញដូរនានារបស់ខ្លួន។ ត្រង់ចណុចនេះ មានន័យថា ការធ្វើប្រតិបត្តិការសម្រាប់ការជួញដូរ ឬពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ ដោយប្រើប្រាស់គណនីផ្សេងមិនមែនជាគណនីជួញដូរ ដូចជាគណនីសន្សំ គណនីបៀវត្សរ៍ ឬគណនីទូទាត់ប្រចាំថ្ងៃផ្សេងៗ មិនមែនជាសកម្មភាពស្របនឹងច្បាប់ឡើយ។ ហេតុនេះ ការអនុវត្តតាមច្បាប់ ពិតជាមានសារសំខាន់ណាស់ ព្រោះវាការបំពេញកាតព្វកិច្ចពលរដ្ឋផង និងដើម្បីសុវត្ថិភាពរបស់យើងផង មិនថាការរស់នៅប្រចាំថ្ងៃ ការប្រកបរបរ ឬធ្វើកិច្ចការផ្សេងៗ ក៏ដោយ។
ចំណុចទី២ គឺការផ្តល់ភាពងាយស្រួល មានអត្ថប្រយោជន៍ និងសុវត្ថិភាព។ ការមានគណនីដោយឡែក សម្រាប់គោលបំណងជាក់លាក់ គឺជាការរៀបចំសណ្ដាប់ធ្នាប់ហិរញ្ញវត្ថុ ឬការចាត់ចែងលុយកាក់បានយ៉ាងប្រុងប្រយ័ត្ន។ ការធ្វើបែបនេះ ធ្វើឲ្យលោកអ្នកមិនមានភាពច្របូកច្របល់ ឬពិបាកគ្រប់គ្រងប្រតិបត្តិការ ព្រោះលោកអ្នកអាចញែកគ្នាដាច់ពីគណនីទូទៅ ឬសន្សំរបស់អ្នក ដោយគ្មានការភាន់ច្រឡំ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចធ្វើតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងរាល់ប្រតិបត្តិការនីមួយៗរបស់លោកអ្នកបានយ៉ាងស្រួល ដោយមិនចាំបាច់ចំណាយពេលយូរក្នុងការផ្ទៀងផ្ទាត់។
ហេតុនេះ សម្រាប់ទាំងអ្នកជួញដូរឧបករណ៍និស្សន្ទជាបុគ្គល និងប្រភេទជាក្រុមហ៊ុន (នីតិបុគ្កល) ការដែលមានគណនីជួញដូរ គឺជារឿងសំខាន់ ពីព្រោះលោកអ្នកមិនត្រឹមតែអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានភាពងាយស្រួល ផងដែរ។ ជាមួយគ្នានេះ លោកអ្នកក៏អាចរៀបចំ និងបែងចែកច្បាស់លាស់នូវប្រភេទប្រតិបត្តិការ ឬចរាចរលុយចេញចូល ផងដែរ។
លើសពីនេះទៅទៀត ឥឡូវនេះ ការបើកគណនីជួញដូរ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ដោយលោកអ្នកជាអ្នកវិនិយោគក្នុងនាមជាបុគ្គល អ្នកអាចបើកបានភ្លាមៗ ដោយខ្លួនឯងតាមរយៈ ABA Mobile ហើយបើអ្នកវិនិយោគសម្រាប់ក្រុមហ៊ុន លោកអ្នកអាចបើកគណនីជួញដូរសម្រាប់ក្រុមហ៊ុនពីកុំព្យូរទ័រ តាមរយៈសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ឬ iBB។
តើអ្វីទៅជាគណនីជួញដូរ?
គណនីជួញដូរ គឺជាប្រភេទគណនីជាក់លាក់មួយដែលប្រើដើម្បីទិញ និងលក់មូលបត្រដូចជា ភាគហ៊ុន មូលបត្របំណុល និងមូលនិធិទៅវិញទៅមក។ ប៉ុន្តែ លោកអ្នកតម្រូវឲ្យមានឈ្មួញកណ្តាលជាដៃគូដើម្បីធ្វើការជួញដូរ ដោយលោកអ្នកអាចផ្ទេរប្រាក់ចូល និងចេញពីគណនីជួញដូរបានច្រើនដូចជាគណនីធនាគារ ប៉ុន្តែមិនដូចធនាគារនោះទេ គណនីជួញដូរតាមរយៈឈ្មួញកណ្តាល ផ្តល់ឱ្យអ្នកនូវការចូលទៅកាន់ទីផ្សារភាគហ៊ុន និងការវិនិយោគផ្សេងទៀត។
ការបណ្ដាក់ទុន ការជួញដូរឱ្យមានប្រសិទ្ធភាព អាស្រ័យលើការស្វែងយល់ និងសិក្សាបន្ថែមឱ្យកាន់តែច្បាស់។ ជំហានដំបូង លោកអ្នកអាចសាកល្បងជាមួយចំនួនតិចតួច ដើម្បីឱ្យស្ទាត់ជំនាញក្នុងការជួញដូរអនឡាញ។
ចាប់អារម្មណ៍ចង់បើកគណនីជួញដូរតាមទូរសព្ទ និងគណនីជួញដូរសម្រាប់នីតិបុគ្គល? ឥឡូវនេះ លោកអ្នកអាចបើកបានដោយខ្លួនឯង យ៉ាងស្រួល។
កាន់តែច្បាស់ តោះមកមើលពីអត្ថប្រយោជន៍ របៀបបើកគណនី និងរបៀបវិនិយោគ៖
២. គណនីជួញដូរតាមទូរសព្ទសម្រាប់រូបវន្តបុគ្គល អត្ថប្រយោជន៍នៃការបើកគណនីជួញដូរតាមទូរសព្ទរួមមាន៖
របៀបនៃការបើកគណនី៖
របៀបវិនិយោគ៖
ជាក់ស្ដែងបច្ចុប្បន្ននេះ សេវាធនាគារតាមទូរសព្ទដៃមានការប្រើប្រាស់កាន់តែទូលំទូលាយ ហើយកម្មវិធី ABA Mobile មានអតិថិជនកាន់តែច្រើនឡើងៗ។ លោកអ្នកអាចដោនឡូតកម្មវិធីនេះ រួចបើកគណនីបានភ្លាមៗ។
២. រីឯការបើកគណនីជួញដូរសម្រាប់វិនិយោគិននីតិបុគ្គលវិញក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ ក្នុងនោះ៖
របៀបបើកគណនីជួញដូរសម្រាប់វិនិយោគិននីតិបុគ្គលអាចធ្វើបាននៅលើសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ដូចខាងក្រោម៖
ចាប់អារម្មណ៍ក្នុងការប្រើប្រាស់? ចំពោះសកម្មភាពជួញដូរមូលបត្រសម្រាប់ រូបវន្តបុគ្គល និងនីតិបុគ្គល អ្នកអាចបើកគណនីជួញដូរ ដោយប្រើប្រាស់កម្មវិធី ABA Mobile និងកម្មវិធី សេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ដោយមិនបាច់អញ្ជើញមកសាខាធនាគារឡើយ។ វិនិយោគិនរូបវន្តបុគ្គលអាចវិនិយោគជាមួយក្រុមហ៊ុនដៃគូរបស់ ធនាគារ ABA ដែលមានដូចជា ក្រុមហ៊ុន Alpha Gold Futures និងក្រុមហ៊ុន Golden FX Link Capital និងក្រុមហ៊ុនជាច្រើនទៀតនាពេលខាងមុខ។
ដោនឡូតកម្មវិធី ABA ឥឡូវនេះ ដើម្បីទទួលបានការប្រើប្រាស់សេវាធនាគារកាន់តែសម្បូរបែប។
សម្រាប់ព័ត៌មានទាក់ទងនឹងការបើកគណនី អាចទាក់ទងតាមរយៈ៖