ខោទឹកនោម កូកូហ្វីត ចេញលក់ផលិតផលថ្មី ដែលត្រជាក់ដូចទឹកកក និងទន់ល្មើយដូចគ្រីម
- 2021-11-08 09:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខោទឹកនោម កូកូហ្វីត ចេញលក់ផលិតផលថ្មី ដែលត្រជាក់ដូចទឹកកក និងទន់ល្មើយដូចគ្រីម
ចន្លោះមិនឃើញ
ពិតណាស់សម្រាប់ប៉ាម៉ាក់គ្រប់រូប ការយកចិត្តយកដាក់ចិញ្ចឹមបីបាច់ថែរក្សាកូនតូចៗឲ្យបានល្អគឺតែងមានការប្រុងប្រយ័ត្នខ្ពស់បំផុតមិនថាចំណីអាហារ ឬសម្ភារប្រើប្រាស់ ប្រចាំថ្ងៃរបស់ពួកគេនោះទេ។ បញ្ហាមួយដែលប៉ាៗម៉ាក់ៗតែងតែជួបប្រទះគឺការជ្រើសរើសប្រើប្រាស់ខោទឹកនោមសម្រាប់កូនតូចៗ ខណៈនេះជាក្តីកង្វល់ធំមួយព្រោះថា ប្រសិនបើលោកអ្នកចេះតែជ្រើសរើសខោទឹកនោមដែលគ្មានគុណភាព និងគ្មានការទទួលស្គាល់ច្បាស់លាស់នោះ វានឹងបង្ករជាបញ្ហាដល់កូនតូចៗមិនខានដូចជា កន្ទួល រមាស់ ឬឡើងក្រហម ជាពិសេសអាចប៉ះពាល់ដល់សុខភាពរបស់កូនៗទៀតផង។
ប៉ុន្តែ បញ្ហាទាំងនេះលែងជាក្តីព្រួយបារម្ភរបស់មាតាបិតាទៀតហើយ ព្រោះខោទឹកនោមម៉ាកកូកូហ្វីត (KOKOFiT) ជាផលិតផលនាំចូលពីប្រទេសកូរ៉េ ១០០% និងបានចេញលក់ជាផ្លូវការនូវផលិតផលថ្មីមួយទៀតរបស់ខ្លួនដែលជាផលិតផលមានគុណភាពខ្ពស់លំដាប់ Super Premium គឺ KOKOFiT Ice Cream Diaper(ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម)។
ហេតុអ្វីបានជាក្រុមហ៊ុនសម្រេចចិត្តនាំចូលនូវលិតផលថ្មីមួយនេះដែលនឹងទាញយកចំណែកទីផ្សារ Super Premium ហើយបានតាំងពាក្យស្លោកថា «ត្រជាក់ដូចទឹកកក និងទន់ដូចគ្រីម »? ដោយសារតែកូនតូចៗត្រូវការផាសុកភាពជាពិសេសសម្រាប់ពួកគេដូចជា ភាពត្រជាក់ ទន់ ស្រស់ស្រាយ មិនខុសពីអារម្មណ៍ពេលបានញ៉ាំការ៉េមចឹងដែរ។ ចុះទំរាំបានស្លៀកខោទឹកនោម KOKOFiT Ice Cream Diaper (ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) ដែលមានសាច់ត្រជាក់ដូចទឹកកក និងទន់ដូចជាគ្រីម បែបនេះទៀត ច្បាស់ជាធ្វើអោយពួកគាត់កាន់តែស្រួលខ្លួន និងកាន់តែស្រស់ស្រាយខ្លាំង។
ម្ចាស់ប្រេនដ៏ខោទឹកនោមមកពីប្រទេសកូរ៉េ បានបញ្ជាក់ថា៖ «យើងជឿជាក់ថា លក្ខណៈសម្បត្តិរបស់ KOKOFiT Ice Cream Diaper (ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) នឹងផ្តល់ផាសុកភាពកាន់តែខ្លាំងដល់កូនតូចរបស់លោកអ្នកលើសពីការរំពឹងទុក ព្រោះវាកាន់តែស្តើង កាន់តែត្រជាក់ កាន់តែទន់ និងកាន់តែជ្រាបទឹកបានល្អ ស្របទៅនឹងគ្រប់រដូវកាល មិនថារដូវក្តៅ ឬត្រជាក់»។ ខោទឹកនោមនេះ ត្រូវបានផលិតឡើងជាពិសេសពីវត្ថុធាតុដើមល្អបំផុត និងជ្រើសរើសយ៉ាងម៉ត់ចត់ ព្រមទាំងផលិតឡើងដោយបរិក្ខារ និងទីកន្លែងប្រកបដោយអនាម័យរួមជាមួយបច្ចេកវិទ្យា Aquakeep អាចជួយឲ្យការស្រូបយកបានឆាប់រហ័ស និងផ្តល់នូវដំណោះស្រាយភាពស្ងួតជាមួយ Quantum Dry ដែលអាចជួយកាត់បន្ថយការរំខាន និងកន្ទួលរមាស់ដែលបណ្តាលមកពីខោទឹកនោម។ ដូច្នេះពេលកូនតូចលែងមានការរំខានបែបនេះ អ្នកម៉ាក់ៗក៏លែងមានក្តីកង្វល់ ឬអត់ងងុយប្តូរខោទឹកនោមអោយកូនតូចនាពេលយប់ដែរ អាចចំនេញទាំងពេលវេលា និងថវិការផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ខោទឹកនោម KOKOFiT Ice Cream Super Premium ថ្មីនេះ មានអត្ថប្រយោជន៍បន្ថែមជាច្រើនដូចជា៖
• ការពារកុំឲ្យរមួល និងជ្រាបទឹកដោយស្រទាប់ការពារ៣ជាន់
• ស្រទាប់ដែលអាចឲ្យខ្យល់ចេញចូលបានងាយ
• ស្រូបជាតិទឹក និងស្ងួតបានលឿនដោយ 3D Quantum channel
• កៅស៊ូចង្កេះធំទូលាយដែលងាយស្រួលដល់ទារក
• មានវិញ្ញាបនបត្រដឺមាតេស្ត ដែលបញ្ជាក់ថាមិនមានការឆ្លងរោគស្បែក ប្រតិកម្មអាឡែហ្ស៊ី និងគ្មានហានិភ័យនៃធាតុគីមីបង្ករគ្រោះថ្នាក់
ស្របពេលដែលចេញលក់នូវផលិតផលថ្មី Super Premium របស់ខ្លួនក្រុមហ៊ុនក៏មានប្រម៉ូសិនពិសេសសម្រាប់អតិថិជនរបស់ខ្លួនផងដែរគឺរាល់ពេលធ្វើការបញ្ជារទិញខោទឹកនោម KOKOFiT Ice Cream Diaper (ខោទឹកនោម កូកូហ្វីត អាយស៍គ្រីម) ប្រភេទណាមួយក៏ដោយ មួយដុំនឹងទទួលបានក្រដាស់សើម KOKOFiT ចំនួនមួយដុំទៀតភ្លាមៗ។អាចស្វែងរកទិញបានតាមបណ្តាហាងជាដៃគូរសហការ និងបញ្ជាទិញតាមដៃគូអនឡាញជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមឆាតទៅកាន់ហ្វេសបុកផេកផ្លូវការ Kokofit Cambodia ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 076 260 222។