Black Friday Promotion មកវិញហើយ ជាមួយការបញ្ចុះតម្លៃ ៥០% ពីហាងល្បីៗ នៅផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា

  • 2021-11-15 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី Black Friday ការលក់បញ្ចុះតម្លៃប្រចាំចុងឆ្នាំ ដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានមកដល់ទៀតហើយ។

ចាប់ពីថ្ងៃទី២៦ រហូតដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា នឹងរៀបចំនូវកម្មវិធី ប្លេកហ្វៃ្រដេ (Black Friday) ជាមួយការលក់បញ្ចុះតម្លៃដ៏អស្ចារ្យរហូតនឹកស្មានមិនដល់ ពីហាងល្បីៗជាង ២0០ហាង ដូចជា Puma, Coach, Fila, Champion, G2000, Skechers, Mango, L-Occitane, The Body Shop ហាងលក់សំលៀកបំពាក់ និងហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមទាំងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ។

លើសពីនោះទៅទៀត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ផ្សារទំនើប អុីអន ម៉ល ក៏បានត្រៀមកាដូជាកាបូបស្ពាយដ៏ស្រស់ស្អាត ពិសេសសម្រាប់ផ្តល់ជូនអតិថិជន ចំនួន ១ ភ្លាមៗ ដោយគ្រាន់តែធ្វើការជាវទំនិញ រួមវិក្កយបត្រ បញ្ចូលគ្នាចាប់ពី ៥០ដុល្លាឡើងទៅ (តែមិនរួមបញ្ចូលវិក័យបត្រពីផ្សារលក់ទំនិញទូទៅ AEON Supermarket)។ ហេតុនេះ កុំឲ្យឱកាសនេះរំលងហួសឲ្យសោះណា៎ ព្រោះការផ្តល់ជូននេះធ្វើតែមួយថ្ងៃ ហើយអតិថិជនម្នាក់អាចប្តូរបានកាបូបមួយប៉ុណ្ណោះ។

កាន់តែប្លែកកាន់តែអស្ចារ្យ នាថ្ងៃទី ២៩ វិច្ឆិកា ២០២១ នេះអតិថិជនទាំងអស់ នឹងទទួលបាននូវអ្វីដែលថ្មី ប្លែក មិនធ្លាប់មានពីមុនមក គឺកម្មវីធី Cyber Monday ដែលនឹងមានការលក់បញ្ចុះតម្លៃតាមអនឡាញ ពីហាងម៉ាកល្បីៗរហូតដល់ ៧០%។

កម្មវីធីនេះដែរនឹងមានការចូលរួមសម្តែងពីតារាកិត្តិយសល្បីៗដូចជា កញ្ញា យូ កាម៉ុនរ៉ាត់ និង DJ Alex Matt & Chris Diva ពិសេសជាងនេះទៅទៀត នឹងមានការចែកកាដូហ្វ្រីជាច្រើនទៀត ដោយលោកអ្នកគ្រាន់តែជាវទំនិញតាមរយ:ការ Live ផ្ទាល់នៅលី Facebook Page របស់ AEON MALL Phnom Penh & AEON MALL Sen Sok City។

រង់ចាំអ្វីទៀត ពេលវេលាបញ្ចុះតម្លៃមានកំណត់ណា៎ អញ្ជើញមកចូលរួម ជាវទំនិញដែលមានគុណភាពខ្ពស់ ម៉ាកល្បីៗមកពីជុំវិញពិភពលោក ដែលមានច្រើនប្រភេទ ច្រើនជម្រើសជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំរបស់កម្មវិធី Black Friday។

«សូមចូលរួមការពារសុវត្ថិភាពដោយអនុវត្ត ៣ការពារ ៣កុំ ពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ទាំងអស់គ្នា»៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី