ញ៉ាំហើយមិនស្ដាយលុយ! រសជាតិឈ្ងុយឆ្ងាញ់ និងវត្ថុធាតុដើមនៃកាហ្វេ 3 in 1

  • 2021-11-12 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ននេះ កាហ្វេកញ្ចប់កំពុងពេញនិយម និងលក់ដាច់លើទីផ្សារខ្លាំង។ មែនទែនទៅ បើក្រឡេកទៅមើលម៉ាកផលិតផលរបស់កាហ្វេកញ្ចប់ ឬហៅថា 3 in 1 វិញ គឺមានច្រើនម៉ាក ដែលកំពុងដំណើរការលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ កាហ្វេកញ្ចប់មានច្រើនម៉ាក ប៉ុន្តែបើនិយាយអំពីរសជាតិ និងគុណភាពវិញ គឺសុទ្ធតែមានរសជាតិខុសៗគ្នា បើទោះបីជាមានប្រើប្រាស់វត្ថុធាតុដើមដូចគ្នាក៏ដោយ។

ឆ្ងល់អត់? តើបណ្ដាលមកពីអ្វី ទើបធ្វើឱ្យមានរសជាតិខុសគ្នា?

កាហ្វេកញ្ចប់ ឬ 3 in 1 ស្ទើរតែគ្រប់ប្រភេទទៅហើយ ដែលប្រើប្រាស់ប្រភេទកាហ្វេ អារ៉ាប៊ីកា (Arabica) និង រ៉ូបូស្តា (Robusta) មកផលិត។ ប៉ុន្តែមូលហេតុដែលធ្វើឱ្យមានរសជាតិខុសគ្នា គឺអាចបណ្ដាលមកពីការផលិត គ្រឿងផលិត និងតិចនិកនៃការផលិត ដែលមានលំដាប់លំដោយខុសគ្នា និងវិធីសាស្ដ្ររៀងៗខ្លួន។

ដូច្នេះហើយ លោកអ្នកអាចសាកល្បងភ្លក្សរសជាតិនីមួយៗ របស់ម៉ាកកាហ្វេផ្សេងៗ រួចជ្រើសរើសម៉ាកមួយណាដែលអ្នកពេញចិត្ត។ ចង់ដឹងអត់? គ្រាប់កាហ្វេមួយណាពេញនិយមខ្លាំងជាងគេ?

ប្រភេទគ្រាប់កាហ្វេ អារ៉ាប៊ីកា (Arabica) និង រ៉ូបូស្តា (Robusta) ជាប្រភេទគ្រាប់កាហ្វេពេញនិយមជាងគេ ហើយពីរប្រភេទនេះ ក៏មានរសជាតិខុសគ្នាផងដែរ៖

  • អារ៉ាប៊ីកា (Arabica)៖ មានរសជាតិស្រាលស្រទន់ ផ្អែម ជាមួយនឹងរសជាតិសូកូឡា និងស្ករ។ អារ៉ាប៊ីកា (Arabica) មានជាតិកាហ្វេអ៉ីនតិចជាងប្រភេទគ្រាប់កាហ្វេ រ៉ូបូស្តា (Robusta)។ យោងតាមអង្គការកាហ្វេអន្តរជាតិបានឱ្យដឹងថា ជាង ៦០ភាគរយនៃផលិតកម្មកាហ្វេពិភពលោកគឺប្រើប្រាស់គ្រាប់កាហ្វេ អារ៉ាប៊ីកា (Arabica) ហើយប្រភេទនេះត្រូវបានជាប់ឈ្មោះជាគ្រាប់កាហ្វេដែលលក់ដាច់ និងឆ្ងាញ់ជាងគេ ។

  • រ៉ូបូស្តា (Robusta)៖ មានជាតិកាហ្វេធ្ងន់ និងល្វីងខ្លាំងជាង អារ៉ាប៊ីកា (Arabica) ជាទូទៅគេប្រើក្នុងការលាយជាមួយ Espresso។ បន្ទាប់ពី អារ៉ាប៊ីកា (Arabica) គ្រាប់កាហ្វេ រ៉ូបូស្តា (Robusta) គឺនិយមខ្លាំងក្នុងការយកមកប្រើប្រាស់ផងដែរ ទាំងកាហ្វេឆុងម៉ាស៊ីន និងកាហ្វេកញ្ចប់។ រសជាតិរបស់កាហ្វេមួយនេះ គឺសម្រាប់អ្នកដែលចូលចិត្តរសជាតិកាហ្វេខ្លាំង។

តួយ៉ាង ការផលិតកាហ្វេកញ្ចប់មួយដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្លិនឈ្ងុយដិតជាប់មាត់ គឺត្រូវការរបៀបផលិតមួយដែលមានស្ដង់ដារ និងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាទំនើបជឿនលឿន និងមានច្រើនដំណាក់កាល ទម្រាំផលិតចេញដាក់លក់ក្នុងទីផ្សារ។

ជាក់ស្ដែង ប្រសិនបើចង់ញ៉ាំកាហ្វេកញ្ចប់ដែលមានរសជាតិឆ្ងាញ់ ដូចកាហ្វេឆុងម៉ាស៊ីន លោកអ្នកអាចសាកល្បងញ៉ាំជាប្រភេទកាហ្វេ Super Coffee និង Owl Coffee។ ប្រភេទកាហ្វេកញ្ចប់ទាំងនេះ មុននឹងដាក់លក់លើទីផ្សារ សុទ្ធតែបានពិនិត្យ និងផលិតចេញពីម៉ាស៊ីនទំនើប ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន។

មុននឹងញ៉ាំមកដឹងពីអត្ថប្រយោជន៍នៃការរំលីងកាហ្វេដោយប្រើធ្យូងម្ដង ការរំលីងបែបនេះធ្វើឱ្យគ្រាប់កាហ្វេកាន់តែមានរសជាតិផ្អែម ព្រោះការរំលីងនេះ ត្រូវប្រើពេលវេលាច្រើនម៉ោង និងត្រូវបានរំលីងយឺតៗ ហើយក្លិនវាកាន់តែឈ្ងុយខ្លាំង និងបង្កើនរសជាតិកាន់តែខ្លាំង។

បន្ទាប់ពីការរំលីង ចូលមកដល់វគ្គបំបែកគ្រាប់កាហ្វេវិញ។ ដំណាក់កាលនេះ គឺមានពីររបៀប ហើយគុណភាពក៏ផ្សេងៗគ្នាផងដែរ៖

  • ទី ១ បាញ់សម្ងួត (Spray-dried)៖ បំបែកដោយប្រើកម្ដៅភ្លើង ការបំបែកបែបនេះ ធ្វើឱ្យកាហ្វេមានសភាព ម៉ដ្ឋល្អ

  • ទី ២ បង្កកសម្ងួត (Freeze-dried)៖ បំបែកគ្រាប់កាហ្វេបែបត្រជាក់ ដោយប្រើបច្ចេកវិទ្យាទំនើប ការបំបែកបែបត្រជាក់ ជួយរក្សាក្លិនឱ្យឈ្ងុយខ្លាំង និងអាចរក្សាទុកបានយូរជាងមុន ការបំបែកបែបនេះគឺធ្វើឱ្យកាហ្វេនៅសភាពដុំៗ។

ចូលចិត្តញ៉ាំកាហ្វេ លោកអ្នកអាចសាកល្បងជាមួយកាហ្វេ 3 in 1 ដែលកំពុងពេញនិយមពីសំណាក់អ្នកចូលចិត្ដញ៉ាំកាហ្វេដែលបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនសូម៉ាពាណិជ្ជ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងក្នុងវិស័យ (FMCG)។

ក្រុមហ៊ុនមានកាហ្វេ 3 in 1 ជាច្រើនប្រភេទសម្រាប់ជ្រើសរើសដែលកំពុងចរាចរនៅលើទីផ្សារប្រទេសកម្ពុជាក្នុងនោះមានដូចជា៖

  • Super Coffee៖ ផ្សំពីគ្រាប់កាហ្វេ រ៉ូបូស្តា (Robusta) ដោយប្រើបច្ចេកវិទ្យា បាញ់សម្ងួត (Spray-dried)

  • Super White Coffee៖ ផ្សំឡើងពីគ្រាប់កាហ្វេ រ៉ូបូស្តា (Robusta) លាយជាមួយ អារ៉ាប៊ីកា (Arabica) ដោយប្រើបច្ចេកវិទ្យា បាញ់សម្ងួត (Spray-dried) ។

  • Owl Coffee៖ ដោយប្រើប្រាស់បច្ចេកវិទ្យាបង្កកសម្ងួត ១០០% ដែលធ្វើឱ្យកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់ ស្រាលស្រទន់។

  • និងប្រភេទ Owl White Coffee៖ ដោយប្រើប្រាស់បច្ចេកវិទ្យាបង្កកសម្ងួត ១០០% ប្រភេទកាហ្វេនេះគឺចម្រាញ់ចេញពីគ្រាប់កាហ្វេអារ៉ាប៊ីកា (Arabica) សុទ្ធ១០០% ។

(ចុចលើរូបភាពដើម្បីតំណភ្ជាប់ទៅកាន់ហ្វេសបុកផេករបស់ Super Coffee Cambodia និងOWL Coffee Cambodia)

លោកអ្នកអាចជ្រើសរើសជាមួយកាហ្វេរសជាតិដើម, ស្ករតិច, រសជាតិដូង, ឬរសជាតិស្ករត្នោត (Brown Sugar), រសជាតិកៅឡាក់, កាហ្វេ និងគ្រីម, និងរសជាតិក្លាស៊ិក (Classic) ដែលមានទាំងកញ្ចប់និងកំប៉ុង កាហ្វេកំប៉ុងទៀតសោតមានភាពងាយស្រួលក្នុងការដាក់ញាំនិងដាក់តាមខ្លូន។

ពេញចិត្ត ចង់សាករសជាតិកាហ្វេបែបណាក៏បានងាយៗ និងរហ័ស ដោយគ្រាន់តែឆុងជាមួយទឹកក្ដៅជាការស្រេច។

ក្នុងទីផ្សារទូលំទូលាយ លោកអ្នកអាចរកជៀវទិញនៅតាមផ្សារទំនើប អ៉ីអន ម៉ាក្រួ ឡាក់គី ម៉ាត មីនីម៉ាត គ្រប់ផ្សារទំនិញ និង តូបលក់ទំនិញ ២៥ ខេត្តក្រុង។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់៖

  • លេខទូរសព្ទ៖ ០១៦ ៥៥៥ ០២០/ ០១៦ ៥៥៥ ៤៦៩ សម្រាប់ចែកចាយផ្ដាច់មុខតាមខេត្ត៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី