CP ពង្រីកអាជីវកម្មសត្វទឹក ដើម្បីលើកស្ទួយវារីវប្បកម្មនៅកម្ពុជា

  • 2021-11-15 04:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេលបច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបម្រែបម្រួលបរិស្ថាន កំណើនប្រជាជន និងការថយចុះផលនេសាទត្រីធម្មជាតិ។ កក្តាទាំងនេះហើយទើបធ្វើឲ្យ CPF បានជំរុញឲ្យមានការ អភិវឌ្ឍន៍វិស័យវារីប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ជាមួយនេះផងដែរការប្រែប្រួលទាំងនេះបានបង្ហាញឲ្យឃើញច្បាស់នៅឱកាសក្នុងការរកប្រាក់ចំណូលពីអាជីវកម្មមួយនេះ។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្មដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព អាហារូបត្ថម្ភ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះអាជីវកម្មវារីវប្បកម្ម ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មវារីវប្បកម្មផ្នែកចិញ្ចឹមត្រី CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវារីវប្បករអ្នកចិញ្ចឹមត្រីទាំងអស់នៅកម្ពុជា។ សម្រាប់អាជីវកម្មវារីវប្បកម្ម CP ខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាវារីវប្បករ ក៏ដូចជាអ្នកចិញ្ចឹមត្រីនៅទូទៅប្រទេសកម្ពុជា។

លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ អាជីវកម្មវារីវប្បកម្មនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល ពិសេសដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ»។

លោកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ថា៖ «វារីវប្បករទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមត្រីដើម្បីច្បាមយករួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងកូវិដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។

តាមគោលការណ៍ប្រកបដោយនិរន្តរភាព CP ខេមបូឌា ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្មបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅលើដំណើរការផលិតកម្មអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី បច្ចេកទេសក្នុងការចិញ្ចឹមនិងផ្តោតសំខាន់ទៅលើចំណីរបស់សត្វទឹកជាច្រើនប្រភេទដែលមានគុណភាពនិងពង្រីកបន្ថែមនៅដៃគូរសហការទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលគុណភាពជាច្រើនទាក់ទងទៅនឹងពូជត្រីល្អ ចំណីត្រី ចំណីកង្កែប ចំណីបង្កង នឹងបានណែនាំបច្ចេកទេសក្នុងការចិញ្ចឹមសំខាន់ៗ៤ចំណុចទាក់ទងទៅនិងការចិញ្ចឹមយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គឺផ្តោតសំខាន់ទៅលើ ពូជ ចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថានជុំវិញ។

១. ពូជត្រី ( Breed )

ក្នុងការចិញ្ចឹមត្រីដើម្បីទទួលបានភាពជោគជ័យក្នុងនោះការជ្រើសរើសពូជពិតជាសំខាន់ ដូចនេះក្នុងការចិញ្ចឹមត្រីគួរតែជ្រើសរើសប្រភេទពូជត្រីណាដែលមានលក្ខណៈ៖

-ងាយរកពូជមកចិញ្ចឹម ងាយស្រួលចិញ្ចឹម លូតលាស់លឿន

-ធន់នឹងជំងឺ ធន់នឹងមជ្ឈដ្ឋានទឹករស់នៅ

-អាចស៊ីចំណីធម្មជាតិ និងចំណីសម្រេចបាន

-មានតម្លៃខ្ពស់ក្នុងទីផ្សារ

-ជាប្រភេទពូជត្រីដែលមានការអនុញ្ញាតពីរដ្ឋបាលជលផល

ក្នុងនោះផងដែរក្រុមហ៊ុនស៊ីភីខេមបូឌាមានការផ្គត់ផ្គង់នៅពូជត្រីជាច្រើនប្រភេទ រួមមានទីឡាព្យ៉ាក្រហម ត្រីអណ្តែង ត្រីប្រា ជាប្រភេទពូជត្រីមានគុណភាពស្របតាមស្តង់ដាផងដែរ។

២. ចំណី ( Feed)

ការផ្តល់ចំណី ដោយសារតែត្រីជាសត្វរស់នៅក្នុងទឹកពិបាកដឹងថាត្រូវផ្តល់អាហារដល់ពួកគេប៉ុន្មាន។ តើត្រីបានស៊ីទាំងអស់ទេ? ប្រសិនបើជាយើងអោយចំណីច្រើនពេកត្រីមិនអាចស៊ីអស់នោះអាចធ្វើអោយខាតឬចំណីដែលសល់អាចធ្វើអោយខូចគុណភាពទឹកដែលបង្កគ្រោះថ្នាក់ដល់ត្រី ហើយប្រសិនបើតិចពេក ត្រីមានការលូតលាស់យឺតជាងធម្មតា។

ដើម្បីកាត់បន្ថយបញ្ហាទាំងនេះមានគោលការណ៍ណែនាំមួយចំនួនដែលត្រូវអនុវត្តតាម៖

-ឲ្យចំណីត្រីជាពេលវេលាច្បាស់លាស់

-គួរឲ្យចំណីត្រីនៅកន្លែងដដែលៗជាប្រចាំ

-មុនឲ្យចំណីត្រីគួរអោយសញ្ញាប្រាប់ត្រីជាមុនសិន

-ចំនួនចំណីដែលបានផ្តល់ឲ្យត្រីគួរតែផ្លាស់ប្តូររៀងរាល់ ១-២ សប្តាហ៍ម្តង

-គួរមានការគណនាចំណីដែលអោយត្រីយ៉ាងសមរម្យ

៣. ការគ្រប់គ្រង់ទឹក (Water M Management)

ទឹកជាកត្តាសំខាន់លើការចិញ្ចឹមត្រីក្នុងស្រះ ឬអាង អ្នកចិញ្ចឹមត្រូវធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីឲ្យត្រីមានការលូតលាស់ និងធំធាត់បានល្អ នឹងបញ្ជៀសបាននូវជំងឺបានផងដែល សម្រាប់ការគ្រប់គ្រងគុណភាពទឹកគឺត្រូវ៖

-ពិនិត្យគុណភាពទឹកឲ្យមានពណ៍បៃតងខ្ចីជានិច្ច

-ដាក់រុក្ខជាតិស្រស់មួយចំនួនដើម្បីបង្កើនគុណភាពទឹក

-ក្នុងមួយរដូវចិញ្ចឹមត្រីគួរតែប្តូរទឹកអោយបាន ២-៣ ដង នៅពេលទឹកខុសពីធម្មតា ក្នុងការប្តូរទឹក២០%-៤០% នៃផ្ទៃទឹក

-មិនត្រូវអោយគោ ក្របី ជ្រូក ឬសកម្មភាពផ្សេងៗដែលបង្កដល់គុណភាពទឹក

-មិនត្រូវត្រាំស្លឹកឈើ ឬរុក្ខជាតិផ្សេងៗដែលធ្វើអោយមានជាតិពុលដល់ទឹក

-មិនត្រូវប្រើសារធាតុពុលដូចជាការថ្នាំសម្លាប់សត្វល្អិត ឬម្សៅសាប៊ូនៅក្នុងនិងជុំវិញស្រះត្រួតពិនិត្យកុំអោយមានរុក្ខជាតិក្នុងទឹកដុះច្រើនពេក

៤. ការគ្រប់គ្រង់បរិស្ថាន (Environmental Management )

បរិស្ថានជុំវិញជាកត្តាដ៏សំខាន់ក្នុងការចិញ្ចឹម ដើម្បីអោយការចិញ្ចឹមត្រី មានការលូតលាស់ និងធំធាត់បានល្អ និងទទួលបានទិន្នផលល្អ សម្រាប់ការគ្រប់គ្រង់បរិស្ថានដល់ល្អ មិនថាស្រះ ឫ អាង៖

-ត្រូវតែមានឧបករណ៌ការពារសត្វផ្សេងៗដូចជា សត្វស្លាប សត្វល្អិតផ្សេងៗ ដែលអាចបង្ករអោយមានផលប៉ះពាល់ដល់ការចិញ្ចឹម

-ស្រះត្រូវតែមានភ្លឺខ្ពស់ នឹងមាំល្អ ដើម្បីការពារទឹកលិច

-ដាំស្មៅនៅតាមភ្លឺស្រះ ដើម្បីកាត់បន្ថយការហូរច្រោះដែលធ្វើអោយទឹកល្អក់

-បាតស្រះត្រូវរាបស្មើ ដើម្បីងាយស្រួលពង្រីងនិងប្រមូលផល

-តាមភ្លឺស្រះត្រូវតែមានបង្កប់បំពង សម្រាប់បង្ហូរទឹកចូលស្រះ

ដូចនេះដើម្បីលើកស្ទួយវារីប្បកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចំរើន ក្នុងការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ការចិញ្ចឹមបង្កង គន្លឹះដែលត្រូវតែអនុវត្តន៍នោះគឺ ការជ្រើសរើសពូជ ការជ្រើសរើសចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថាន ជាកត្តាជម្រុញអោយការចិញ្ចឹមទទួលបានភាពជោគជ័យ៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី