មិនគួរឲ្យជឿ! CEO វ័យក្មេងសមត្ថភាពខ្ពស់បង្កើតក្រុមហ៊ុន Start-up ថ្មីមួយប្រជែងនឹងយក្ស Google

  • 2021-11-16 09:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនបច្ចេកវិទ្យា Start-up ថ្មីមួយឈ្មោះ «You.com» ទើបនឹងបញ្ចេញផលិតផល Search engine របស់ខ្លួនជាផ្លូវការ។ ក្រុមហ៊ុនថ្មីថ្មោងនេះទទួលបានការគាំទ្រវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ២០ លានដុល្លារពីក្រុមហ៊ុន Salesforce គឺជាក្រុមហ៊ុនអាមេរិកឯកទេស cloud-based software ។

«You.com» ទើបនឹងចាប់កំណើតពេលនេះអាចឲ្យអ្នកចូលទៅប្រើប្រាស់បានដោយមិនគិតថ្លៃដូច Google ដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនៈវិស័យនៃក្រុមហ៊ុននេះបានយកចិត្តទុកដាក់បំផុតទៅលើ ព័ត៍មានឯកជនភាពអ្នកប្រើប្រាស់ ការពារមិនឲ្យមានជនទី៣លួចយកទៅប្រើប្រាស់ជាគោលដៅសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មអ្វីឡើយ។

ចំណុចរសើបមួយនេះត្រូវបានបណ្ដាសារព័ត៌មានអន្តរជាតិរកឃើញថា Google លេចធ្លាយដំណឹង លក់ព័ត៍មានអ្នកប្រើប្រាស់ដែលស្ថិតនៅក្នុង ECO-System របស់ពួកគេកាលពីពេលថ្មីៗ។

ចំពោះ «You.com» លទ្ធផលបានមកពីការ Search របស់អ្នកទាំងអស់គ្នា នឹងលេចឡើងគ្រប់ទម្រង់មិនថា រូបភាព វីដេអូ រួមទាំង វិបសាយ វីដេអូយូធូប វីដេអូ TikTok, តំណភ្ជាប់ទៅ Reddit និង LinkedIn ជាដើម។ ប្រភពទាំងប៉ុន្មានខាងលើនេះបានមួយភាគធំចេញពី Microsoft's Bing ។ បើសិនអ្នកជា Developer ក៏អាចបង្កើតកម្មវិធី extensions ថ្មីៗស្នើសុំដាក់បញ្ចូលបានផងដែរ។

លោក Richard Socher

ស្ថាបនិកនិងសហស្ថានិកពីររូបគឺលោក Richard Socher ជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រ និងដៃគូ Bryan McCann អតីតបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន Salesforce ខាងលើ លើកឡើងថា៖ “ពួកយើងខិតខំប្រឹងប្រែងស្វែងរកអ្វីថ្មីសម្រាប់អ្នកប្រើប្រាស់ដូចជា Innovations Interface, បទពិសោធន៍នៃការប្រើរលូនជាងមុន ដំណើការរហ័សទ្វេដង។”

លោក Bryan McCann

រឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ ការលេចឡើងនៃវត្តមាននៃ «You.com» បានធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនខ្នាតតូចក្នុងចំណោមក្រុមហ៊ុនដទៃទៀតដែលមានផលិតផល Search engine ដូចជា StatCounter, DuckDuckGo, Brave, Ecosia និង StartPage ។ ពួកគេមាន Microsoft's Bing គឺជាប្រភពដ៏ធំក្នងការបញ្ចេញលទ្ធផល Search សម្រាប់អ្នកប្រើ ដែលវាគឺជាការប្រកួតប្រជែងដ៏ធំរបស់ Google ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បច្ចុប្បន្នមានអ្នកប្រើលើពិភពលោកច្រើនជាង ៩២%ចូលទៅ Search រាល់ថ្ងៃ។ សាកបន្តិចមើល៎! ស្រួលប្រើជាង Google ឬអត់?៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី