រថយន្តអគ្គិសនី Mercedes អាចបើកបរបាន៦៧៩គីឡូ ពេលសាកថ្មពេញ ខ្លាំងជាង Model S របស់ Tesla

  • 2021-11-17 07:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ចង់ធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla តាមរយៈការបញ្ចេញម៉ូឌែលរថយន្តប្រភេទ SUV និង Sedan ដំណើរការដោយអគ្គិសនីដ៏ស្អាតប្រណិត និងទាក់ទាញ។

ការសាកល្បងលើរថយន្តអគ្គិសនីម៉ូឌែលថ្មីនេះ បង្ហាញថា វាមានសមត្ថភាពក្នុងការប្រជែងជាមួយនឹងក្រុមហ៊ុនរបស់លោក Elon Musk ដែលមានតម្លៃសរុប១០០០ពាន់លានដុល្លារអាមេរិក។

រថយន្ត Mercedes-Benz EQS 450+ ឆ្នាំ២០២២ ដែលជាប្រភេទរថយន្តអគ្គិសនីមានតម្លៃ១០២០០០ដុល្លារ ក្នុងត្រកូល S-Class Sedan បានធ្វើដំណើរបានរហូតដល់ទៅ៤២២ម៉ាយ (ស្មើនឹង៦៧៩គីឡូម៉ែត្រ) ក្នុងពេលបើកបរសាកល្បងលើផ្លូវជាក់ស្តែង។

រថយន្តនេះ អាចធ្វើដំណើរបានឆ្ងាយជាការរំពឹងទុកត្រឹម៣៥០ម៉ាយទៅទៀត និងបានធ្វើដំណើរឆ្ងាយជាងម៉ូឌែលដ៏ល្អបំផុតរបស់ក្រុមហ៊ុន Tesla រហូតដល់ទៅ២០ម៉ាយ។

រថយន្ត Tesla Model S Sedan ដែលជាប្រភេទម៉ូឌែលរថយន្តអគ្គិសនីឈានមុខគេរបស់ Tesla នាពេលថ្មីៗនេះ អាចបើកបរបានចម្ងាយរហូតដល់៤០៥ម៉ាយ។ ប៉ុន្តែ វានៅតែមានចម្ងាយតិចជាងរថយន្ត Lucid Air ដែលជារថយន្តអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុនទើបបង្កើតថ្មី Lucid Motors ដោយរថយន្តនេះ អាចធ្វើដំណើរបានរហូតដល់ទៅ៥២០ម៉ាយ។

បច្ចុប្បន្ន Mercedes-Benz កំពុងតែស្ថិតក្នុងចំណោមរថយន្តអគ្គិសនី ដែលអាចធ្វើដំណើរបានក្នុងរយៈចម្ងាយឆ្ងាយបំផុត។ ការធ្វើតេស្តលើរថយន្ត Mercedes EQS 450+ ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យលើប្រសិទ្ធិភាព និងអត្ថប្រយោជន៍របស់រថយន្តនេះ ពោលគឺទាំងពេលធ្វើដំណើរក្នុងក្រុង និងលើផ្លូវហាយវ៉េ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ In Sopheng

អត្ថបទថ្មី