ចុងខែមិនទាន់ អស់រលីងលុយក្នុងកុង នរណាខ្លះលុយចាយមិនសល់ មករៀបចំផែនការលុយឡើងវិញ

  • 2021-11-17 09:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹកចេញ ព្រលប់ចូល មានសួរខ្លួនឯងអត់ រាល់ថ្ងៃសល់លុយប៉ុន្មាន?

ធ្វើការងាររាល់ថ្ងៃ ប៉ុន្តែលុយកាក់មិនសូវសល់មែនអត់? មែនទែនទៅ សព្វថ្ងៃនេះ ប្រសិនបើមិនចេះទប់អារម្មណ៍ មិនមានវិធីសាស្ដ្របែងចែកលុយកាក់សម្រាប់ចាយវាយច្បាស់លាស់ទេនោះ ប្រាកដជាចុងខែមិនទាន់ អស់លុយពីខ្លួនមិនខាន។

កុំសាំញ៉ាំពិបាកគិត តោះមកមើលវីដេអូខាងក្រោមនេះ៖

បន្ទាប់ពីមើលវីដេអូរួច តោះមកបែងចែក លុយកាក់ កុំឱ្យពិបាកដាច់យៃចុងខែ។ លោកអ្នកគួររៀបចំតារាងការចំណាយ ដែលក្នុងគួរបែងចែកដូចជា៖

  • ថ្លៃជួល ឬបង់រំលោះផ្ទះ
  • ថ្លៃមធ្យោបាយធ្វើដំណើរ សាំង និងជួសជុល
  • ទឹក ភ្លើង
  • អាហារប្រចាំថ្ងៃ គ្រឿងទេស
  • ការកម្សាន្ត និងទិញទំនិញ ក្រៅពីនេះគឺត្រូវតែសន្សំទុក ពេលមានបញ្ហា និងត្រូវការប្រើប្រាស់បន្ទាន់ យ៉ាងណាមិញមិនគួរគ្មានប្រាក់សន្សំទុកនោះទេ។

បន្ទាប់ពីបែងចែករឿងដែលត្រូវចំណាយរួច ត្រូវបែរមកបែងចែកជាភាគរយវិញម្ដង ដូចក្នុងវីដេអូខាងលើនេះបានបង្ហាញអ៉ីចឹង គឺថា ប្រសិនបើលោកអ្នកមានប្រាក់ចំណូល ឬប្រាក់ខែចំនួន ៥០០ដុល្លារ ដូច្នេះគួរបែងចែកជា៖

  • ចំនួន ១៥០ ដុល្លារ ថ្លៃជួល ឬបង់រំលោះផ្ទះ ស្មើនឹង ៣០% នៃប្រាក់ខែ
  • ចំនួន ៤០ ដុល្លារ ថ្លៃមធ្យោបាយធ្វើដំណើរ សាំង និងជួសជុល ស្មើនឹង ៨%
  • ចំនួន ២៥ ដុល្លារ សម្រាប់ទឹក ភ្លើង ស្មើនឹង ៥%
  • ចំនួន ១០០ ដុល្លារ សម្រាប់អាហារប្រចាំថ្ងៃ គ្រឿងទេស ស្មើនឹង ២០%
  • ចំនួន ៥០ ដុល្លារ សម្រាប់ការកម្សាន្ត និងទិញទំនិញ ស្មើនឹង ១០%។

សរុបជារួម ក្នុងមួយខែគឺចំណាយអស់ត្រឹម ៧២% ឬ ៣៦០ដុល្លារក្នុងមួយខែ ដូច្នេះលុយដែលនៅដល់ ១៣៥ ដុល្លារ ឬ ២៧% ទៀតអាចទុកសន្សំ សម្រាប់ពេលចាំបាច់។

តួយ៉ាង ដើម្បីសន្សំហើយចំណេញ មានការប្រាក់ លោកអ្នកគួរតែមានកុងធនាគារសន្សំប្រាក់។ ចាប់អារម្មណ៍ លោកអ្នកអាច បើក គណនីសន្សំ ជាមួយដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយប្រើ WB WON Mobile ងាយស្រួល ព្រមទាំងបានអត្រាការប្រាក់ខ្ពស់។

ចាប់ផ្ដើមសន្សំពីឥឡូវនេះ ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុនៅថ្ងៃមុខ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី