ក្រុមហ៊ុន មាសប្រផឹធី មេនេចម៉ិច និង អុី អ្វេហ្វ ជី ចុះហត្ថលេខាជួលទីតាំងនៅផ្សារ The Green Community Mall

  • 2021-11-22 04:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន មាសប្រផឹធី មេនេចម៉ិច បានធ្វើពិធីចុះហត្ថលេខា ជាមួយក្រុមហ៊ុន អ៉ី អេហ្វ ជី (EFG) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១​ ដើម្បី​ជួល​ទី​តាំង​នៅ​ផ្សារទំនើបទើប​តែ​បើក​ថ្មី The Green Community Mall​។

ពិធី​ចុះ​ហត្ថលេខា​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុនទាំង២ក្លាយជាដៃគូសហការជាមួយគ្នា រួមជាមួយនឹង យីហោល្បីចំនួន ៣ទៀត ដែលគ្រោងនឹងចូលរួមជាមួយផ្សារ The Green Community Mall ដែលក្នុងនោះរួមមាន៖ The Pizza Company, Dairy Queen (DQ) និង Krispy Kreme Cambodia។

លោក ទេព វិរៈ អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អ៉ី អ្វេហ្វ ជី (អិច ប្រេស ហ្វូដគ្រុប) បានមានប្រសាសន៍ថា៖ «តាំងនាមខ្ញុំបាទជាអ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន អ៉ី អ្វេហ្វ ជី (EFG) ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលេងដែលបានចូលរួមសហការជាមួយក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន នៅក្នុងផ្សារ The Green Community Mall។ ខ្ញុំមើលឃើញថានៅទីនេះ ពិតជាមានសក្ដានុពលខ្លាំងសម្រាប់អាជីវកម្មរបស់ពួកយើង ពីព្រោះផ្សារ The Green ស្ថិតនៅលើផ្លូវធំ ទីតាំងល្អ ចំណតរថយន្តធំទូលាយងាយស្រួលចេញចូល សួនបៃតងខ្ចីដ៏ទាក់ភ្នែក រចនាបទអគារក៏ពិសេស និងមានប្រជាជនរស់នៅច្រើនកុះករ។ បន្ថែមពីនេះ ខ្ញុំសង្ឃឹមថាយើងនឹងក្លាយជាដៃគូសហការដ៏យូរអង្វែងសម្រាប់ទៅថ្ងៃមុខ។ ជាចុងបញ្ចប់ សម្រាប់អតិថិជនរបស់ The Pizza Company, Dairy Queen (DQ) និង Krispy Kreme ទាំងអស់អាចមកទទួលយកសេវាកម្ម ក្នុងពេលឆាប់ៗនេះនៅក្នុងផ្សារ The Green Community Mall»។

សូមបញ្ជាក់ផងដែរថា ផ្សារ The Green Community Mall មានទីតាំងស្ថិតនៅខណ្ឌសែនសុខ ខាងលិចផ្សារអ៉ីអនម៉ល សែនសុខ ស៊ីធី (AEON II) ប្រហែល៥០០ម៉ែត្រ ទល់មុខផ្សារគ្លូបល ហៅស៍ និងនៅលើបណ្ដោយផ្លូវ ៣០៣២។

តើធ្លាប់បានមកលេង ញ៉ាំអាហារ ទិញទំនិញនៅផ្សារ The Green Community Mall ហើយឬនៅ? បច្ចុប្បន្ននេះ ផ្សារ The Green កំពុងបន្តការរីកចម្រើន សាងសង់សំណង់អគារបន្ថែម ស្របពេលដែលយីហោល្បីៗកាន់តែច្រើន កំពុងតែបើកដំណើរការនាពេលបច្ចុប្បន្ន ជាមួយសេវាកម្មច្រើនសម្បូរបែប។ មិនត្រឹមតែប៉ុណ្ណោះ ផ្សារទំនើបមួយនេះ នឹងផ្ដល់ជូននូវបទពិសោធថ្មី ជាមួយនឹងរចនាបទទាន់សម័យ ទីតាំងល្អ ចំណតរថយន្តធំទូលាយ អាជីវកម្មច្រើនធំៗជាច្រើន។

ជាមួយទីតាំងជាច្រើន លោកអ្នកអាចជ្រើសរើសទៅតាមតម្រូវការ ដែលក្នុងនោះរួមមាន៖

  • ទីតាំងសម្រាប់ជួលបើកហាង (Retail Unit for Rent)
  • ទីតាំងជួលសម្រាប់បើកការិយាល័យ (Office Space for Rent)
  • តង់ជួល សម្រាប់តាំងបង្ហាញ ផ្សព្វផ្សាយពីផលិតផលផ្សេងៗ (Booth Road Show and Advertising)។

សម្រាប់អតិថិជនដែលមានបំណងចង់ ពង្រីកអាជីវកម្ម ឬចាប់ផ្តើមអាជីវកម្មថ្មីជាមួយផ្សារ The Green Community Mall អាចផ្ញើសារ ឬទាក់ទងតាមរយៈ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី