ក្រុមហ៊ុនដៃគូសិង្ហបុរី-ចិន Corad ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក
- 2021-11-26 04:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនដៃគូសិង្ហបុរី-ចិន Corad ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន Corad Technology Limited ដែលជាដៃគូសហការរបស់សិង្ហបុរី កាលពីថ្ងៃពុធ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរដ្ឋាភិបាលអាមេរិក ជុំវិញកង្វល់លើសន្តិសុខជាតិ និងគោលនយោបាយបរទេស។
ក្រុមហ៊ុនសម្ព័ន្ធ Corad Technology Pte Ltd បានស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន២៧ដែលត្រូវបានបញ្ចូលក្នុងបញ្ជីរបស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិក។
នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានឲ្យដឹងក្នុងសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនថា៖ «ក្រុមហ៊ុនទាំង២៧ននេះ ត្រូវបានចាត់ទុកដោយរដ្ឋាភិបាលអាមេរិក ថា កំពុងតែប្រព្រឹត្តផ្ទុយទៅនឹងសន្តិសុខជាតិ ឬផលប្រយោជន៍នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក»។
ក្រៅពីក្រុមហ៊ុន Corad Technology Pte Ltd ក្រុមហ៊ុនសម្ព័ន្ធ២ទៀតរបស់ក្រុមហ៊ុន Corad Technology Limited ដែលមានទីតាំងនៅប្រទេសចិន និងជប៉ុន ក៏ត្រូវបានបន្ថែមក្នុងបញ្ជីខ្មៅផងដែរ។
ក្រុមហ៊ុនបុតសម្ព័ន្ធទាំង៣នេះ «បានជាប់ទាក់ទងនឹងការលក់បច្ចេកវិទ្យាពីអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ទៅឲ្យយោធា និងកម្មវិធីអាវកាសរបស់អុីរ៉ង់ ក្រុមហ៊ុនជាច្រើនរបស់កូរ៉េខាងជើង និងក្រុមហ៊ុនស្ថិតក្រោមឧស្សាហកម្មក្រសួងការពារជាតិ និងរដ្ឋាភិបាលចិន»។ នេះបើយោងទៅតាមការបញ្ជាក់របស់នាយកដ្ឋានពាណិជ្ជកម្ម។ Corad Technology Pte Ltd ស្ថិតនៅតំបន់ Ubi Crescent។
ក្រុមហ៊ុននេះ ផ្តល់សេវាលើការលក់បញ្ជះអេឡិចត្រនិក តាមរយៈការរចនា និងផលិតបន្ទះសៀគ្វី និងប្រព័ន្ធអេឡិចត្រនិក៕