ឡាវ សង្ឃឹមថា មានកំណើនសេដ្ឋកិច្ចពីខ្សែរថភ្លើងដែលចំណាយទឹកប្រាក់អស់៦ពាន់លានដុល្លារ

  • 2021-11-29 02:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែរថភ្លើងថ្មីដែលជាគម្រោងរបស់ចិនក្នុងទឹកប្រាក់៦ពាន់លានដុល្លារអាមេរិក បើកឲ្យដំណើរការហើយក្នុងប្រទេសឡាវ កាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលនាំឲ្យមានការរំពឹងទុកថា វាអាចជួយឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសមួយនេះ ប៉ុន្តែ ក្រុមអ្នកជំនាញ កំពុងតែចោទសួរលើផលប្រយោជន៍នានា ពីគម្រោងមួយដែលបានធ្វើឲ្យកសិករជាច្រើនពាន់នាក់ រងការបណ្តេញចេញពីដីរបស់ពួកគេ។

ផ្លូវរថភ្លើងចម្ងាយ៤១៤គីឡូម៉ែត្រនេះ បានចំណាយពេលអស់៥ឆ្នាំ ក្នុងការសាងសង់ ក្រោមគម្រោងអភិវឌ្ឍខ្សែក្រវាត់ និងផ្លូវថ្នល់របស់ចិន ដែលផ្តល់មូលនិធិលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងពង្រីកខ្សែបណ្តាញរបស់ទីក្រុងប៉េកាំងទូទាំងសកល។

លោក Anouphon Phomhacsar ដែលជាកសិករដាំផ្លែស្ត្រប៊ឺរី កំពុងតែសង្ឃឹមថា ខ្សែរថភ្លើងថ្មីនេះ នឹងជួយឲ្យអាជីវកម្មរបស់លោក មានដំណើរការល្អប្រសើរ។ ជាធម្មតា កសិដ្ឋានរបស់លោក ប្រមូលផលផ្លែស្រ្តប៊ឺរី រហូតដល់ទៅ២តោន ក្នុង១ឆ្នាំ ប៉ុន្តែ វិបត្តិកូវីដ ១៩ បានធ្វើឲ្យការប្រមូលផលរបស់លោកជួបការលំបាក។

បច្ចុប្បន្ន លោក Phomhacsar ចំណាយពេលពី៣ ទៅ៤ម៉ោង ដើម្បីបញ្ជូនផ្លែស្ត្រប៊ឺរីរបស់លោក ទៅកាន់ប្រទេសវៀតណាម ដោយផ្លូវគោក ប៉ុន្តែ លោកសង្ឃឹមថា ផ្លូវរថភ្លើងថ្មីនេះ នឹងជួយកាត់បន្ថយពេលដឹកជញ្ជូនរបស់លោកពាក់កណ្តាល។

លោកបានបញ្ជាក់ថា វានឹងកាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរដើម្បីបោះជំរំ និងបេះផ្លែប៊ឺរី។ លោកបានប្រាប់ថា៖ «នៅថ្ងៃអនាគត ភ្ញៀវទេសចរបរទេស ដែលមកលេងកសិដ្ឋាននេះ អាចបោះបង់បានរាប់ពាន់កន្លែង ដើម្បីសម្រាកលំហែរ»៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី