តោះមកស្គាល់អាជីវកម្មទើបបង្កើតថ្មីដែលជោគជ័យបំផុតក្នុងឆ្នាំ២០២១ ទោះបីក្នុងវិបត្តិកូវីដ ១៩

  • 2021-12-01 07:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ អាជីវកម្មទើបបង្កើតថ្មី ឬ Startup ជាច្រើនទូទាំងទ្វីបអាស៊ី បានទទួលជោគជ័យដ៏គួរឲ្យកត់សម្គាល់ ក្នុងវិស័យរៀងៗខ្លួនរបស់ពួកគេ។ បើទោះបីវិបត្តិកូវីដ ១៩ បាផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃរបស់យើងក៏ដោយ ប៉ុន្តែ មនុស្សជាច្រើន បានព្យាយាមស្វែងរកនវានុវត្ដន៍នានា។

ភាពជោគជ័យទាំងនេះ បានកើតឡើងសារតែអាជីវកម្មទើបបង្កើតថ្មីទាំងអស់នោះ ឆ្លើយតបទៅនឹងតម្រូវការនានា ក៏ដូចជាដោះស្រាយបញ្ហាដែលមានចំពោះមុខ ក្នុងមធ្យោបាយទំនើប និងច្នៃប្រឌិតខ្ពស់។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១ អាជីវកម្មទើបបង្កើតថ្មី នៅអាស៊ី ទទួលបានចំណូលសរុប៦១,៩ពាន់លានដុល្លារអាមេរិក ដែលជាចំនួនច្រើនជាង១៥% ធៀបនឹងឆ្នាំមុន។

ហេតុនេះ មកស្គាល់កំពូលអាជីវកម្មទើបបង្កើតថ្មីប្រចាំអាស៊ីដែលត្រូវចាប់អារម្មណ៍ ក្នុងឆ្នាំ២០២១៖

1. Spenmo

Spenmo គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមានមូលដ្ឋាននៅសិង្ហបុរី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០។ បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅសិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម និងមានជំនាញទោលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ សេវាកម្មដ៏ល្បីល្បាញបំផុតរបស់ក្រុមហ៊ុននេះ គឺការផ្ទេរសាច់ប្រាក់ក្នុងស្រុក និងអន្តរជាតិ និងបណ្ណអាជីវកម្ម។

ជាមធ្យម អតិថិជនធ្វើប្រតិបត្តិការទូទាត់ចន្លោះពី៥០០ ទៅ៩០០០លើក ក្នុង១ខែ ហើយប្រព័ន្ធរបស់ Spenmo ជួយជាពិសេសក្នុងការសម្រាលបន្ទុកការងារនៃការចុះបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននីមួយៗ។ កាលពីខែកញ្ញា Spenmo បានជាប់ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលប្រមូលសាច់ប្រាក់បានច្រើនជាងគេបំផុតមកទល់ពេលនេះ។

Insight Partners ដែលជាក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានដឹកនាំលើការប្រមូលមូលនិធិបណ្តាក់ទុន។ ក្រុមហ៊ុននេះ ប្រមូលបានសាច់ប្រាក់៣៤លានដុល្លារសម្រាប់ក្រុមហ៊ុន Spenmo ហើយការកើនឡើងនូវធនធាននេះ នឹងអនុញ្ញាតឲ្យពួកគេពង្រីកពង្រីកប្រតិបត្តិការនានា ទូទាំងអាស៊ីអាគ្នេយ៍។

2. Ula

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ Ula គឺជាអេប (App) ទីផ្សារ ដែលផ្តោតលើការជួយអ្នកលក់រាយតូចៗ។ សេវារបស់ក្រុមហ៊ុននេះ ផ្តោតលើអាជីវកម្មលក្ខខណៈគ្រួសារ និងលក់តាមតូបតូចៗ។ ស្ថាបនិកក្រុមហ៊ុននេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីម្ចាស់អាជីវកម្មលក់រាយ នៅប្រទេសឥណ្ឌា ហើយប្រភេទនៃហាងទាំងនេះ ក៏មានច្រើនក្នុងប្រទេសឥណ្ឌូនេស៊ី ដែលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ផងដែរ។

កម្មវិធីអេបនេះ មានគោលបំណងបង្កើតខ្សែច្រវាក់ផ្គត់បែបសម័យទំនើប សម្រាប់ហាងតូចៗទាំងអស់នោះ។ នេះគឺជាបញ្ហាដែល Ula ព្យាយាមដោះស្រាយ ហើយគិតត្រឹមខែឧសភា ឆ្នាំ២០២១ ពួកគេមានអាជីវកម្មជាដៃគូប្រមាណជា៣ម៉ឺនរួចជាស្រេច ដែលបានចុះឈ្មោះប្រើប្រាស់ App នេះ។ កាលពីខែកញ្ញា លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានបណ្តាក់ទុនចូលក្នុងក្រុមហ៊ុនេះ។

3. BeatO

BeatO គឺជាកម្មវិធីថែទាំសុខភាព ដែលជួយឲ្យអ្នកប្រើប្រាស់គ្រប់គ្រងលើជំងឺរ៉ាំរ៉ៃនានា ដូចជាទឹកនោមផ្អែមជាដើម។ ចាប់តាំងពីបង្កើតក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១៥ និងដាក់ដំណើរការ App ក្នុងឆ្នាំ២០១៦ ផ្លាតហ្វមនេះ បានស្រូបទាញអ្នកប្រើប្រាសជាងកន្លះលាននាក់ហើយដែលបានដំឡើង App លើឧបករណ៍ចល័តរបស់ខ្លួន។ ក្នុងរយៈពេល៥ឆ្នាំ ក្រុមហ៊ុនបានបង្កើតសេវាកម្មដ៏ទូលំទូលាយ ខណៈដែលអ្នកប្រើប្រាស់របស់ខ្លួនអាចស្វែងរកប្រភពស្ទើរតែគ្រប់រូបភាពទាំងអស់ ដើម្បីគ្រប់គ្រងលើជំងឺរ៉ាំរ៉ៃនានា។

ពួកគេមានក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកសុខភាព ជាច្រើន ដែលរង់ចាំដោះស្រាយបញ្ហានានា តាមទូរស័ព្ទ ហើយអ្នកប្រើប្រាស់ក៏អាចប្រើប្រាស់ App របស់ពួកគេ ដើម្បីបញ្ជទិញម៉ាស៊ីននានា និងកក់កន្លែងធ្វើតេស្តផងដែរ។

ជាមួយគ្នានេះ ហាងអនឡាញរបស់ពួកគេក៏ផ្តល់ជម្រើសនៃអាហារ ចំណីអាហារបន្ថែម និងឧបករណ៍ត្រួតពិនិត្យដ៏សម្បូរបែប ផងដែរ។ ក្រោយពីត្រូវបានទទួលស្គាល់ដោយអង្គភាពអន្តរជាតិសម្រាប់ស្តង់ដារ (ISO) ពួកគេបានពង្រីកប្រតិបត្តិការរបស់ខ្លួនពីប្រទេសឥណ្ឌាទៅកាន់សិង្ហបុរី។

4. Logivan

ត្រូវបានបង្កើតក្នុងឆ្នាំ២០១៧ Logivan គឺជាក្រុមហ៊ុនដឹកជញ្ជូនទើបបង្កើតថ្មី នៅក្នុងប្រទេសវៀតណាម ដោយក្រុមហ៊ុននេះ ផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដល់បណ្តាញដឹកជញ្ជូននានា។ កម្មវិធីនេះ ភ្ជាប់អាជីវកម្មនានាជាមួយនឹងរថយន្តទឹកជំនិញប្រកបដោយការជឿជាក់ ដើម្បីដំណើរការដឹកជញ្ជូនរបស់ពួកគេ។

តាមរយៈការធ្វើឲ្យដំណើរការនានាមានលក្ខខណៈជាឌីជីថល អាជីវកម្ម និងរថយន្តនានា អាចកាត់បន្ថយលើការដឹកជញ្ជូនរបស់ខ្លួន ហើយបច្ចុប្បន្ន Logivan ភ្ជាប់បណ្តាញជាមួយនឹងអ្នកបើកបរច្រើនជាង៦០០០០នាក់ ជាមួយនឹងក្រុមនានា។ គិតត្រឹមឆ្នាំនេះ ក្រុមហ៊ុនមានតម្លៃ៧,៩លានដុល្លារអាមេរិកហើយ។

5. Agrist

បច្ចុប្បន្ន ជប៉ុន កំពុងតែប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ដែលជាឧស្សហកម្មដ៏សំខាន់ ជាពិសេសទៅលើសន្តិសុខអាហារ។ ប៉ុន្តែមិនមានកសិករវ័យក្មេងឲ្យបានគ្រប់គ្រាន់ ជំនួសកសិករដែលមានវ័យចាស់។ Agrist គឺជាអាជីវកម្មកសិកម្មមានមូលដ្ឋាននៅជប៉ុន ដែលព្យាយាមស្វែងរកដំណោះស្រាយបញ្ហានេះ។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រុមហ៊ុននេះ បានផលិតមនុស្សដែលគាំទ្រដោយ AI ដើម្បីជួយដល់កសិករ។

មនុស្សយន្តជួយប្រមូលផលរបស់ពួកគេ ត្រូវបានផលិតឡើងក្នុងគោលបំណងបំពេញបន្ថែមទៅលើកម្លាំងពលកម្មដែលមានកំណត់។ បច្ចុប្បន្ន Agrist បានទទួលប្រាក់បណ្តាក់ទុនសរុបចំនួន៤,៥លានដុល្លារអាមេរិក ហើយពួកគេគិតថ្លៃក្នុងទឹកប្រាក់១៥០០០ដុល្លារ សម្រាប់ការជួលមនុស្សយន្តរយៈពេល៣ឆ្នាំ បូករួមទាំងគិត១០%លើប្រាក់ចំណេញផងដែរ។

6. Classum

Classum គឺជាកម្មវិធីអបរំរបស់កូរ៉េខាងត្បូង សម្រាប់គ្រូបង្រៀន និងគ្រូបង្វឹកនានា។ កម្មវិធីនេះ ផ្តល់ភាពងាយស្រួលដល់ដំណើរការបង្រៀននានា តាមរយៈការដាក់រាល់ចំណុចពិសេសទាំងអស់ នៅក្នុងកន្លែងតែមួយ។ វាបញ្ចូលមុខងារជជែក វីដេអូ និងរៀន ក្នុងផ្លាតហ្វមតែមួយ ដែលមានលក្ខណៈស្រដៀងនឹងបណ្តញសង្គមដែរ។ កម្មវិធីនេះ ក៏វិភាគលើទិន្នន័យមេរៀនសម្រាប់អ្នកប្រើប្រាស់ផងដែរ ហើយវាប្រមូលរាល់ព័ត៌មាននានាស្តីពីអត្រានៃការចូលរួម មាតិការសំខាន់ៗ និងសកម្មភាពស្តែងចេញពីសមាជិក។ គិតត្រឹមខែមេសា ឆ្នាំនេះ Classum ប្រមូលមូលនិធិបានចំនួន៦,៧លានដុល្លារ ក្នុងជុំទី៣។

7. Dayta AI

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ Dayta AI គឺជាក្រុមហ៊ុនសុហ្វវ៉ែរ មានមូលដ្ឋាននៅហុងកុង។ ក្រុមហ៊ុននេះ មានជំនាញលើការវិភាគព័ត៌មានយ៉ាងលម្អិតទៅលើរូបភាពវីដេអូ តាមរយៈកាមេរ៉ាសុវត្ថិភាព។ តាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព ពីហាងលក់រាយនានា កម្មវិធីសុហ្វវ៉ែរបស់ Dayta ធ្វើការវិភាគទៅលើឥរិយាបថរបស់ប្រើប្រាស់ ខណៈដែលកម្មវិធីនេះ ក៏ប្រមូលទិន្នន័យពីម៉ោងដែលលក់ដាច់បំផុត កាហ្វ្រិកអតិថិជន និងកាហ្វ្រិកហាងផងដែរ។ បច្ចុប្បន្ន Dayta AI មានដើមទុនសរុប៣លានដុល្លារអាមេរិក៕

ប្រភព​ព័ត៌​មាន៖ techtimes

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី