លោក ម៉ង់ វណ្ណឌី បង្កើតក្រុមហ៊ុន BizAdvisor តែម្នាក់ឯង និងតស៊ូរហូតបានជោគជ័យ

  • 2021-12-01 08:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ង់ វណ្ណឌី គឺជាស្ថាបនិកក្រុមហ៊ុន BizAdvisor ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មលើកម្មវិធីគ្រប់គ្រង តាមប្រព័ន្ធកុំព្យូទ័រ (Cloud Software) ឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

លោក ម៉ង់ វណ្ណឌី បានបញ្ចប់បរិញ្ញាប័ត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅវិទ្យាស្ថានស៊ីតិច ឆ្នាំ ២០០៩-២០១០។ អំឡុងឆ្នាំទី៣ លោក វណ្ណឌី ធ្លាប់ទទួលការងារក្រៅម៉ោងផ្នែកសរសេរកូដកម្មវិធី Project ជាច្រើនជូនភ្ញៀវ។ ជីវិតការងារខ្ទង់ ៤ ឆ្នាំ របស់លោក បានចាប់ផ្តើមពីអ្នកសរសេរកូដដំបូង រហូតឡើងតំណែងជា Project manager នៅក្រុមហ៊ុនច្រើនជាង ៣ ក្នុងស្រុកខ្មែរ។

ក្រុមហ៊ុន BizAdvisor របស់លោក វណ្ណឌី ត្រូវបានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ ២០១៣ ហើយលោកបានព្យាយាមអភិវឌ្ឍក្រុមហ៊ុននេះ តែម្នាក់ឯងគត រហូត១ឆ្នាំក្រោយមក ទើបមានគ្នា២នាក់។ ពេលបច្ចុប្បន្ន ក្រុមហ៊ុន BizAdvisor មានសមាជិកចំនួន ២៣នាក់ហើយ និងបានជួយប្រែក្លាយរបៀបគ្រប់គ្រងប្រពៃណីទៅជាប្រព័ន្ធគ្រប់គ្រង Cloud Software ដើម្បីជួយម្ចាស់អាជីវកម្មច្រើនជាង ៥០០ ប្រភេទនៅស្រុកខ្មែរ។

មុននឹងសេវាកម្មរបស់ BizAdvisor បានជួយសម្រាលបន្ទុកម្ចាស់អាជីកម្មជាច្រើនប្រភេទ និងជួយឱ្យអាជីវកម្មរីកចម្រើន និងបង្កើនប្រាក់ចំណេញ លោក វណ្ណឌី ជួបផលលំបាកដោយត្រូវសរសេរកូដខ្លួនឯងផង ដើរតួជានាយកក្រុមហ៊ុន និង ជាអ្នករកភ្ញៀវផង។ ប៉ុន្តែយ៉ាងណាមិញ ក្រុមហ៊ុនរបស់លោក ទទួលបានការគាំទ្រខ្លាំងពីភ្ញៀវ រហូតមានបុគ្គលិកជាង ២០នាក់។

អតីតនិស្សិតផ្នែកព័ត៌មានបច្ចេកវិទ្យារូបនេះ បានផ្តាំផ្ញើទៅកាន់ប្រិយមិត្តដែលចង់បង្កើតអាជីវកម្មថ្មីទាំងអស់ ត្រូវព្យាយាមរក្សាការអត់ធ្មត់មិនថា ត្រូវចំណាយពេលយូរក៏ដោយ ដើម្បីសម្រេចគោលដៅ ហើយអ្វីដែលចំណុចសំខាន់ត្រូវចេះគឺការលើកទឹកចិត្តខ្លួនឯងនៅពេលដែលសម្រេចបានគោលដៅតាមផ្នែកនីមួយៗ ព្រោះធ្វើបែបនេះ មិនឱ្យមនុស្សបាក់ទឹកចិត្ត និងមានកម្លាំងចិត្តបន្តទៅមុខដើម្បីដល់គោលបំណងធំ៕

ទស្សនាវិដេអូខាងក្រោមនេះ៖

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី