DBD Engineering Plc. បង្ហាញពីផែនការអនាគតធំៗ ក្រោយបោះផ្សាយមូលបត្រកម្មសិទ្ធ
- 2021-12-02 03:09:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DBD Engineering Plc. បង្ហាញពីផែនការអនាគតធំៗ ក្រោយបោះផ្សាយមូលបត្រកម្មសិទ្ធ
ចន្លោះមិនឃើញ
បន្ទាប់ពីបានចូលខ្លួនក្នុងទីផ្សារមូលបត្រកម្មសិទ្ធប្រហែលរយៈពេល៣ខែកន្លងមកនេះ ក្រុមហ៊ុន DBD Engineering នៅតែបន្តពង្រីកខ្លួនទៅមុខទៀតជាមួយគំម្រោងដេញថ្លៃក៏ដូចជាផែនការក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឲ្យមានភាពរឹងមាំក្នងការបន្តដំណើរទៅមុខ។ ខាងក្រោមនេះគឺជាផែនការដ៏ធំសំរាប់នាពេលអនាគតរបស់ក្រុមហ៊ុន DBD Engineering៖
១. ការពង្រីកសមត្ថភាពនៅក្នុងការផលិតនិងប្រព័ន្ធស្វ័យផលិត (Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray)
ដោយសារតែការផលិតរបស់ពួកយើងបានឈានទៅដល់សមត្ថភាពអតិបរិមាដែលបណ្តាលមកពីតំរូវការរបស់គំរោងមានការកើនឡើង(ការព្យាករណ៍ទុកថានឹងកើនរហូតដល់ ១៥០ លានដុល្លារក្នុងឆ្នាំ ២០២២) ដែលធ្វើឲ្យការផលិតសឹងតែមិនអាចផ្គត់ផ្គង់បានសម្រាប់គម្រោង បានធ្វើឲ្យយើងសឹងតែមិនអាចមានការផ្គត់ផ្គង់ខាងផ្នែកនាំចេញបាន។ ដូច្នេះជាមួយនឹងអគារថ្មីដែលកំពុងសាងសង់លើដី ១មុឺនម៉ែត្រការ៉េ ពួកយើងនឹងពង្រីកដីឃ្លាំងបូករួមនឹងគ្រឿងចក្រផលិតដែលនឹងនាំឲ្យវិស័យការផលិតឲ្យមានកម្រិតអតិបរិមាច្រើនជាងមុន ដើម្បីពង្រឹងខាងទីផ្សារនាំចេញដែលជាផ្នែកចំណេញធំមួយផ្នែករបស់ក្រុមហ៊ុន និងដើម្បីឲ្យទាន់សម័យកាលរីកចំរើនរបស់ក្រុមហ៊ុន។
២. ការអនុវត្តន៍នូវប្រព័ន្ធស្តង់ដារអន្តរជាតិ ISO 9001:2015 (Quality Management) & ISO 45001:2018 (Occupational Health and Safety)
ជាផ្នែកមួយថ្មីសម្រាប់ DBD Engineering ពួកយើងនឹងចាប់ផ្តើមអនុវត្តន៍ប្រព័ន្ធស្តង់ដាអន្តរជាតិ ដែលនឹងជួយពង្រឹងក្នុងផ្នែករក្សាគុណភាពការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាម្ចាស់គម្រោងឲ្យមានទំនុកចិត្ត ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន DBD Engineering។ ក្នុងប្រព័ន្ធស្តង់ដារនេះដែរ ក៏ជាផ្នែកមួយដែលរក្សាសុវត្ថិភាពដល់បុគ្គលិកដែលកំពុងបំពេញការងារ កាត់បន្ថយគ្រោះហានិភ័យជាយថាហេតុណាមួយ ក៏ដូចជាសុខមាលភាពរបស់បុគ្គលិកជាចម្បង។ ទាំងនេះនឹងនាំឲ្យបុគ្គលិកនឹងអតិថិជនមានទំនុកចិត្ដក្នុងការសហការ ក៏ដូចជាការរក្សាគុណភាព និងគុណតម្លៃរបស់ក្រុមហ៊ុន DBD Engineering ផងដែរ។
៣. ការផ្លាស់ប្តូរ ឬការពង្រឹងផ្នែកប្រតិបតិ្តការណ៍ឲ្យមានប្រសិទ្ធិភាពជាងមុន និងចាប់ដៃគូជាមួយវិនិយោគិនយុទ្ធសាស្រ្ត (Strategic Investor)
ដោយសារក្រុមហ៊ុនបានចាប់ផ្តើមចេញពីអាជីវកម្មខ្នាតតូចបែបគ្រួសារ ទៅរកអាជីវកម្មខ្នាតធំបែបអន្តរជាតិ ការកើនឡើងនៃធនធានមនុស្សក៏កាន់តែច្រើន ដែលធ្វើឲ្យការគ្រប់គ្រងផ្នែកធនធានមនុស្សគឺជាកត្តាមួយសំខាន់ដើម្បីឲ្យក្រុមហ៊ុនមានដំណើរការទៅមុខបានល្អ និងទាន់ការរីកចម្រើនរបស់ក្រុមហ៊ុន។ ចំណែកកត្តាសំខាន់មួយទៀតនោះគឺ ការស្វែងរក និងចាប់ដៃគូជាមួយវិនិយោគិនយុទ្ធសាស្រ្តដើម្បីឲ្យក្រុមហ៊ុនពង្រីកខ្លួនកាន់តែធំ និងអភិវឌ្ឍទៅរកស្តង់ដារដែលយើងរំពឹងទុកពីក្រុមហ៊ុននោះគឺការឈានជើងចូលទីផ្សារអន្តរជាតិ៕
Download Link:
1. DBD Future Plan Presentaion
https://dbdengineering.com/wp-content/uploads/2021/12/DBD_Presentation.pdf
2. DBD-Quarterly-Report (Khmer Version)
https://dbdengineering.com/wp-content/uploads/2021/12/DBD-Quarterly-Report-Q3-2021_KH.pdf
3. DBD-Quarterly-Report (English Version)
https://dbdengineering.com/wp-content/uploads/2021/12/DBD-Quarterly-Report-Q3-2021_EN.pdf