Httpool ណែនាំក្រុមហ៊ុនអន្ដរជាតិនៅកម្ពុជាត្រៀមខ្លួនបង្កើនលទ្ធភាពលក់ក្នុងរដូវបុណ្យណូអែល

  • 2021-12-10 03:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១៖ ក្រុមហ៊ុន Httpool ដែលជាមែកធាងមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មដ៏ធំបំផុតជាមួយផ្លែតហ្វមឌីជីថលធំៗក្នុងពិភពលោក រួមទាំង Meta, Twitter, Snapchat និង Tripadvisor ជាដើម កំពុងតែធ្វើការណែនាំដល់ក្រុមហ៊ុននានានៅកម្ពុជា ដែលមានអតិថិជនអន្ដរជាតិក្នុងការត្រៀមខ្លួននាឱកាសថ្ងៃបុណ្យណូអែល។

ក្រុមហ៊ុនបានផ្ដល់ដំបូន្មានជាហូហែរដល់អ្នកទីផ្សារអំពីរបៀបនៃការរៀបចំ កែសម្រួល រុះរើ និងបង្កើតឡើងជាថ្មីនូវយុទ្ធនាការនៅថ្ងៃបុណ្យគ្រឹស្ដស្មាស់ដ៏ពេញនិយម។

រដូវវិស្សមកាលនេះ តែងតែជាឱកាសដ៏មមាញឹកបំផុតប្រចាំឆ្នាំ។ ដោយកម្មវិធីបុណ្យកាន់តែខិតចូលមកជិត មហាជនកំពុងត្រៀមខ្លួនសម្រាប់ការចំណាយប្រាក់ដើរផ្សារប្រចាំរដូវកាល ដែលជាការប្រមាញ់រកកាដូល្អៗ ជាមួយការផ្ដល់ជូននូវអ្វីពិសេសសម្រាប់ឱ្យគ្នា។ ជាមួយជម្រើសគ្មានដែនកំណត់ តើមានវិធីណាអាចជួយសម្រួលកិច្ចការនេះ ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជន ពេលពួកគេស្វែងរកផលិតផលនៅលើផ្លែតហ្វមមួយហើយមួយទៀត?

សម្រាប់អ្នកប្រើប្រាស់ Facebook ក្រុមហ៊ុន Httpool បានផ្ដល់ដំបូន្មានថា៖

តើមានបំណងចង់បង្កើនការលក់ក្នុងអំឡុងពេលរដូវបុណ្យនេះមែនទេ? មិនចាំបាច់គិតយូរទេ! ដោយសារថ្ងៃបុណ្យកាន់តែខិតមកជិត វាដល់ពេលត្រូវក្រឡេកមើលមេរៀនដែលបានរៀននាឆ្នាំនេះ និងរិះរកវិធីប្រើប្រាស់ដំណេះដឹងនេះដើម្បីបង្កើតយុទ្ធនាការលក់ប្រកបដោយជោគជ័យ។ ខាងក្រោមនេះ យើងរៀបរាប់អំពីគន្លឹះសំខាន់ៗទាំងអស់ក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នកនៅលើ Facebook សម្រាប់ឱកាសបុណ្យណូអែល ឬគ្រឹស្ដស្មាស់ឆ្នាំនេះ។

និន្នាការដើរផ្សារ និងតម្រូវការរបស់មហាជនកំពុងតែមានការផ្លាស់ប្ដូរ ហើយបំណងចង់សប្បាយ និងបង្កើនសកម្មភាពរស់រវើក កំពុងតែជះឥទ្ធិពលលើទម្លាប់ដែលមហាជនឆ្លើយតបនឹងមតិកាទីផ្សារ។ សុំចូលទៅកាន់ Facebook Discovery Commerce។ ប្រព័ន្ធប្រតិបត្ដិការ ដែលត្រូវបានបង្កើតឡើងដោយ Facebook នេះ អាចជួយលោកអ្នកផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាយល់ដឹដងពីតម្រូវការរបស់ពួកគេ និងផ្ដល់ជាជំនួយជួយដល់ការផ្សព្វផ្សាយរបស់លោកអ្នកបានទៅដល់មហាជនសក្ដានុពល។ ចូរអានដើម្បីស្វែងយល់អំពីវិធី ដែលអតិថិជនអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការនេះក្នុងការស្វែងរក និងទិញផលិតផលផ្សេងៗ រួមទាំង ផលិតផលរបស់លោកអ្នកផ្ទាល់ផងដែរ។

ពង្រីកវិសាលភាពអតិថិជនគោលដៅ

ចូរចាប់យកឱកាស ដែលនឹងអាចជួយពង្រីកវិសាលភាពនៃយុទ្ធនាការរបស់លោកអ្នក។ កុំភ្លេចថា ដោយសារតែបុគ្គលម្នាក់មិនមែនជាម៉ូយប្រចាំរបស់លោកអ្នក វាមិនមែនមានន័យថា ពួកគេនឹងមិនទិញផលិតផលណាមួយពីលោកអ្នកឡើយ។ ដោយអនុញ្ញាតឱ្យបច្ចេកវិទ្យាបង្ហោះពាណិជ្ជកម្មស្វ័យប្រវត្ដិរបស់ Facebook ដឹងពីផលិតផលអ្វីដែលលោកអ្នកមាន និងមហាជនប្រភេទណាដែលចង់ឱ្យឃើញ វាកាន់តែងាយស្រួលសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Facebook ក្នុងការតម្រង់គោលដៅទៅរកមហាជនកាន់តែច្រើន។ ដោយគ្មានការរឹតត្បិត លោកអ្នកអាចកំណត់គោលដៅមហាជនកាន់តែធំ និងទទួលមកវិញនូវលទ្ធផលកាន់តែល្អ។

បច្ចេកវិទ្យាវៃឆ្លាតរបស់ Facebook (Facebook AI) អាចរ៉ាប់រងកិច្ចការលំបាកៗជូនលោកអ្នក។ ដូចបានរៀបរាប់ខាងលើ វិសាលភាពមហាជនកាន់តែធំគឺជាជំហានដំបូងដែលអនុញ្ញាតឱ្យបច្ចេកវិទ្យាវៃឆ្លាតស្វែងរកមហាជនគោលដៅដ៏ត្រឹមត្រូវ។ ខណៈការជ្រើសរើសផ្លែតហ្វមណាខ្លះ ដែលត្រូវបង្ហោះការផ្សព្វផ្សាយពាណិជ្ជកម្ម ចូរកុំជ្រើសរើសតែផ្លែតហ្វមណាដែលលោកអ្នកគិតថា ល្អស័ក្ដិសមបំផុត។

ចូរប្រើប្រាស់មុខងារ Automatic Placements ក្នុងការគ្រប់គ្រងលើកម្មវិធីវិភាគទិន្នន័យរកដំណោះស្រាយដោយស្វ័យប្រវត្ដិ ដែលអាចស្វែងរកមហាជនដែលមើលការផ្សព្វផ្សាយរបស់លោកអ្នកដ៏ត្រឹមត្រូវ ដោយមិនសំដៅលើផ្លែតហ្វមមួយណាដែលពួកគេប្រើឡើយ។ ការផ្សព្វផ្សាយពាណិជ្ជកម្មបែបច្នៃប្រឌិតគឺជាមធ្យោបាយដ៏ល្អក្នុងការបង្ហាញប្រភេទផលិតផលរបស់លោកអ្នកទាំងអស់ជារួម និងចងប្រទាក់គ្នា។

ជួយបង្កើនការផ្សព្វផ្សាយដល់អាជីវកម្មធុនតូច

Facebook គឺជាមជ្ឈមណ្ឌលដ៏សកម្មបំផុតសម្រាប់អតិថិជនសក្ដានុពល ដែលស្វែងរកផលិតផលរបស់អាជីវកម្មផ្សេងៗ ក៏ដូចជាការសម្រេចថាតើគួរទាក់ទងមួយណា។ សម្រាប់ក្រុមហ៊ុនតូចៗ វាហាក់ដូចជាក្ដីបារម្ភតិចតួច ហើយលោកអ្នកអាចមានការងឿងឆ្ងល់ថា តើអាជីវកម្មរបស់លោកអ្នកទទួលបានអត្ថប្រយោជន៍យ៉ាងដូចម្ដេចពីការធ្វើទីផ្សាររបស់ Facebook។

ជាការពិត ការធ្វើទីផ្សាររបស់ Facecbook បានលើកទឹកចិត្ដឱ្យមានការប្រាស្រ័យទាក់ទងជាមួយក្រុមហ៊ុនតូចៗ។ ជាក់ស្ដែង ចំពោះអ្នកដើរផ្សារក្នុងឱកាសវិស្សមកាល របាយការណ៍បានបង្ហាញថា អ្នកដើរផ្សារ ៧នាក់ក្នុងចំណោម ១០នាក់ យ៉ាងហោចណាស់បានជួយទិញផលិតផលមួយមុខពីអាជីវកម្មក្នុងស្រុក ឬអាជីវកម្មឯករាជ្យ។ យ៉ាងណាមិញ អ្នកដើរផ្សារសម្រាប់ឱកាសវិស្សមកាល ៣៦ភាគរយ បានលើកឡើងថា ការទិញផលិតផលពីអាជីវកម្មក្នុងស្រុក គឺជាអាទិភាពចម្បងមួយ អំឡុងពេលរដូវគ្រីស្ដស្មាស់នេះ។

សហគមន៍អ្នកដើរផ្សារ

ច្បាស់ណាស់ ការប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការរបស់ Facebook នឹងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងលើកទឹកចិត្ដឱ្យអតិថិជនទិញផលិតផលនោះ។ យ៉ាងណាមិញ លទ្ធផលកាន់តែគាប់ចិត្ដបន្ថែមទៀតគឺជាការបង្កើតផ្លែតហ្វមសហគមន៍ ដែលការសន្ទនាផ្អែកលើសហគមន៍អាចផ្ដល់ជាអត្ថប្រយោជន៍ជាងការទិញលក់ផលិតផលផ្ទាល់ធម្មតាៗ ដោយប្ដូរមកផ្ដោតលើការកសាងកេរ្ដិ៍ឈ្មោះ និងការទទួលស្គាល់។

របាយការណ៍បានបង្ហាញថា អំឡុងពេលរដូវដើរផ្សារសម្រាប់ឱកាសវិស្សមកាលក្នុងឆ្នាំ២០២០ អ្នកដើរផ្សារ ៥៨ភាគរយ ចូលទៅកាន់បណ្ដាញសង្គមក្នុងការទិញផលិតផលជាមួយមិត្ដភក្ដិ ក្រុមគ្រួសារ និងអ្នកគាំទ្រ។ ដូច្នេះ ថាមិន អតិថិជនបានទិញដោយផ្ទាល់ពីហាងលក់ផលិតផលរបស់លោកអ្នក ឬក៏អត់នោះទេ ផ្លែតហ្វមនេះនៅតែអាចជួយផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មនោះ។

ផ្សព្វផ្សាយក្នុងឱកាសលក់ពិសេសៗ

នរណាក៏ចង់បានតម្លៃថោក! យើងទាំងអស់គ្នាសុទ្ធតែដឹងថា ថ្ងៃណា ឱកាសណា ដូចជា Black Friday និង Cyber Mondy មានន័យដូចម្ដេច។ វាជាឱកាសសន្សំសំចៃលុយដ៏សម្បើម។ ដូច្នេះ គួរតែឆ្លៀតក្រើនរំឭកអំពីថ្ងៃលក់ដ៏វិសេសនេះ កុំឱ្យរំលងឱកាសបង្កើនសកម្មភាពទំនាក់ទំនងក្នុងចំណោមអតិថិជនចាស់ៗ បើកការសន្ទនាថ្មីៗ និងពង្រីកវិសាលភាពទៅដល់អតិថិជនថ្មីៗ។

ចូរចងចាំថា អតិថិជនអន្ដរជាតិ ៨នាក់ក្នុងចំណោម ១០នាក់ បាននិយាយថា ការចូលរួមក្នុងថ្ងៃ Mega Sale Days (MSD) ធ្វើឱ្យពួកគេមានអារម្មណ៍ដូចបានក្លាយជាផ្នែកមួយនៃសហគមន៍។ បន្ថែមពីថ្ងៃ MSD ព្រឹត្ដិការណ៍ដាច់ដោយឡែកផ្សេងៗទៀត ក៏អាចផ្ដល់អត្ថប្រយោជន៍សម្រាប់អាជីវកម្មធុនតូចផងដែរ។ ទាំងនោះរួមមាន Giving Tuesday និង Small Business Saturday ជាដើម។ ការលក់ដ៏វិសេសទាំងនេះបានផ្ដល់ឱកាសសម្រាប់អាជីវកម្មធុនតូចទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។

បង្កើតបទពិសោធដើរផ្សារយ៉ាងពិសេស

ពេលមានបំណងចង់បង្កើនការលក់តាមរយៈអាជីវកម្មអនឡាញ ដែលជាបទពិសោធផ្ទុះស្រឡះពីការដើរផ្សារនៅតាមហាងផ្ទាល់ សំខាន់ត្រូវយល់ថា សាមញ្ញភាពនៃផលិតផលល្អៗនឹងមិនអាចរំលេចនូវភាពលេចធ្លោរអ្វីឡើយ។ យុទ្ធនាការធ្វើទីផ្សារប្រកបដោយជោគជ័យ គឺជាអ្វីដែលធានាថា ចំណូលចិត្ដលើបណ្ដាញផ្សព្វផ្សាយ និងមាតិកា របស់មហាជនគោលដៅ រមែងស្ថិតនៅជាអាទិភាពបំផុត។

ការដើរផ្សារបានក្លាយជាប្រភពនៃការកម្សាន្ដសម្រាប់អតិថិជន ដោយពួកគេ ៨២ភាគរយ ដែលដើរទិញផលិតផលអំឡុងពេលសម្បូរមនុស្សខ្លាំង បានសារភាពថា ពួកគេហាក់ដូចជាមានចំណាប់អារម្មណ៍ដើរផ្សារ ដែលត្រូវបានចាត់ទុកជាការកម្សាន្ដ និងបង្កើតទំនាក់ទំនង។ ក្នុងឆ្នាំ២០២១ នេះ គ្រាន់តែកម្មវិធីលក់តាមអនឡាញ អាចរកចំណូលបានរហូតដល់ ២៥ពាន់លានដុល្លារឯនោះ៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី