សិក្ខាសាលារបស់ Ezecom នឹង​ចែករំពីវិធីសាស្រ្តប្រើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

  • 2021-12-16 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជីវកម្មអនឡាញកំពុងទទួលការពេញនិយមខ្លាំងក្នុងស្រទាប់ប្រជាជនកម្ពុជា។ តើអាជីវកម្មអនឡាញទាំងនោះចាំបាច់ត្រូវចុះបញ្ជីអាជីវកម្មដែរឬទេ? តើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមានអត្ថប្រយោជន៍អ្វីខ្លះចំពោះអាជីវករផ្នែកនេះ?

ចំងល់ទាំងនេះនឹងត្រូវបានធ្វើការបកស្រាយនៅក្នុងសិក្ខាសាលាអនឡាញដែលរៀបចំឡើងដោយក្រុមហ៊ុន Ezecom លើប្រធានបទ «វិធីសាស្រ្តក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា» ចាក់ផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី17 ខែធ្នូ វេលាម៉ោង 03:00 ទៅ 05:00នាទីរសៀលលើគេហទំព័រហ្វេសបុករបស់៖ Ezecom CTN CNC MY TV Business Cambodia និង Royal Group the Companies។

សូមចូលរួមទស្សនាដោយសេរីជាមួយនឹងសិក្ខាសាលាអនឡាញនេះ ក្នុងករណីលោកអ្នកមានសំណួរផ្សេងៗទាក់ទងនឹងបញ្ហានេះ លោកអ្នកអាចសរសេរជាសំណួរផ្ញើទៅកាន់វាគ្មិនដើម្បីឆ្លើយតបនៅថ្ងៃផ្សាយផ្ទាល់តែម្តង។

តាមរយៈសិក្ខាសាលាអនឡាញនេះលោកអ្នកនឹងទទួលបាននូវចំណេះដឹងបន្ថែមថ្មីៗដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើទីផ្សារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាច្បាប់ក្នុងការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល។

សម្រាប់ប្រធានបទនេះនឹងមានការបកស្រាយយ៉ាងលម្អិតដោយវាគ្មិនដែលមានចំណេះ ជំនាញ និងបទពិសោធន៍ពីស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនដូចជា៖

• លោក សំ ចិត្រា ( MR SAM CHETRA) ជាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម លោកនឹងមកធ្វើការចែករំលែកអំពីច្បាប់ និងបញ្ហាផ្សេងៗទាក់ទងនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាគន្លឹះយ៉ាងសំខាន់សម្រាប់អាជីវករក្នុងវិស័យនេះ។

• លោក ជី សិលា (MR CHY SEILA) ជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន SABAY DIGITAL PLUS លោកនឹងមកធ្វើការចែករំលែកអំពីឱកាសក្នុងការចាប់យកជំនាញអ្វីខ្លះតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីជួយជម្រុញអាជីវកម្មរបស់អ្នក។

• លោក ទី រ៉ាឌី (MR TY RADY) ស្ថាបនិក និងអគ្គនាយក App KHMER 24.COM លោកនឹងមកធ្វើការចែករំលែកអំពីបទពិសោធន៍ បច្ចេកទេស និងបញ្ហាផ្សេងៗទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

• អ្នកស្រី អ៊ុន បូផាននី (MRS UN BOPHANY) ជានាយិកាផ្នែកទីផ្សាររបស់ក្រុមហ៊ុន Ezecom អ្នកស្រីមានបទពិសោធន៍ជាង ១៩ឆ្នាំខាងផ្នែកទីផ្សារ និងផ្សព្វផ្សាយ។ អ្នកស្រីនឹងមកធ្វើការចែករំលែកអំពីវិធីសាស្រ្តធ្វើទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជួយជម្រុញអាជីវកម្មរបស់អ្នកអោយកាន់តែមានអតិថិជនច្រើន ។

អ្នកដែលបានចូលរួមទស្សនា ក៏ដូចជាសួរសំណួរនឹងទទួលបានរង្វាន់អនុស្សាវរីយ៍ពីក្រុមហ៊ុន Ezecom ផងដែរ ដែលរង្វាន់ទាំងនោះរួមមាន៖ ១ សំបុត្រកុន 3D 2សន្លឹក (15រង្វាន់) ២ សៀវភៅនិងប៊ិក (15 រង្វាន់) និង ៣ ដបបាញ់អាល់កុល (15រង្វាន់)។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានលើទំព័រហ្វេសប៊ុក Ezecom និង Telegram Channel របស់កម្មវិធី៖ https://t.me/ezecomdigitalwebinar។

សិក្ខាសាលាលើប្រធានបទ «វិធីសាស្រ្តក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា» គឺជាសិក្ខាសាលាលើកទីបីនៃសិក្ខាសាលាអនឡាញ «កម្ពុជាឈានមុខ» របស់ក្រុមហ៊ុន Ezecom ដែលនឹងមានរៀបចំឡើងចំនួនប្រាំភាគ បកស្រាយលើប្រធានបទផ្សេងៗគ្នាដោយផ្តោតជាសំខាន់លើផ្នែកបច្ចេកវិទ្យានឹងបង្ហាញនូវដំណោះស្រាយទាន់សម័យ និងវិធីសាស្រ្តថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់ជំនួយដល់ភាពច្នៃប្រឌិតនៃអាជីវកម្ម។

សិក្ខាសាលានេះ ក៏ណែនាំអំពីរបៀបដែលម្ចាស់អាជីវកម្មនឹងត្រូវផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងយុគសម័យថ្មីដែលគ្រប់គ្រងដោយបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងការងារ និងបង្កើនប្រាក់ចំណេញ ផងដែរ។

អ្នកដែលអាចទទួលអត្ថប្រយោជន៍ផ្ទាល់ពីសិក្ខាសាលានេះរួមមាន អ្នកចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និង មធ្យម សហគ្រាសធំៗ សហគ្រិន អ្នកជំនាញបច្ចេកវិទ្យា និស្សិត និងសាធារណជនដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យាសម័យទំនើប៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី