ស៊ីភី ហ្វ្រេសហ្សប ផ្តល់សិទ្ធិផ្តាច់មុខដល់សហគ្រិនវ័យក្មេងកម្ពុជាក្នុងការបណ្តាក់ទុន

  • 2021-12-20 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការជ្រើសរើសសាច់ដែលមានគុណភាព ស្រស់ អនាម័យ នឹងសុវត្តិភាពជាកត្តាសំខាន់មួយដែលនាំអោយរាល់ការចម្អិនគ្រប់មុខម្ហូបមានរសជាតិឆ្ញាញ់នឹងជួយទ្រទ្រង់អោយសារពាង្គកាយមានសុខភាពមាំមួន ប៉ុន្តែ ហាងឬតូបដែលលក់សាច់ស្រស់ដែលគុណភាព អនាម័យ និងសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជានាពេលបច្ចប្បន្ននៅមានកម្រិតនៅឡើយ។

ជាមួយនោះផងដែរ អាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មហ្រ្វេនឆាយដែលបើកឱកាសឲ្យអ្នកដែលនឹងចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ មានឱកាសក្លាយជាម្ចាស់ហាង ដែលផ្គត់ផ្គង់នៅផលិតផលសាច់ស្រស់ គុណភាព អនាម័យ និងសុវត្តិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់នឹងផលិតផលសម្រេចរូបរបស់ CP ជាច្រើន។ លើសពីនេះទៅទៀត ខាងក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់ដៃគូរសហការជាច្រើនផងដែរក្នុងការជួយរចនាហាង បង្រៀនពីការការហាន់ឬកាត់សាច់ និងជួយធ្វើទីផ្សារដើម្បីឲ្យអាជីវកម្មដំណើរការល្អ។

លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុន ផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះផងដែរ អាជីវកម្ម ហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត។

ជាមួយគ្នានេះ អាជីវកម្មហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០២០ មកម្ល៉េះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អាជីវកម្មហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) ក្រុមហ៊ុនស៊ីភីខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជន ទូទាំងប្រទេសកម្ពុជា។

លោក ចាថនរ៉ាវ៉ាត់ ផុខិនវ៉ូរាឆូត ( Mr. Chatthonrawat Phokhinworachot ) ប្រធានចាត់ការទូទៅ អាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមពង្រីកអាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) ឲ្យមានការរីកចម្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនស៊ីភីបានពង្រីកអាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop) ចំនួន៥សាខារួចមកហើយនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងសំខាន់ៗ ដូចជាផ្តោតទៅលើការផ្តល់នៅសេវាកម្មសាច់ស្រស់ដែលមានគុណភាពល្អស្តង់ដារអនាម័យខ្ពស់ និងតម្លៃសមរម្យ ចែកជូនដល់អតិថិជនកម្ពុជា និងផ្ដល់ឱកាសក្នុងការធ្វើជាម្ចាស់អាជីវកម្មហ្វ្រេនឆាយផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៅទៀត ការចាប់ផ្តើមជាដៃគូរអាជីវកម្មហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) របស់ក្រុមហ៊ុនស៊ីភីខេមបូឌា «ចំណាយដើមទុនទាប តែបង្កើតប្រាក់ចំណូលខ្ពស់» ងាយស្រួលលក់ និងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការហាន់ឬកាត់សាច់ ជួយរចនាហាងនិងការធ្វើទីផ្សារផងដែរ»។

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភីបានចុះទៅសម្ភាសន៍ដៃគូរសហការអាជីវកម្មផ្ទាល់ លោក ឈុន សារ៉េត របស់ហាងស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) នៅសាខាខេត្តកំពង់ធំ ដោយអតិថិជន បាននិយាយថា៖ «ខ្ញុំបានជ្រើសរើសយក ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ជាដៃគូរសហការព្រោះហ្រ្វេនឆាយ (CP Fresh Shop ) មានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនោះចំណាយដើមទុនទាប តែបង្កើតប្រាក់ចំណូលខ្ពស់ ថែមទាំងមានបុគលិកផ្នែកលក់ចុះទៅជួយណែនាំពីការគ្រប់គ្រង់ហាងបង្រៀនពីការហាន់ឬកាត់សាច់ ជួយរចនាហាង និងការធ្វើទីផ្សារផងដែរ»។

តាមគោលការណ៍ប្រកបដោយនិរន្តរភាពក្រុមហ៊ុន CP ខេមបូឌាបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការផ្តល់នៅសេវាកម្មសាច់ស្រស់និងផលិតផល CP ផ្សេងៗជាច្រើន ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ប្រហិត ប៉ាតេ និងផលិតផលសម្រេចរូបជាច្រើនទៀត ដោយគ្រប់ផលិតផលទាំងអស់របស់ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) សុទ្ធសឹងតែជាផលិតផលដែលផលិតនឹងនាំយកមកពីកសិដ្ធានស្តង់ដារ និងមានគុណភាពល្អ និងសុវត្ថិភាពល្អដល់អ្នកបរិភោគ ស្អាត អនាម័យខ្ពស់។

អ្វីដែលកាន់តែពិសេសនោះគឺ ទាក់ទងទៅនឹងអាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ផ្តោតលើចំណុចសំខាន់ៗ៣ នោះគឺ៖

១. ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ?

លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្មស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop)៖

  • មានអាយុមិនលើសពី ៦០ ឆ្នាំ

  • មានសញ្ជាតិខ្មែរ

  • មានលក្ខណះសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ

  • ស្រឡាញ់ការលក់ និងមានសេវាកម្មល្អ

  • មានភាពរួសរាយនឹង យកចិត្តទុកដាក់លើបញ្ហាសុខភាព

  • អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមល័ក្ខខ័ណ្ឌក្រុមហ៊ុន

  • ជាមនុស្សដែលគ្មានទោស និងបណ្តឹងរដ្ឋប្បវេណី

២. ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស៊ីភី ហ្រ្វេសហ្សប?

មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop)៖

  • ទទួលបានការផ្គត់ផ្គង់ផលិតផលដែលមានគុណភាព ស្តង់ដាអនាម័យ

  • ផ្តល់បច្ចេកទេស នឹងប្រឹក្សាការធ្វើទីផ្សារពីក្រុមហ៊ុន

  • ឱកាសក្លាយជាម្ចាស់ជីវកម្មផ្ទាល់ខ្លួន

  • មិនទាមទារបទពិសោធន៍ក្នុងការបើកហាងលក់

  • ការវិនិយោគខ្នាតតូច

៣. តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ?

  • ផ្តល់សេវាជុសជុលហាង និង​សម្ភារៈ

  • ជាអ្នកត្រួតពិនិត្យគុណភាពទំនិញ

  • ផ្តល់សេវាដឹកជញ្ចូន

  • យុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារ

  • ក្រុមហ៊ុនផ្តល់នៅផលិតផលដែលមានគុណភាពនិងស្តង់ដារខ្ពស់

ដោយនៅពេលអនាគត់ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) របស់ ក្រុមហ៊ុនស៊ីភីខេមបូឌា មានគម្រោងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន។

ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលទើបចាប់ផ្តើមធ្វើអាជីវកម្មថ្មី។ លើសពីនេះផងដែរស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ក៏មានលក់នៅផលិតផលជាច្រើនប្រភេទដូចផ្តល់សេវាកម្មលក់រាយ សាច់ស្រស់ដែលមានគុណភាពល្អ សុវត្តិភាពល្អដល់អ្នកបរិភោគ ស្អាត អនាម័យខ្ពស់ និងមានលក់នៅផលិតផល CP ផ្សេងៗជាច្រើនទៀតដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

សម្រាប់ព័តមានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 010 777 311 និងស្កែន QR Code ខាងក្រោម៖

  1. CP Fresh Shop
  1. Facebook CP
  1. Youtube
  1. Website

អត្ថបទ៖ In Sopheng

អត្ថបទថ្មី