តើលុយ ១លានដុល្លារ ទិញដីនៅចិន និងអាមេរិកបានប៉ុន្មានការ៉េ?
- 2021-12-20 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើលុយ ១លានដុល្លារ ទិញដីនៅចិន និងអាមេរិកបានប៉ុន្មានការ៉េ?
ចន្លោះមិនឃើញ
ទីក្រុងហុងកុងរបស់ចិន និងទីក្រុង New York របស់សហរដ្ឋអាមេរិកស្ថិតក្នុង ចំណោមទីក្រុងដែលមានតម្លៃអចលនទ្រព្យខ្ពស់បំផុតលើពិភពលោក ដោយលុយមួយលានដុល្លារទិញបានដីប៉ុន្មានការ៉េតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ១៥ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន Reuters បានរាយការណ៍ពីទីក្រុងទាំង៦ដែលមានតម្លៃអចលនទ្រព្យខ្ពស់ជាងគេលើពិភពលោក ដោយក្នុងមួយការ៉េមានតម្លៃដល់ទៅរាប់សិបម៉ឺនដុល្លារ។ យោងតាមតារាងតម្លៃចុងឆ្នាំ ២០២១នេះ ទីក្រុង Monoco មានតម្លៃដីធ្លីខ្ពស់ជាងគេ ដោយ១លានដុល្លារ ទិញបានតែដី ១៧ម៉ែត្រការ៉េប៉ុណ្ណោះ លេខ ២ និងលេខ ៣ធ្លាក់លើទីក្រុងហុងកុង និង New York។ ដោយទឹកប្រាក់មួយលានអាចទិញដីនៅហុងកុងបាន ២១ម៉ែត្រការ៉េ និង៣៨ម៉ែត្រការ៉េនៅ New York។ ខាងក្រោមនេះគឺជាទីក្រុងទាំង៦លើពិភពលោកដែមានតម្លៃដីធ្លីថ្លៃជាងគេ។
១. Monaco មួយការ៉េតម្លៃ ៥៦៦២៧ដុល្លារ
២. ហុងកុង មួយការ៉េតម្លៃ ៤៧២៥៧ដុល្លារ
៣. New York មួយការ៉េតម្លៃ ២៦៥២៣ដុល្លារ
៤. តូក្យូ មួយការ៉េតម្លៃ ២៤៣៧១ដុល្លារ
៥. សៀងហៃ មួយការ៉េតម្លៃ ២០៨០៩ដុល្លារ
៦. ក្រុងឡុងដ៍ មួយការ៉េតម្លៃ ២០៣៤៧ដុល្លារ
៧. ស៊ីដនី មួយការ៉េតម្លៃ ១៩០១២ ដុល្លារ៕