XINGHUI PROPERTY ផ្តល់ការបញ្ចុះតម្លៃដ៏ធំមិនធ្លាប់មានដោយគ្រាន់តែកក់មុន២ម៉ីនដុល្លារ

  • 2021-12-23 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់តាំងពីរដ្ឋាភិបាលបានបានប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ ១៩ គឺ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​មក អ្នកសេដ្ឋកិច្ច និងអ្នកជំនួញជាច្រើនបាននិយាយថា នេះគឺជាសញ្ញាមួយដាស់អារម្មណ៍អ្នកពាក់ព័ន្ធជាពិសេសវិនិយោគគិន និងពលរដ្ឋប្រកបដោយទំនុកចិត្តតកាន់តែខ្លាំង ហើយពួកគេជឿជាយ៉ាងមុតមាំថា នឹងមានដំណឹងល្អក្នុងវិស័យផ្សេងៗដូចជាអចលនទ្រព្យជាដើម។

XINGHUI PROPERTY នឹងនាំមកជូននូវប្រូម៉ូសិនពិសេសលើគម្រោង Condo ៣គម្រោង ដែលបានបញ្ចប់ការសាងសង់រួចរាល់ និងចាប់ផ្តើមបើកលក់បង់ដំបូងត្រឹម២០០០០ដុល្លារឡើង ហើយលោកអាចចូលស្នាក់នៅភ្លាមៗជាមួយគម្រោង Star City, TK Star និង STAR BAY។ ប្រូម៉ូសិនដ៏អស្ចារ្យនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។

អ្នកណែនាំផ្ទះថ្មីរបស់ XINGHUI លោកជឺម នឹងនាំអ្នកទៅរស់នៅផ្ទះថ្មីស្អាត និងមានអារម្មណ៏រំភើបចិត្ត។ ពេល វេលាមានកំណត់ នៅចាំអីទៀត?

យីហោល្បីតម្លៃល្អជម្រើសល្អគឺ XINGHUI PROPERTY គឺជាក្រុមហ៊ុនមានបទពិសោធន៍លើការអភិវឌ្ឍន៍អចលនទ្រព្យជាង៣០ឆ្នាំនៅប្រទេសចិន ដែលគ្របដណ្តប់វិស័យអចលនទ្រព្យ ឧស្សាហកម្ម និងហិរញ្ញវត្ថុ។ ក្រុមហ៊ុនមានដីបម្រុង​លើសពី​៣០លាន​ម៉ែត្រការ៉េជាមួយគម្រោងជាច្រើនដែលសក្ដិសមសម្រាប់ធ្វើការរវិនិយោគបំផុត។

១. គម្រោង Star City

ជាតំបន់លំនៅដ្ឋានដ៏ពិសេស និងឆ្លាតវ័យមានទីតាំងថ្មីតំបន់ពាណិជ្ជកម្ម និងក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែរមានផ្ទៃដីសាងសង់ ១៨០.០០០ ម៉ែត្រការ៉េ សួនឧទ្យានធំទូលាយគ្រឿងបរិក្ខារជាច្រើនដូចជា៖ កន្លែងហាត់ប្រាណស្តង់ដារអន្តរជាតិទំហំ៦៥០ម៉ែត្រការ៉េ អាងហែលទឹកស្តាឡាទំហំ៧៥០ម៉ែត្រការ៉េ សួនស្តាឡាយផ្លាហ្សាទំហំជាង១០០០ម៉ែត្រការ៉េ ទីលានវាយកូនបាល់ស្តង់ដារ និងសេវាគ្រប់គ្រងអចលនទ្រព្យ២៤ម៉ោង។

រីករាយជាមួយការរស់នៅការរស់នៅតាមបែបស៊ីវិល័យថ្លៃថ្នូរពិសេសនិងឆ្លាតវៃជាមួយបន្ទប់ទំហំ ៤៥ ទៅ៩០ ម៉ែត្រការ៉េ ។

២. គម្រោង TK STAR

ស្ថិតនៅតំបន់ទួលគោកជិត TK Avenue អុីអន២ ផ្សារម៉ាក្រូ អគារស្កាយឡាញកម្ពស់១១០ម៉ែត្រ ជាតំបន់មានសកដានុពល និងជាអាគារលក់ដាច់ជាងគេ។

សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយប្រាំដែលមានអាងហែលទឹកស្កាយឡាញគ្មានដែនកំណត់ទំហំ២០០ម៉ែត្រការ៉េ កន្លែងហាត់ប្រាណទំហំ៣២០ម៉ែត្រការ៉េ ភោជនីយដ្ឋានស្កាយឡាញទំហំ៥៥០ម៉ែត្រការ៉េអាហារដ្ឋានទំហំ២០០០ម៉ែត្រការ៉េ ពិតជាសក្តិសមក្នុងការរស់នៅក្នុងយុគសម័យថ្មីជីវិតប្រកបដោយគុណតម្លៃ។ នៅចាំអីទៀតធ្វើរការកលក់ឥឡូវនេះ!

៣. គម្រោង STAR BAY

គម្រោងដ៏ធំដែលគ្របដណ្ដប់លើផ្ទៃដី៨០ហិចតាក្នុងខេត្តព្រះសីហនុនៅជាប់ឆ្នេរសុខាដ៏ស្រស់ស្អាត ហើយលោកអ្នកអាចស្រូបយកពន្លឺនៃព្រះអាទិត្យ និងខ្យល់អាកាសបរិសុទ្ធនៃសមុទ្រដ៏ខៀវស្រងាត់ធ្វើឲ្យមានអារម្មណ៏ស្រស់ថ្លា។ ផ្ទះទំហំ២៧-៦៩​ម៉ែត្រការ៉េ ដែលអាចមើលឃើញទេសភាពសមុទ្រដោយគ្រាន់តែបើកបង្អួចភ្លាមទទួលបានខ្យល់អាកាសបរិសុទ្ធដែរគួរឱ្យចង់គយគន់។ ជាមួយគ្នានេះ ក៏មានអាងហែលទឹកទំហំ១៥០០ម៉ែត្រការ៉េ និងបឹងប្រាំពីរពណ៌ទំហំ៦០០០ម៉ែត្រការ៉េ ដែលមានទេសភាពយ៉ាងស្រស់ត្រកាល។

តំបន់ពាណិជ្ជកម្មទំហំ៧០០០ម៉ែត្រការ៉េ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាពនឹងក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជាជម្រើសទីមូយនៅខេត្តព្រះសីហនុ៕

រស់នៅលំដាប់ខ្ពស់ ជ្រើសរើស XINGHUI PROPERTY ធានានូវគុណភាពប្រូម៉ូសិនដ៏អស្ចារ្យនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែមករា។

អាស័យដ្ឋានមជ្ឈមណ្ឌលលក់គម្រោងទាំង​៣៖

STAR CITY៖ ដីឡូត៏លេខ១១២ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

TK STAR៖ ដីឡូត៏លេខ១០០B ផ្លូវ ៥១៦ កែងផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

STAR BAY៖ នៅក្បែរសណ្ឋារគារ សុខា ក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

អត្ថបទ៖ In Sopheng

អត្ថបទថ្មី