បណ្ដុំកន្លែងកម្សាន្តនៅក្បែរក្រុង មិនបាច់ទៅឆ្ងាយ សប្បាយយកទៅណាមិនអស់

  • 2022-04-20 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណើរកម្សាន្តជិតៗ មិនចាំបាច់ធ្វើជិះច្រើនម៉ោង ចំណាយពេលទៅមកនាំខាតពេលវេលា លោកអ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញ អាចបែរមកលេងកន្លែងកម្សាន្តទាំង ៥ ខាងក្រោមនេះ ទាំងស្អាត សប្បាយ ហើយប្លែកអារម្មណ៍ថែមទៀតផង។

កន្លែងកម្សាន្តទាំងនោះរួមមាន៖

  • Garden City Water Park៖ ជាសួនទឹកដែលមានទំហំជាងគេនៅកម្ពុជា។ សួនទឹកមួយនេះគឺស្ថិតនៅលើមហាវិធីវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លោកអ្នកអាចធ្វើដំណើរតាមស្ពានជ្រោយចង្វាក៏បាន តាមស្ពានលីយ៉ុងផាត់ក៏បាន។
  • សួនសត្វសាហ្វារី៖ ជាសួនសត្វដ៏ធំ និងស្អាតជាងគេ ក្នុងនោះមានប្រភេទសត្វច្រើនចម្រុះគ្នា ។ សួនសត្វភ្នំពេញសាហ្វារី ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
  • ពហុកីឡដ្ឋានមរតកតេជោ៖ កីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលនាកីឡដ្ឋានទំនើបផុតលេខនៅកម្ពុជា។
  • វិមានឈ្នះឈ្នះ៖ ស្របផ្លូវ គ្នាជាមួយនឹង Garden City Water Park សួនសត្វសាហ្វារី និងពហុកីឡដ្ឋានមរតកតេជោ តែម្ដងដូច្នេះ ធ្វើដំណើរតែម្ដង ចូលលេងបានច្រើនកន្លែង មិនខាតជើង។
  • តំបន់លម្ហែកាយ ស្កាយលែន៖ ជាតំបន់ទេសចរណ៍ដែលភាគច្រើនគេនិយម ទៅញ៉ាំអាហារថ្ងៃត្រង់ និងទៅថតរូបលេងកម្សាន្ត។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ទៅដល់ស្ពានព្រែកតាមាក់ ឆ្លងស្ពានទៅកាន់វិហារសួគ៌ក៏បាន ឬ អាចឆ្លងសាឡាងអារិយក្សត្រ ឬ ក៏ឆ្លងសាឡាងស្វាយជ្រុំទៅក៏បាន ហើយក៏វាជិតផងដែរ ។

កន្លែងកម្សាន្តច្រើនម្លឹងៗបើមានផ្ទះនៅជិតទៀតកាន់តែល្អ មិនចឹង? គួរបញ្ជាក់ផងដែរថា កន្លែងកម្សាន្តប៉ុន្មានកន្លែងខាងលើនេះសុទ្ធតែនៅក្បែរ និងនៅលើផ្លូវជាតិលេខ ៦A។ ហើយបច្ចុប្បន្ននេះ បានឱ្យឃើញថា នៅតំបន់ផ្លូវជាតិមួយនេះកំពុងតែមានការអភិវឌ្ឍខ្លាំងឡើងៗ ជាពិសេសនោះគឺផ្នែកអចលនទ្រព្យ។

ក្រុមហ៊ុនសំណង់បុរីជាច្រើនកំពុងតែរីកដុះដាល នៅក្នុងតំបន់នេះ ហើយបុរី សុវណ្ណភូមិ ក៏ស្ថិតនៅលើផ្លូវជាតិលេខ ៦A ដែរ។ ចាំអីទៀត ទាន់កំពុងតែអភិវឌ្ឍន៍ខ្លាំង គួរចាប់ឱកាសឱ្យហើយទាន់តម្លៃមិនទាន់ឡើងថ្លៃដូចតំបន់ដែលអភិវឌ្ឍន៍រួច។

គួរបញ្ជាក់ផងដែរថា បុរី សុវណ្ណភូមិ ជាប្រភេទបុរីដែលសាងសង់ជាងប្រភេទម៉ូតផ្ទះវីឡាកូនកាត់អ៉ឺរ៉ុប បែប Minimalism «តូចតែស្រឡះ» ។ ក្នុងបុរីមានរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងស្រស់ស្អាត មានប្រព័ន្ធទឹក ប្រព័ន្ធលូ មានផ្លូវខ្វាត់ខ្វែង មានសួនច្បារសម្រាប់ក្មេងលេង មានសួនបន្លែ មានផ្លូវសម្រាប់ជិះកង់ហាត់ប្រាណ។ល។

សំណង់អគារ សាងសង់ឡើងបែបស្ដង់ដា ជាមួយនឹងអ្នកជំនាញច្បាស់លាស់ គ្រប់ផ្ទះវីឡារបស់បុរីសុវណ្ណភូមិ សុទ្ធតែមានទីធ្លាព័ទ្ធជុំវិញផ្ទះ មានដីសល់ទាំងខាងមុន និងខាងក្រោយផ្ទះ។

កាន់តែពិសេសនោះ សម្រាប់លោកអ្នកដែលអញ្ជើញមកមើលផ្ទះគំរូផ្ទាល់ នឹងទទួលបាន Coupon $1,000ភ្លាមៗពីភ្នាក់ងារលក់របស់បុរី។ ចាំអីទៀត? ទីតាំងរបស់បុរី មានចម្ងាយត្រឹម 18km ពីរង្វង់មូលជ្រោយចង្វា និង5នាទីពីស្ពានលេខ9ប៉ុណ្ណោះ។

កាន់តែងាយស្រួល ចុចតាម Google map: https://maps.app.goo.gl/nrXLEzUhn8muFHgB9

សម្រាប់ព័ត៌មានបន្ថែម៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី