គាស់ហើយឈ្នះគាស់ហើយសប្បាយក្រោមក្រវិលកំប៉ុងស្រាបៀរ កម្ពុជា

  • 2022-04-21 07:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២០ ខែមេសា ស្រាបៀ កម្ពុជាបានចេញស្ពតពាណិជ្ជកម្មអំពីក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែងៗដែលត្រូវប្រើជំនួសពាក្យ «អរគុណ» ដើម្បីញុំាងបរិយាកាសគ្រប់វិនាទីនៃការជួបជុំផឹកស៊ីឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត ពោលគឺគាស់ហើយឈ្នះគាស់ហើយសប្បាយ។

ក្រៅពីមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៥០លានរៀល ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាក៏មានពាក្យកំប្លែកៗដូចជាលើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន ច្រៀងមួយសិន អ្នកស្តាំដៃផឹក អ្នកឆ្វេងដៃផឹក អ្នកទល់មុខផឹក និងពាក្យឡូយៗជាច្រើនទៀត។

ក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗទាំងនេះត្រូវបានដាក់ចរាចរណ៍កាលពីខែមីនាកន្លងទៅហើយទទួលបានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងពីសំណាក់អតិថិជននៅទូទាំងប្រទេស។ ដូច្នេះសូមទស្សនាស្ពតពាណិជ្ជកម្មខាងក្រោមដើម្បីជ្រាប់កាន់តែច្បាស់អំពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជាថ្មីនេះ។

អត្ថបទពេញនិយម
អត្ថបទថ្មី