ព្រូដិនសល ដាក់លក់ផលិតផលធានារ៉ាប់រងសុខភាពតាមបែបឌីជីថល ដើម្បីផ្តល់ភាពងាយស្រួល

  • 2021-12-30 02:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៖ ការចំណាយដោយលុយផ្ទាល់ខ្លួនលើថ្លៃព្យាបាលនៅប្រទេសកម្ពុជា បានកើនឡើងដល់ប្រមាណ ៨៥៦ លានដុល្លារ (គិតត្រឹមឆ្នាំ ២០១៨) នេះបានបង្ហាញពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងថ្លៃព្យាបាលជំងឺដែលមិនបានព្រាងទុកជាមុន។

ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់លក់ផលិតផលធានារ៉ាប់រង PRU ការពារប្រចាំថ្ងៃ ដើម្បីជួយឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានសេវាថែទាំសុខភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានតម្លៃសមរម្យ។

ផលិតផលធានារ៉ាប់រង PRU ការពារប្រចាំថ្ងៃ គឺជាកញ្ចប់ធានារ៉ាប់រងបែបឌីជីថលចុងក្រោយបង្អស់ដែលបានដាក់លក់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍អតិថិជនបែបឌីជីថលដែលមានភាពសាមញ្ញ ដោយផ្តល់ការការពារលើវិបត្តិហិរញ្ញវត្ថុដែលមិននឹកស្មានដល់ និងអាចឱ្យអ្នកប្រើប្រាស់ទទួលបានការព្យាបាលទាន់ពេលវេលាក្នុងករណីមានជំងឺ។

អតិថិជនអាចធ្វើការទិញ គ្រប់គ្រង និងដាក់ពាក្យទាមទារសំណងតាមរយៈកម្មវិធី Pulse by Prudential ហើយអាចទទួលបានការការពារភ្លាមៗ បន្ទាប់ពីបង់ប្រាក់រួច រីឯដំណើរការទាំងអស់គឺស្ថិតនៅលើទូរស័ព្ទរបស់ពួកគេតែម្ដង។

ផលិតផលធានារ៉ាប់រងបែបឌីជីថល ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈកញ្ចប់ដែលសមស្របតាមតម្រូវការជាក់ស្ដែង និងមានតម្លៃសមរម្យ។ អតិថិជនអាចជ្រើសរើសកញ្ចប់ការពារដែលមានតម្លៃសមរម្យចំនួន ៤ ប្រភេទ និងអាចទទួលបានការការពារភ្លាមៗ ជាមួយតម្លៃចាប់ផ្ដើមត្រឹមតែ ៩.៩ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «យើងជាក្រុមហ៊ុននាំមុខគេក្នុងការបង្កើតផលិតផលធានារ៉ាប់រងបែបឌីជីថល ដើម្បីធ្វើឱ្យការធានារ៉ាប់រងកាន់តែមានតម្លៃសមរម្យ និងផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជននៅកម្ពុជា។ យើងឃើញថាផលិតផលទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់សម្រាប់អតិថិជនវ័យក្មេង ហើយយើងក៏កំពុងទទួលបានមតិយោបល់វិជ្ជមានជាច្រើនពីពួកគេ ដោយសារផលិតផលធានារ៉ាប់រងបែបឌីជីថលទាំងនេះអាចជំរុញឱ្យពួកគេអាចរៀបចំផែនការ និងការពារហិរញ្ញវត្ថុរបស់គ្រួសារពួកគេបានកាន់តែប្រសើរឡើង»។

ផលិតផលធានារ៉ាប់រង PRUការពារប្រចាំថ្ងៃ អាចរកទិញបាននៅលើមុខងារ PRUShopee នៅក្នុងកម្មវិធីសុខភាព Pulse ។ នៅពេលការបំពេញបែបបទ និងការទូទាត់ប្រាក់បានបញ្ចប់ ការការពារនឹងត្រូវបានចាប់ផ្ដើមភ្លាមៗ។ កម្មវិធីទូរស័ព្ទ Pulse បានបើកដំណើរការនៅឆ្នាំ ២០២០ ដែលជាកម្មវិធីទូរស័ព្ទដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារសម្រាប់គ្រប់គ្រងសុខភាព និងទ្រព្យសម្បត្តិ។

Pulse មានទាំងជាភាសាខ្មែរ និងអង់គ្លេស ហើយអ្នកអាចទាញយកប្រើប្រាស់ដោយឥតគិតថ្លៃពី App Store និង Google Play។ អ្នកប្រើប្រាស់អាចចុះឈ្មោះបានយ៉ាងងាយស្រួលជាមួយលេខទូរស័ព្ទរបស់ពួកគេ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖

https://www.prudential.com.kh/en/our-products/digital-product/PRUTector_PRUការពារប្រចាំថ្ងៃ

អត្ថបទពេញនិយម
អត្ថបទថ្មី