DBD Engineering ចូលរួមចែករំលែកបទពិសោធន៍ និងអត្ថប្រយោជន៍ក្នុងការចុះបញ្ជីលក់មូលបត្រ

  • 2021-12-30 09:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលវេលានាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងនោះផងដែរមានការចូលរួមចែករំលែកបទពិសោធន៍ពីក្រុមហ៊ុន ឌីប៊ីឌី អុិនជីនារីង ទៅលើការបំលែងខ្លួនពីអាជីវកម្មគ្រួសារ ទៅជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើទីផ្សារកំណើន។ លោកថៃ វ៉ាន់ថា ជាអភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុនបានធើ្វការលើកឡើងពីចំនុចសំខាន់ៗ ក៏ដូចជាការចែករំលែកអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។

គម្រោងក្នុងវិស័យសំណង់ ទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលក្នុងនោះមានការព្យាករណ៍អំពីទំហំគម្រោងដែលអាចមានដល់ទៅ ៦៧៦០ គម្រោងដែលគិតជាសាច់ប្រាក់រហូតដល់ទៅ ១៥ប៊ីលានដុល្លាសហរដ្ធអាមេរិកសម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។ ដោយឱកាសគម្រោងកាន់តែធំ ក្រុមហ៊ុនក៏ត្រូវការទុនវិនិយោគកាន់តែធំដើម្បីធានាថាក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចប់គម្រោងដែលបានទទួល។

ដូច្នេះក្រុមហ៊ុនឌីប៊ីឌីបានជ្រើសយកប្រភពទុនពីការបើកលក់មូលបត្រកម្មសិទ្ធិជាសាធារណៈព្រោះវាជាប្រភពទុនដែលមានរយៈពេលវែង និងមានសុវត្ថិភាពខ្ពស់ដែលខុសពីប្រភពទុនពីធនាគារដែលជាប្រភពបំណុលហើយទាមទារឲ្យមានការដាក់បញ្ចាំវត្ថុកម្មសិទ្ធិផ្សេងៗ។

ក្នុងនោះដែលការបើកក្រុមហ៊ុនជាសាធារណៈបានធ្វើឲ្យក្រុមហ៊ុនទទួលការលើកទឹកចិត្តពីកាតព្វកិច្ចដែលធ្វើឲ្យខ្លួនមានភាពច្បាស់លាស់ក្នុងឯកសារកាងារនិងក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុដែលជាផ្នែកមួយដ៏សំខាន់ ក៏ដូចជាការបំពេញកាតព្វកិច្ចជូនរដ្ឋាភិបាលដើម្បីធ្វើការពង្រឹង និងអភិវឌ្ឍឲ្យកាន់តែមានភាពរីកចម្រើន។

មិនត្រឹមតែមានការបំលាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុទេ ថែមទាំងបានជម្រុញក្នុងការផ្លាស់ប្តូរផ្នែកអភិបាលកិច្ច និងការគ្រប់គ្រងរបស់ក្រុមហ៊ុនឲ្យមានប្រសិទ្ធិភាពល្អប្រសើរជាងមុន ដែលនាំឲ្យមានតម្លាភាព និងជួយឲ្យការសម្រេចចិត្តកាន់តែមានភាពងាយស្រួលជាងមុន ដោយសារយើងទទួលបានពត៍មានគ្រប់គ្រាន់ និងកាន់តែច្បាស់។

ដោយសារតែសមិទ្ធផលទាំងអស់នេះហើយបានដាក់ជាសាធារណៈទៅកាន់វិនិយោកជិកទាំងឡាយ និងម្ចាស់គម្រោងដែលស្វែងរកដៃគូរសហការណ៍ ឲ្យកាន់តែមានទំនុកចិត្ត និងរឹតតែស្គាល់ច្បាស់ពីក្រុមហ៊ុនដែលនាំឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែមានគេស្គាល់មួយកំរិតទៀតនិងអាចចូលរួមទទួលឱកាសក្នុងការដេញថ្លៃឬចាប់យកគម្រោងធំៗដទៃទៀតបានច្រើនជាងមុន។ ទាំងអស់នេះគឺជាការចូលរួមជួយជម្រុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបង្កើតការងារនិងចំនូលដល់ប្រជាជន៕

អត្ថបទថ្មី