បុរី ខាសិន ភ្នំពេញ ធ្វើពិធីបញ្ចុះបឋមសិលា និងបើកការលក់ជាផ្លូវការជាមួយនឹងប្រូម៉ូសិនពិសេស

  • 2022-01-07 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោងបុរីប្រណីត ខាសិន ភ្នំពេញ បានរៀបចំពិធីបញ្ចុះបឋមសិលាការដ្ឋានសាងសង់ និងបើកលក់គម្រោងរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូល និង ឯកឧត្តម ស្រី សុធា ចូលរួមជាកិត្តិយស។ ក្នុងពិធីបើកលក់គម្រោងនេះ ក៏មានវត្តមានតារាកិត្តយសដែលជាពិធីករ ពិធីការនីឆ្នើមទាំងគ្រួសារគឺ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិព្រម ទាំងកូនស្រីជាទីស្រឡាញ់របស់ពួកគេចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

គម្រោងបុរីនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រមាណ ៣០ហិចតា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ (គីឡូម៉ែត្រទី១៥) នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ប្រមាណជា៧នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៥ នាទីពីស្ពានអាកាសចោមចៅ។ ជាមួយដំណាក់ទី១នេះ បុរី ខាសិន ភ្នំពេញបើកលក់លំនៅដ្ឋានចំនួនជាង៣០០ខ្នងឯណោះ។

បុរីខាសិន ភ្នំពេញផ្តល់ជូននូវជម្រើសលំនៅដ្ឋានយ៉ាងសម្បូរបែប និងបែងចែកជា២ប្រភេទធំៗ គឺប្រភេទផ្ទះសម្រាប់រស់នៅដូចជាវីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ A វីឡាភ្លោះ B និងប្រភេទផ្ទះអាជីវកម្មដូចជាផ្ទះអាជីវកម្មប្រភេទ A (តាមបណ្តោយផ្លូវជាតិលេខ៣) ផ្ទះអាជីវកម្ម C, D និងE ដែលមានទីតាំងនៅលើផ្លូវធំៗទំហំ២៤ម៉ែត្រ និង៨ម៉ែត្រក្នុងបុរី ដែលអនុញ្ញាតអោយអតិថិជនមានជម្រើសច្រើនក្នុងការជ្រើសរើស។

ដោយសម្លឹងឃើញពីសក្តានុពលនៃទីតាំងគម្រោងនេះ ដែលវានៅមិនឆ្ងាយពីក្រុងប៉ុន្មាន ហើយមានផ្សារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាស្ពានអាកាស និង ផ្លូវក្រវ៉ាត់ក្រុងជាដើម ទើបក្រុមអ្នកអភិវឌ្ឍបុរីនេះសម្រេចសាងសង់លំនៅដ្ឋានបែបប្រណីត និងប្រកបដោយស្តង់ដារខ្ពស់បែបបរទេស ដែលគួរជាជម្រើសឈានមុខសម្រាប់អតិថិជនដែលកំពុងស្វែងរកទិញលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៣ រឺនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនលឿន។

បុរីខាសិនក៏គ្រោងនឹងអភិវឌ្ឍវិថីខាសិនដែលនឹងតភ្ជាប់ពីផ្លូវជាតិលេខ៣ទៅដល់ផ្លូវក្រវ៉ាតក្រុងទៀតផង ដូច្នេះវាពង្រឹងសក្តានុពលរបស់បុរីកាន់តែខ្លាំងជាងមុន។

អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ នៅក្នុងបុរីខាសិន ភ្នំពេញនេះក៏បានរៀបចំឲ្យមានក្លិបហោស៍ ដែលជាមជ្ឍមណ្ឌលសម្បូរបែប រួមបញ្ចូលអាងហែលទឹកធំទូលាយ ក្លិបហាត់ប្រាណ ហាងកាហ្វេ និងកន្លែងអង្គុយកំសាន្តហុំព័ទ្ធដោយធម្មជាតិពណ៌បៃតងដ៏ខៀវស្រងាត់។

ចំនុចដែលធ្វើឲ្យបុរីនេះមានគុណសម្បត្តិលើសពីបុរីធម្មតានៅជុំវិញតំបន់នេះទៀតនោះគឺការផ្តល់ជូនសេវាកម្មមើលថែបុរីរួមមានសេវាសន្តិសុខ២៤ម៉ោង និងការថែទាំផ្សេងៗទូទៅតាមស្តង់ដារបរទេសទាំងអស់ ដើម្បីធានាបែបផែននៃការរស់នៅក្នុងគម្រោងនេះអោយមានភាពងាយស្រួល គុណភាព ឧត្តមភាព សុវត្ថិភាព ប្រណិតភាព វិបុលភាព និងនិរន្តភាព។

គួរបញ្ជាក់ផងដែរថា បុរីខាសិន ភ្នំពេញត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អីស្ទែត ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខាសិន ហូលឌីង គ្រុប នៅឯទីក្រុងហុងកុង។ ក្រុមហ៊ុននេះធ្លាប់បានអភិវឌ្ឍតំបន់សេដ្ឋកិច្ចទំហំជាង៥០០ហិចតា នៅខេត្តព្រះសីហនុរួចហើយ ដូច្នេះក្រុមហ៊ុននេះមានបទពិសោធន៍ច្បាស់លាសក្នុងការសាងសង់ និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាព។

មិនថាសម្រាប់អតិថិជនដែលមានបំណងចង់ទិញផ្ទះប្រភេទទំនើប មិនមានម៉ូតច្រំដែលសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន រឺចង់ទុកចំនេញនាពេលអនាគតនោះទេ គម្រោងបុរី ខាសិន ភ្នំពេញ គឺជាជម្រើសបុរីដែលអ្នកមិនអាចរំលងបាន។ លោកអ្នកអាចក្លាយជាម្ចាស់ផ្ទះណាមួយនៅបុរីខាសិន ភ្នំពេញដោយគ្រាន់តែចំនាយប្រាក់កក់ត្រឹមតែ $១០០០តែប៉ុណ្ណោះ និងមានឱកាសវាយស៊ុតមាសយករង្វាន់ជាច្រើនទៀតផងដែរ ដែលការផ្តល់ជូននេះមានត្រឹមតែពីថ្ងៃ៦ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

សម្រាប់ពត៌មានបន្ថែមអំពីបុរី អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់ការិយាល័យលក់បុរី ខាសិន ភ្នំពេញដែលមានទីតាំងស្ថិតនៅ ចំណុចគីឡូម៉ែត្រលេខ១៥ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឬទំនាក់ទំនងមកកាន់លេខ 090 510 999/ 061 510 999 រឺតាមរយៈផេកហ្វេសប៊ុកបុរី ខាសិន ភ្នំពេញ៕

អត្ថបទថ្មី