ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ រៀបចំកម្មវិធីរាត្រីស្រមោលសដើម្បីអបអរសាទរដល់អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើម

  • 2022-02-22 05:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំកម្មវិធីរាត្រីសមោសរដែលមានឈ្មោះថា «Agency Star Awards Night» ដើម្បីអបអរសាទរ ដល់អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើម សម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេនៅក្នុងឆ្នាំ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។

កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខា ដោយមានការចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ លោក ផូ នេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម និងអ្នកឯកទេសផែនការហិរញ្ញវត្ថុប្រមាណ ២០០នាក់។

លោក អាឡិន ថៃ អគ្គនាយកក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបង្ហាញពីការថ្លែងអំណរគុណចំពោះអ្នកឯកទេសផែនការហិរញ្ញវត្ថុបស់យើងដែលបានកសាងសមិទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០២១។ ពួកគេបានបំពេញការងារដោយមិនមានភាពនឿយហត់ក្នុងការផ្តល់ការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ និងផ្តល់ដំណោះស្រាយផែនការហិរញ្ញវត្ថុ រយៈពេលយូរអង្វែងសម្រាប់គ្រួសារកម្ពុជា»។

លោក អាឡិន ថៃ បានបន្ថែមទៀតថា៖ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ដោយផ្តល់នូវផលិតផលដែលមានការប្រកួតប្រជែង និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមរយៈអ្នកឯកទេសផែនការហិរញ្ញវត្ថុរបស់យើង ដើម្បីបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតដែលកំពុងមានការកើនឡើង និងការសន្សំរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា»។

លោក ផូ នេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម បានសម្តែងការពេញចិត្តថា៖ «ក្នុងនាមជាអ្នកដឹកនាំនៃនាយកដ្ឋានទីភ្នាក់ងារអាជីវកម្ម ខ្ញុំពិតជាមានមោទនភាពខ្លាំងចំពោះអ្នកឯកទេសផែនការហិរញ្ញវត្ថុ និងប្រធានគ្រប់គ្រងផែនការហិរញ្ញវត្ថុរបស់យើង។ ពួកគេបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយគ្រួសារកម្ពុជាជាមួយនឹងការការពារអាយុជីវិតរបស់ពួកគេ និងការសន្សំរយៈពេលវែង»៕

អត្ថបទថ្មី