បណ្តាញសង្គម ស្នេបឃ្យូ (Snapkyu) បង្កើតដោយកូនខ្មែរ កាន់តែមានល្បឿនលឿន និងទាក់ទាញជាងមុន

  • 2022-01-16 05:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគច្រើននៃយើងទាំងអស់គ្នាប្រហែលជាមិនបានដឹងថា កម្ពុជា ក៏មានបណ្តាញសង្គម ដែលត្រូវបានបង្កើតឡើងដោយក្រុមអាធីកូនខ្មែរយើង ផងដែរ ស្របពេលដែល នៅពេលនេះកម្មវិធី ស្នេបឃ្យូ (Snapkyu) បានធ្វើការធ្វើបច្ចុប្បន្នភាពរូបរាងថ្មី ដោយបន្ថែមនូវសោភ័ណ្ឌភាពទាក់ទាញជាងមុន ល្បឿននៃការប្រើប្រាស់លឿនជាងមុនឥតទាក់។

ស្នេបឃ្យូ (Snapkyu) ដែលជាបណ្ដាញសង្គម មានមុខងារពិសេសមិនចាញ់កម្មវិធីធំៗរបស់បរទេសឡើយ ព្រោះការរចនារូបរាង ល្បឿនរបស់កម្មវិធី និងមុខងារពិសេសៗមួយចំនួនទៀតមានលក្ខណៈល្អប្រសើរ។

ការអាប់ដេតឱ្យកាន់តែប្រសើរនេះ បានជួយសម្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងល្បឿនលឿនជាងមុន មិនទាក់ មិនរអាក់រអួល លុះត្រាតែអ៊ីនធឺណិតខ្សោយ។ ទាំងនេះគឺបង្ហាញពីស្នាដៃរបស់កូនខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អឡើងៗ និងអាចបង្កើតបណ្ដាញមួយជូនពលរដ្ឋខ្មែរ បានប្រើផលិតផលរបស់ខ្លួន មិនចាំបាច់យកលុយទៅចាយលើបណ្ដាញសង្គមមកពីក្រៅប្រទេស ប៉ុន្តែ ឱ្យលុយរត់ចេញពីប្រទេសយើងទេ។

នេះគឺជាដំណឹងពិសេសមួយសម្រាប់អ្នកគាំទ្រកម្មវិធី Snapkyu និងជាដំណឹងថ្មីសម្រាប់អ្នកដែលមិនទាន់បានទាញយកកម្មវិធី Snapkyu កន្លងមក។

សម្រាប់អ្នកដែលបានទាញយកកម្មវិធី Snapkyu កន្លងមក សូមចូលទៅកាន់ App Store ឬ Play Store ដើម្បីធ្វើបច្ចុប្បន្នភាពវិធីឱ្យកាន់តែប្លែកជាងមុន និងអ្នកដែលមិនទាន់មានកម្មវិធីនេះ អាចចូលទៅទាញយកតាម Link ខាងក្រោមបាន៖

Android: ទាញយកកម្មវិធី Snapkyu

IOS: ទាញយកកម្មវិធី Snapkyu

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទថ្មី