ដំណើរទស្សនកិច្ចរបស់អគ្គនាយក FWD Group មកកាន់ FWD Cambodia បង្ហាញពីការប្តេជ្ញាចិត្តដ៏យូរអង្វែង

  • 2022-01-17 09:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២៖ លោក Huynh Thanh Phong (លោក Phong) អគ្គនាយកប្រចាំ FWD Group បានធ្វើទស្សនកិច្ចមកក្រុមហ៊ុន FWD Cambodia ជាលើកដំបូងដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារ ក្រោយការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលនេះក្នុងទីផ្សារកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចនេះអនុញ្ញាតឲ្យអគ្គនាយករូបនេះបានឃើញពីភាពរស់រវើកនៃរាជធានីភ្នំពេញ ក៏ដូចជាសមិទ្ធផលដែលក្រុមការងារសម្រេចបានដើម្បីអតិថិជន ដៃគូអាជីវកម្ម និយ័តករធានារ៉ាប់រង និងសហគមន៍ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារនេះ។

លោក Phong មានប្រសាសន៍ថា៖ «ខ្ញុំបានឃើញពីឆន្ទៈ និងថាមពលរបស់ក្រុមការងារ FWD Cambodia ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការផ្តល់នូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងក្នុងទីផ្សារដែលកំពុងតែមានសក្តានុពលមួយនេះ។ ការដឹកនាំ និងក្រុមការងារឆ្នើមដែលពួកយើងបានស្ថាបនាឡើង បានផ្ដល់ទំនុកចិត្តដល់ខ្ញុំយ៉ាងខ្លាំងក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលមានភាពសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុនដល់ប្រជាជនកម្ពុជា។ ក្រុមហ៊ុន FWD មានការតាំងចិត្តខ្ពស់ថានឹងនៅទីនេះដើម្បីផ្តល់នូវការការពារដ៏ត្រឹមត្រូវគួរជាទីទុកចិត្តជូនដល់ប្រជាជនកម្ពុជា និងជួយឲ្យពួកគាត់រស់នៅប្រកបដោយភាពរីករាយ»។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «នេះជាកិត្តិយសរបស់យើងក្នុងការទទួលស្វាគមន៍អគ្គនាយក FWD Group ខណៈពេលពួកយើងកំពុងតែកសាងគ្រឹះដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុន FWD Cambodia។ ក្រោមការជួយជ្រោមជ្រែងពីលោក Phong ក៏ដូចជាពីក្រុមការងាររបស់យើងនៅតាមបណ្តាទីផ្សារនានាក្នុងតំបន់ ពួកយើងនឹងបន្តធ្វើកិច្ចសហការជាមួយនឹងដៃគូពាក់ព័ន្ធនានាដើម្បីអនុវត្តតាមការសន្សារបស់យើងសម្រាប់អតិថិជន និងសហគមន៍»៕

អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន៖

លោក តារា សៅយុទ្ធនា

Saoyuthnea.Dara@fwd.com

+855 11 759 964

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី