អេមណាស់! ទទួលប្រាក់ឥឡូវនេះតាមរយៈកូដ QR កាន់តែរហ័សនិងសុវត្ថិភាព អស់បារម្ភទៀតហើយរឿងផ្ទេរខុស ឬបញ្ចូលខុសលេខកុង

  • 2022-01-21 04:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេលដែលនិយាយពីធនាគារទូរសព្ទដៃ ការផ្ទេរប្រាក់គឺជាមុខងារមួយដែលងាយស្រួល រហ័សនិងពេញនិយមប្រើប្រាស់បំផុត។ យ៉ាងណាមិញ យើងគ្រប់គ្នាតែងតែមានការធ្វេសប្រហែសពីមួយពេលទៅមួយពេលក្នុងការបញ្ចូលខុសលេខគណនីនៅពេលផ្ទេរប្រាក់។ រាល់ប្រតិបត្តិការផ្ទេរប្រាក់តែងតែមានភ្ជាប់នូវព័ត៌មានរបស់អ្នកទទួលប្រាក់ មុនពេលចុចយល់ព្រមប៉ុន្តែបើភ្លាត់ស្នៀត មិនបានមើល ឬប្រញាប់ខ្លាំងមិនបានផ្ទៀងផ្ទាត់នោះ អាចធ្វើឱ្យលោកអ្នកមានហានិភ័យក្នុងការផ្ទេរខុសបានគ្រប់ពេល។

តើរាល់ថ្ងៃនេះ លោកអ្នកកំពុងតែប្រើប្រាស់សេវាធនាគារមួយណាដែរ? បើលោកអ្នកកំពុងតែប្រើប្រាស់ជាមួយសេវាកម្មធនាគារ ABA ត្រូវម៉ាច់តែម្ដងព្រោះថាឥឡូវនេះ ធនាគារ ABA បានអភិវឌ្ឍ ABA Mobile របស់ខ្លួនកាន់តែទំនើបជាងមុន ងាយស្រួលដល់អ្នកប្រើប្រាស់។ ដើម្បីជួយសម្រួល និងលុបបំបាត់បញ្ហានៃការផ្ញើប្រាក់ទៅខុសលេខគណនី ធនាគារ ABA បានដំឡើងមុខងារថ្មីបន្ថែមទៀតនៅក្នុងអេបដែលមានឈ្មោះថា អេប៊ីអេ អាយឌី (ABA ID) តែបើអ្នកមិនទាន់មានមុខងារនឹងទេ ទាល់តែ អាប់ដេត កម្មវិធី ABA Mobile សិន។

ABA ID អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ABA Mobile ទទួលប្រាក់ដោយសុវត្ថិភាពតាមរយៈការផ្ញើកូដ QR ជាលីង តាមឆាត ឬ messenger ដែលកម្មវិធី ABA Mobile របស់អ្នកផ្ញើ នឹងបើកចូលដោយស្វ័យប្រវត្តិ។ អ្នកទទួលប្រាក់ក៏អាចបង្កើតកូដ QR នៅក្នុងកម្មវិធី ABA Mobile ដែលអ្នកផ្ញើអាចស្កេនជាមួយ ABA Mobile របស់ពួកគេ រួចគ្រាន់តែបញ្ចូលចំនួនទឹកប្រាក់ដែលគេចង់ផ្ទេរតែប៉ុណ្ណោះ។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ (ផ្ទេរប្រាក់តាមរយៈលីង ឬដោយការស្កែនកូដ QR) ការប្រើប្រាស់ ABA ID ជួយអ្នកជៀសផុតនូវបញ្ហានៃការបញ្ចូលលេខគណនី និងផ្ញើប្រាក់ទៅខុសមនុស្សទៀតហើយ។

អ្នកមានអេបស្រាប់ មានចាប់អារម្មណ៍អត់? នៅផ្នែកខាងស្ដាំមានលោតសញ្ញាពណ៌ខៀវថ្មីមួយ នោះជាប៊ូតុង ABA ID ដើម្បីបង្កើតកូដ QR ផ្ទាល់ខ្លួន លោកអ្នកគ្រាន់តែចុចលើប៊ូតុងពណ៌ខៀវនោះ រួចមើលតាមការណែនាំដូចខាងក្រោម៖

  • ចុច បើកឥឡូវ ឬជាភាសាអង់គ្លេស ENABLE NOW
  • ជ្រើសរើសគណនីទទួលណាមួយដើម្បីលីងជាមួយ ABA ID (ប្រសិនបើលោកមានច្រើនជាងមួយគណនី) ដូចនេះហើយប្រាក់នឹងផ្ញើចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីនោះ ហើយលោកអ្នកក៏អាចផ្ទេរទៅគណនីផ្ទាល់ខ្លួនណាមួយពេលក្រោយបានផងដែរ។
  • បញ្ចូលលេខសម្ងាត់ 4ខ្ទង់ ពេលនោះ ABA ID នឹងបង្កើតបានរួចស្រេច។

អ្នកអាចបង្ហាញ ABA ID របស់អ្នកទៅកាន់អ្នកផ្ញើប្រាក់ ឬក៏អាចប្រើមុខងារ Share Code ចែករំលែកតាមរយៈលីង ដែលអ្នកផ្ញើអាចចុចលើលីងរួចបញ្ចូលទឹកប្រាក់ដែលត្រូវផ្ទេរជាការស្រេច។

កាន់តែច្បាស់អំពី ABA ID ចុចចូលលីងនេះអត្ថបទមួយនេះមុខងារ ABA ID ជួយឱ្យការផ្ទេរប្រាក់បានកាន់តែលឿនរវាងអ្នកប្រើប្រាស់ ABA Mobile

បន្ថែមឱ្យការរស់នៅរបស់លោកអ្នកកាន់តែទំនើប រហ័ស និងសុវត្ថិភាពជាមួយធនាគារ ABA។ មានកម្មវិធី ABA Mobile ហើយឬនៅ? បើមិនទាន់មានទេ ចាំអីទៀត ដោនឡូតអេបជាមួយលីងខាងក្រោមនេះភ្លាមទៅ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី