អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងលំដាប់អន្តរជាតិ លោក ចាន់ រដ្ឋា ចែករំលែកបទពិសោធ ១០ ឆ្នាំក្នុងអាជីព

  • 2022-01-21 10:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ចាប់អាជីពអ្វីក៏ដោយ គួរចាប់ឱ្យច្បាស់លាស់ ទើបអាចទទួលបានសមិទ្ធផល»។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia។ លោកបញ្ជាក់ប្រាប់ Sabay បន្ថែមទៀតថា ទម្រាំតែទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ លោកបានចាប់យកអាជីពតែមួយគត់រយៈពេល ១០ឆ្នាំមកនេះ។ ចាប់តាំងពីប្រឡូកក្នុងវិស័យធានារ៉ាប់រង លោកមិនដែល ផ្លាស់ប្ដូរទៅអាជីពផ្សេងនោះទេ ព្រោះថាសេវាកម្ម និងវិស័យនេះ មិនត្រឹមតែជួយឱ្យហិរញ្ញវត្ថុរបស់អតិថិជន មានភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកមួយជួយដល់សហគមន៍ខ្មែរ និងការបណ្ដុះបណ្ដាលចំណេះដឹងក្នុងវិស័យនេះឱ្យកាន់តែទូលំទូលាយផងដែរ។

លោក ចាន់ រដ្ឋា បានបន្ថែមទៀតថាលោកបានប្រឡូកក្នុងវិស័យធានារ៉ាប់រងនេះដោយចាប់ផ្ដើមពី អ្នកផ្ដល់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ជាអ្នកបណ្ដុះបណ្ដាល និងធ្លាប់ឆ្លងកាត់ច្រើនផ្នែក មុននឹងឈានដល់តំណែងអគ្គនាយក។

ក្រឡេកទៅមើលសេវាកម្មធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ ២០១២ វិញ ការយល់ដឹងជាសាធារណៈពីវិស័យនេះមានកម្រិតតិចតួចនៅឡើយ។ ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះការរួមចំណែកពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងគ្រប់ស្ថាប័នពាក់ព័ន្ធដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងការយល់ដឹងជាសាធារណៈពីវិស័យនេះ។

សេវាកម្មធានារ៉ាប់រងអាយុជីវិតផ្ដល់មធ្យោបាយក្នុងការសន្សំលុយកាក់ដ៏ល្អបំផុត ដើម្បីធានាបានស្ថិរភាពហិរញ្ញវត្ថុសម្រាប់រយៈពេលវែង ឬពេលចូលនិវត្តន៍។

ជាក់ស្ដែង ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត FWD Cambodia កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគ្រួសារនិមួយៗមានលំនឹងផ្នែកហិរញ្ញវត្ថុ ធានាបាននូវការសិក្សាអប់រំរបស់កូនៗ និងអាចរីករាយនឹងការរស់នៅប្រចាំថ្ងៃផងដែរ។

ទស្សនាវីដេអូ បទសម្ភាសខាងក្រោមនេះ៖

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក FWD Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី