ការបិទច្រកព្រំដែន ធ្វើឲ្យនិស្សិតជប៉ុន ជាប់នៅក្រៅប្រទេស និងធ្វើឲ្យសេដ្ឋកិច្ចរាំងស្ទះ

  • 2022-01-26 08:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល២ឆ្នាំ ក្រោយពីជប៉ុន បានបិទច្រកព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ និស្សិតបរទេសប្រមាណជា១៥០.០០០នាក់ នៅតែមិនអាចចូលក្នុងប្រទេសនេះបាន ដែលនាំឲ្យមានការជាប់គាំងមួយ ខណៈដែលគោលនយោបាយបិទច្រកព្រំដែន បានជះឥទ្ធិពលដល់ការរស់នៅ និងនាំឲ្យមានការឈឺក្បាលសម្រាប់សាកលវិទ្យាល័យ និងអាជីវកម្មនានា។

ដើម្បី​ទទួល​បាន​ព័ត៌​មាន​សេដ្ឋ​កិច្ច​ថ្មី សូម​ចូល​រួម​ក្នុង Telegram: https://t.me/SabayNewsBusiness

ការអវត្តមាននិស្សិតបរទេស និងក្រុមអ្នកស្រាវជ្រាវ កំពុងតែកើតឡើងទាំងក្នុងមន្ទីរពិសោធន៍ធំ និងតូច ក៏ដូចជានៅតាមសាកលវិទ្យាឯកជននានា ស្របពេលដែលបញ្ហានេះ បានបង្ហាញពីសារសំខាន់របស់និស្សិតមកពីក្រៅប្រទេស និងថ្លៃបង់សាលារបស់ពួកគេ ខណៈដែលប្រទេសជប៉ុន កំពុងតែជួបវិបត្តិលើកំណើនអត្រាប្រជាជនយឺតរួចជាស្រេច។

បើទោះបីគោលនយោបាយរារាំងកូវីដ ១៩នេះ បានក្លាយជាគោលនយោបាយដ៏មានប្រជាប្រិយភាពសម្រាប់លោកនាយករដ្ឋមន្ត្រី Fumio Kishida ក៏ដោយ ប៉ុន្តែ មេដឹកនាំអាជីវកម្មមួយចំនួន បានព្រមានថា ផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេស ស្របពេលដែលទីផ្សារការងារ កំពុងតែតូចចង្អៀត។

ចំណុចដែលមិនសូវមានភាពច្បាស់លាស់នោះ គឺផលប៉ះពាល់រយៈពេលវែងលើ «ថាមពលទុន» របស់ជប៉ុន ជាពិសេស ទាក់ទងនឹងកេរិ៍្តឈ្មោះនៃប្រព័ន្ធអប់រំរបស់ប្រទេសនេះទូទាំងពិភពលោក។ នៅឯមន្ទីរស្រាវជ្រាវ លោកសាស្ត្រាចារ្យ Piero Carninci បាននិយាយថា លោកមើលឃើញពីផលប៉ះពាល់ក្នុងជំហានទី១។

ប៉ុន្តែ មានការខ្វះខាតក្រុមអ្នកស្រាវជ្រាវជីវព័ត៌មាន ដែលសំខាន់ជាពិសេសសម្រាប់ការសិក្សាលើហ្សេន ប៉ុន្តែ លោកមិនអាចបំពេញចន្លោះខ្វះខាតនេះ តាមរយៈប្រើនិស្សិតបរទេស ក្នុងរយៈពេល២ឆ្នាំមកនេះឡើយ៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី