យានដ្ឋាន A Klasse Auto ពង្រីកអាជីវកម្មខ្លួនជាមួយនឹងការបើកសាខាថ្មីនៅ "តំបន់បឹងស្នោរ"

  • 2022-01-27 04:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២នេះទៅ ប្រជាពលរដ្ឋ ដែលរស់នៅ​តំបន់​បឹងស្នោរ អាច​អញ្ជើញ​មក​ទទួលយ​ក​បទពិសោធន៍ពី​យានដ្ឋានស្តង់ដារ​ដ៏ទំនើប​​ និងប្រកបដោយ​ផាសុកភាព​ ដែលជា​សាខា​ទីបី នៅតំបន់​បឹងស្នោរ នៃ​ខណ្ឌច្បារអំពៅនេះ។

ក្រុមហ៊ុនប្ដេជ្ញាចិត្ត​ក្នុងការនាំមកជូននូវអ្នកឯកទេសដ៏ជំនាញខ្ពស់ រួមទាំង​ឧបករណ៍បរិក្ខារ និង​គ្រឿង​ម៉ាស៊ីន​ជួសជុលទំនើប​ចុងក្រោយ​បំផុតសម្រាប់​ម្ចាស់​យានយន្ត​ទាំងអស់នៅតំបន់​បឹងស្នោរ បន្ទាប់ពី​មើលឃើញ​ពីតម្រូវការ​ជាចាំបាច់នូវ​មជ្ឈមណ្ឌល​សេវាថែទាំ និងជួសជុលយានយន្ត​ដែល​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់។

A Klasse Auto ជាយានដ្ឋាន​ខ្មែរសុទ្ធសាធ ដែលត្រូវបាន​បង្កើតឡើង​ដោយ​សហគ្រិន​ក្នុង​ស្រុក ជា មួយនឹង​បទ​ពិសោធន៍ជាង ២០ឆ្នាំ​ និង​បានស្ថិត​នៅជួរមុខគេក្នុងការ​ប្រឡូកដោយផ្ទាល់​ក្នុងវិស័យ​លក់​និងថែទាំ​យានយន្ត​។ បេសកកម្ម​របស់​ក្រុមហ៊ុន គឺផ្ដល់​​ផលិតផល​ និងសេវាកម្មជួសជុល​យាន យន្ត​ដែល​មាន​គុណភាព​ខ្ពស់ ជាមួយនឹង​​អ្នកឯកទេសដែលមាន​ជំនាញ​ខ្ពស់ និងតម្លៃ​សមស្របបំផុត ក្នុង​គោលបំណង​ផ្ដល់​នូវ​ទីកន្លែង​មួយ ​ដែល​ម្ចាស់​យានយន្ត​គ្រប់រូប ​អាច​ទុកចិត្តបាន​ទាំង​ស្រុង។

លោក ពិសិដ្ឋ និងឧកញ៉ា គឹមស្រ៊ុន សហស្ថាបនិក​ក្រុមហ៊ុន A Klasse Auto បាន​មានប្រសាសន៍ថា៖ «យើង​ចង់​លុបបំបាត់នូវ​រឿងដែលអតិថិជនតែងតែ​ត្អូញត្អែរអំពី​ការ​ប្រព្រឹត្តមិនត្រឹមត្រូវ បរិយាកាស​យានដ្ឋាន​ដែល​កខ្វក់ និង​គ្រោះថ្នាក់ និង​ការជួសជុល​ដោយ​គ្មាន​ជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដែលនាំ​ឲ្យ​វិស័យរបស់យើង​មានកេរ្តិ៍ឈ្មោះ​មិន​ល្អ។ នៅឯ A Klasse Auto វិញ យើង​ចង់​ណែនាំ​នូវ​ស្តង់ដារ អន្តរជាតិ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ព្រោះ​ពួកគាត់​ស័ក្ដិសម​នឹងទទួលបាន​សេវាកម្ម​ដែល​ល្អ​បំផុត»

ក្នុងនាម​ជាយានដ្ឋាន​ហ្វែ្រនឆាយ (Car Workshop Franchise) ដែល​មានការបញ្ជាក់ពីស្ថាប័ន ISO ដំបូងគេបង្អស់នៅកម្ពុជា A Klasse Auto មានឯកទេសផ្នែក​ជួសជុលយានយន្តកម្រិត​ស្រាល​ កម្រិត ធ្ងន់ សេវាថែទាំ​យានយន្ត ពិនិត្យជួសជុល តោន បាញ់ថ្នាំ ស្ទូច-សណ្ដោង និងសេវាជួសជុលចល័ត តាមដងផ្លូវ។ ក្រុមហ៊ុន​បាន​នឹងកំពុង​កសាង​កិត្តិនាម​ជា​បណ្ដើរៗ​ក្នុងការផ្ដល់ផលិតផល ​និង​សេវាកម្ម​ដែលមានគុណភាព ដោយ​ការចាប់ដៃគូ​ជាមួយ​រោងចក្រ​និង​ភ្នាក់ងារចែកចាយដែលមាន ការជឿ​ទុកចិត្ត​ខ្ពស់ រួមជាមួយនឹងសមត្ថភាពរបស់​ខ្លួន​ក្នុងការ​ថែទាំ​ជួសជុលរថយន្ត​ម៉ាក​ល្បីៗចម្រុះ រាប់តាំងពី​រថយន្ត​ធម្មតា​រហូតដល់​រថយន្ត​ទំនើប​ប្រណីត​។

ការយករថយន្ត​ទៅកាន់​យានដ្ឋានណាមួយ​ ​អតិថិជនគួរតែទទួលបានបទពិសោធន៍មួយដ៏ល្អ​ ជៀសផុតពីការខ្វល់ខ្វាយ​ ឬ​ភាពតានតឹងចិត្ត។ ដូច្នេះ នៅឯ A Klasse Auto អតិថិជន​អាច​ទុកចិត្ត​បាន ថារថយន្តរបស់គាត់នឹងទទួលបានការមើលថែយ៉ាងដឹតដល់ ក្នុងអំឡុងពេលដែលម្ចាស់រថយន្តរីករាយជាមួយការទទួលទានកាហ្វេដ៏មានឱជារស ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿន ទស្សនាកម្មវិធីទូរទស្សន៍ ឬ​ភាពយន្ត​ថ្មីៗចុងក្រោយ​បំផុត ក្នុងទីតាំងរង់ចាំ៕

សូម​កុំ​បង្អង់​យូរទៀតអី! អញ្ជើញមក​ A Klasse Auto នៅថ្ងៃនេះ ដើម្បីទទួល​បាន​បទពិសោធន៍ យានដ្ឋាន​ថ្មី នៅ​កម្ពុជា!

អត្ថបទថ្មី