ទទួលបានទឹកប្រាក់ត្រឡប់ $35 ជាមួយកាតនិម្មិត ABA Visa និងមានឱកាសឈ្នះរង្វាន់ធំ

  • 2022-02-02 01:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ ABA និង Visa កំពុងផ្ដល់ជូនរង្វាន់ពិសេសដល់ម្ចាស់កាតនិម្មិត ABA Visa ទាំងអស់! ទូទាត់ជាមួយកាតនិម្មិត ABA Visa ដើម្បីទទួលបានទឹកប្រាក់ត្រឡប់ $35 និងឱកាសឈ្នះរង្វាន់ធំៗជាច្រើនទៀត។

ចាយកាន់តែច្រើន ឱកាសឈ្នះរង្វាន់ធំកាន់តែខ្ពស់!

មិនទាន់មានកាត ABA Visa និម្មិតមែនទេ? បើកដោយផ្ទាល់ក្នុង ABA Mobile ឥឡូវនេះ!

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 1 កុម្ភៈ ដល់ 31 មីនា 2022 (រួមបញ្ចូលថ្ងៃទាំងពីរ)។

ដំណើរការនៃប្រូម៉ូសិន៖

  • អ្នកកាន់កាត ABA Visa និម្មិត 1,000 រូបដំបូង ដែលចំណាយចាប់ពី $100 ក្នុងជុំនីមួយៗ នឹងទទួលបានទឹកប្រាក់ត្រឡប់ $35។ រង្វាន់ទឹកប្រាក់នេះធ្វើឡើងពីរជុំ ដែលនឹងមានអ្នកឈ្នះសរុប 2,000 រូប៖

  • ជុំទី 1៖ ពីថ្ងៃ 1 ដល់ 28 កុម្ភៈ 2022 (អ្នកឈ្នះ 1000 រូប)

  • ជុំទី 2៖ ពីថ្ងៃ 1 ដល់ 31 មីនា 2022 (អ្នកឈ្នះ 1000 រូប)

ដើម្បីឈ្នះរង្វាន់ធំ សូមបើកកាតនិម្មិត ABA Visa ថ្មីក្នុង ABA Mobile អំឡុងពេលប្រូម៉ូសិន និងចំណាយចាប់ពី $100 ដើម្បីទទួលបានការចាប់ឆ្នោតផ្សងសំណាង ($100 = 1 ដង)។ អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់រង្វាន់ខាងក្រោម នៅថ្ងៃបញ្ចប់ នៃការ ប្រូម៉ូសិន៖

  • អ្នកឈ្នះទី 1៖ រង្វាន់ Macbook Pro 14 មួយគ្រឿង

  • អ្នកឈ្នះទី 2 និងទី 3៖ រង្វាន់ iPad Pro 2021 មួយគ្រឿង

  • អ្នកឈ្នះទី 4 ដល់ទី 6៖ រង្វាន់ iPhone 13 Pro Max មួយគ្រឿង

  • អ្នកឈ្នះទី 7 ដល់ទី 10៖ រង្វាន់ទូរទស្សន៍ Samsung 4K UHD Smart TV 65” មួយគ្រឿង

  • អ្នកឈ្នះទី 11 ដល់ទី 15៖ រង្វាន់ Apple Watch series 7 មួយគ្រឿង

លក្ខខណ្ឌ៖

  • ប្រូម៉ូសិននេះសម្រាប់ម្ចាស់កាតនិម្មិត ABA Visa ទាំងថ្មី ទាំងចាស់។

  • ម្ចាស់កាតនិម្មិត ABA Visa ទាំងអស់ អាចទទួលបានប្រាក់ត្រឡប់ $35 ដោយគ្រាន់តែក្លាយជា អតិថិជន 1000 រូបដំបូងក្នុងជុំនីមួយៗ ដែលចំណាយចាប់ពី $100 អំឡុងពេលប្រូម៉ូសិន។

  • ការចាប់ឆ្នោតផ្សងសំណាងរង្វាន់ធំ ធ្វើឡើងសម្រាប់ម្ចាស់កាតនិម្មិត ABA Visa ថ្មី ដែលបើកក្នុងអំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ ហើយការចំណាយចាប់ពី $100 នឹងមានឱកាសផ្សង សំណាង 1 ដង។

  • ទឹកប្រាក់ត្រឡប់នឹងផ្ទេរចូលគណនី ABA របស់អ្នកឈ្នះ ដែលភ្ជាប់ជាមួយកាតនិម្មិត Visa ក្នុង រយៈពេល 5 (ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីជុំនីមួយៗបានបញ្ចប់។

  • ការចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់ធំ នឹងធ្វើឡើងតាមរយៈការ live លើទំព័រ Facebook ABA ក្នុងរយៈពេល 5 (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីប្រូម៉ូសិនបានបញ្ចប់។

  • ទឹកប្រាក់ ឬរង្វាន់មិនអាចឈ្នះពីរដងបានឡើយ។

  • អ្នកឈ្នះរង្វាន់នឹងត្រូវបានទាក់ទងដោយធនាគារ ABA តាមលេខ 023 225 333 ដើម្បីមកបើករង្វាន់ ក្នុងរយៈពេល 5 (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីរកឃើញអ្នកឈ្នះពីការចាប់រង្វាន់។

  • អ្នកឈ្នះរង្វាន់ត្រូវមកបើករង្វាន់ក្នុងអំឡុងថ្ងៃដែលបានកំណត់។ ក្នុងករណីខកខានមិនមកតាមថ្ងៃ កំណត់ នឹងត្រូវចាត់ទុកជាមោឃៈ ហើយការស្វែងរកអ្នកឈ្នះជំនួស នឹងធ្វើឡើងតាមរយៈការ ចាប់ឆ្នោតនៅជុំផ្សេងទៀត។

  • រង្វាន់ទាំងអស់មិនអាចផ្ទេរ ឬប្ដូរជាសាច់ប្រាក់បានឡើយ។

  • បុគ្គលិកធនាគារ ABA និង Visa មិនមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងនេះឡើយ។

  • តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុង សកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះឈ្មោះ សញ្ជាតិ និងទីកន្លែងរស់នៅរបស់អ្នកឈ្នះ នឹង ត្រូវបង្ហាញជាសាធារណៈ។

  • ធនាគារ ABA និង Visa រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុន។

  • ការសម្រេចចិត្តរបស់ធនាគារ ABA និង Visa អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងគ្មានការឆ្លងឆ្លើយណាមួយឡើយ។

អត្ថបទថ្មី