Facebook ថា ភាគហ៊ុនខ្លួនធ្លាក់យ៉ាងគំហុកត្រឹមតែរយៈពេល១ថ្ងៃ ដោយសារតែ Apple និង TikTok
- 2022-02-04 03:59:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ថា ភាគហ៊ុនខ្លួនធ្លាក់យ៉ាងគំហុកត្រឹមតែរយៈពេល១ថ្ងៃ ដោយសារតែ Apple និង TikTok
ចន្លោះមិនឃើញ
ភាគហ៊ុនរបស់ក្រុមហ៊ុន Meta ម្ចាស់ Facebook បានធ្លាក់ចុះរហូតដល់២៦% កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការធ្លាក់ចុះលើតម្លៃទីផ្សារភាគហ៊ុនយ៉ាងគំហុកបំផុតរបស់ក្រុមហ៊ុនអាមេរិកក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ក្រោយពីបណ្តាញសង្គមយក្សមួយនេះបានចេញផ្សាយការព្យាករដ៏គួរឲ្យព្រួយបារម្ភមួយ តាមរយៈការដាក់ការស្តីបន្ទោសលើការផ្លាស់ប្តូរគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Apple និងការកើនឡើងការប្រកួតប្រជែងពីក្រុមធំៗ ក្នុងនោះរាប់ទាំង TikTok និង YouTube ផងដែរ។
ចុចចូលរួមក្នុង Telegram៖ https://t.me/SabayNewsBusiness
ការធ្លាក់ចុះភាគហ៊ុនដ៏មិននឹកស្មានដល់នេះ ដែលការខាតបង់ប្រាក់ច្រើនជាង២០០ពាន់លានដុល្លារអាមេរិកពីមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Meta និងទឹកប្រាក់ប្រមាណជា២៩ពាន់លានដុល្លារអាមេរិក ពីទ្រព្យសម្បត្តិសរុបរបស់នាយកប្រតិបត្តិលោក Mark Zuckerberg បានធ្វើឲ្យវិស័យបច្ចេកវិទ្យាមួយនេះ ធ្លាក់ចូលក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងបាន និងបានធ្វើឲ្យតម្លៃលើទីផ្សារភាគហ៊ុន Nasdaq Composite ធ្លាក់ចុះក្នុងកម្រិតទាប។
បើយោងទៅតាមក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv នេះគឺជាការធ្លាក់ចុះតម្លៃទីផ្សរដ៏ធំបំផុត សម្រាប់ក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក។
ការធ្លាក់ចុះនេះ ក៏បានបង្ហាញពីការខាតបង់ប្រាក់ដ៏ច្រើនបំផុតក្នុងរយៈពេលត្រឹមតែ១របស់ក្រុមហ៊ុន Facebook និងការថយចុះអ្នកប្រើប្រាស់ប្រចាំថ្ងៃជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល១៨ឆ្នាំរបស់ក្រុមហ៊ុនមួយនេះផងដែរ។
លោក Laura Hoy អ្នកវិភាគភាគហ៊ុននៅក្រុមហ៊ុន Hargreaves Lansdown បាននិយាយថា៖ «លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta អាចនឹងមានបំណងក្នុងការធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងថតភាពថ្មីមួយ ប៉ុន្តែ ការជួបលទ្ធផលដ៏ខកចិត្តក្នុងត្រីមាសទី៤ បានធ្វើឲ្យក្រុមហ៊ុន Meta របស់លោកធ្លាក់ចូលក្នុងវិបត្តិមួយភ្លាមៗ»។
លោក Zuckerberg គ្រប់គ្រងភាគហ៊ុន ១២,៨% ក្នុងក្រុមហ៊ុន Meta របស់លោក ដែលកាលពីមុនត្រូវបានគេស្គាល់ថា Facebook។
ការខាតបង់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ត្រឹមតែរយៈពេល១ថ្ងៃរបស់លោក គឺជាការខាតបង់ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបំផុត និងកើតឡើង ក្រោយពីលោក Elon Musk ប្រធានក្រុមហ៊ុន Tesla បានខាតបង់ប្រាក់ត្រឹមតែមួយថ្ងៃចំនួន៣៥ពាន់លានដុល្លារអាមេរិក កាលពីខែវិច្ឆិកា៕