ត្រឹមខែមករាសោះ កម្ពុជា បាននាំចេញស្រូវ និងអង្ករ ហួសពីការរំពឹងទុក

  • 2022-02-07 07:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រឹមតែរយៈពេលខែ ពោលគឺខែមករា ក្នុងឆ្នាំ២០២២នេះតែម្តង កម្ពុជា បាននាំចេញអង្ករ និងស្រូវ សរុបបានក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៩៦,៤ លានដុល្លារអាមេរិក។ នេះបើយោងទៅតាមតួលេខដែលត្រូវបានបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីសប្តាហ៍មុន។

កាលពីខែមុន ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៥៣ ០៣៦តោន គិតជាទឹកប្រាក់ចំនួន ៣៥,៧២ លានដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលនៅខែដដែលនេះ កម្ពុជា ក៏បាននាំចេញស្រូវសរុបចំនួន ២៧៥ ៥១១ តោន ផងដែរ ដោយគិតជាទឹកប្រាក់ប៉ាន់ស្មានមានប្រមាណជា ៦០,៦១ លានដុល្លារ។

បើយោងទៅតាមតួលេខដដែល អង្ករ ត្រូវបាននាំចេញទៅកាន់គោលដៅទីផ្សារចំនួន៣៤ ក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័តហុងកុងបានស្រូបយកចំនួន ៥៨,៧៩% ឬ ស្មើនឹង ៣១ ១៨១ តោន ប្រទេសចំនួន ១៦ នៅក្នុងទ្វីបអ៊ឺរ៉ុបបានចំនួន ១២ ៥៤២ តោន ឬស្មើនឹង ២៣,៥៨% ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ៣ ចំនួន ៦ ២៧៧ តោន ឬស្មើនឹង ១១,៨៤% និងគោលដៅផ្សេងចំនួន១៣ ប្រទេស និងតំបន់បានចំនួន ៣ ០៧២ តោន ឬស្មើនឹង ៥,៥២%។

ការនាំចេញក្នុងទំហំដ៏ច្រើននេះ មានន័យថា បរិមាណអង្ករនាំចេញនេះគឺមានកំណើនចំនួន ៥៤,៧៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

កាលពីឆ្នាំ២០២១ កម្ពុជាបាន នាំចេញអង្ករទៅកាន់គោលដៅសរុបចំនួន ៥៦ប្រទេស និងតំបន់បានបរិមាណចំនួន ៦១៧ ០៦៩ តោន គិតជាទឹកប្រាក់ចំនួន ៤១៨ លានដុល្លារសហរដ្ឋអាមេរិច និងបាននាំស្រូវចេញចំនួន ៣ ៥២៧ ៤១៨ តោនគិតជាទឹកប្រមាណ ៨៤៥.៩៥ លានដុល្លារសហរដ្ឋអាមេរិក។

ទីផ្សារប្រទេសចិ នរួមទាំងតំបន់ស្វយ័តចិនហុងកុងនិងម៉ាកាវជាទីផ្សារអង្ករធំជាងគេ ដែលកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣០៩ ៧០៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៨៥.៦៩ លានដុល្លារសហរដ្ឋអាមេរិក ដែលបរិមាណនេះ គឺគ្របដណ្តប់លើ ៥០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ទីផ្សារ ប្រទេសក្នុងសហគមន៍អឺរ៉ុបចំនួន ២៤ កម្ពុជានាំអង្ករចេញសរុបបានចំនួន ១៦៥ ៥១៣ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ១១៩.៣៩ លានដុល្លារសហរដ្ឋអាមេរិក ហើយអង្ករចំនួន ៦៣ ១៦៥តោន ឬស្មើ ១០% បាននាំចេញទៅកាន់ប្រទេសអាស៊ានចំនួន ៧ ដែលគិតជាទឹកប្រាក់ចំនួន ៤២.៤០ លានដុល្លាសហរដ្ឋអាមេរិក។

ចំពោះការនាំចេញស្រូវ បានធ្វើការនាំចេញតាមព្រំដែនជាពិសេសទៅកាន់ប្រទេសវៀតណាមបានចំនួនជាង ៣.៥៣ លានតោន ដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៨៤៥.៩៥ លានដុល្លារសហរដ្ឋអាមេរិក៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី