ទឹកដោះគោម្សៅពីប្រទេសស្វីស Bimbosan មានលក់​លើ​ទីផ្សារ​កម្ពុជា​ហើយ

  • 2022-02-11 04:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹកដោះគោម្សៅនាំមុខនៅប្រទេសស្វីសបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ។ ទឹកដោះគោម្សៅ Bimbosan នឹងមានលក់នៅក្នុងហាងចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ។ ទឹកដោះគោម្សៅ Bimbosan មានគុណភាពខ្ពស់ត្រូវបានផលិតចេញពីទឹកដោះគោល្អបំផុតរបស់ប្រទេសស្វីស។

បានផលិត និងធ្វើទីផ្សារផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់នៅប្រទេសស្វីសអស់រយៈពេល ៩០ ឆ្នាំមកហើយ។ ដោយសារតែផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួន ឥឡូវនេះ Bimbosan គឺជាអ្នកនាំមុខទីផ្សារនៅប្រទេសស្វីស។ ផលិតផល Bimbosan Super Premium ត្រូវបានផលិតចេញពីទឹកដោះគោស្វីសដ៏ល្អបំផុតនៅក្នុងរោងចក្រដែលមានគ្រឿងបរិក្ខារទំនើបបំផុតរបស់យើងក្នុងប្រទេសស្វីស។

ទឹកដោះគោម្សៅ Bimbosan របស់យើងអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត និង ច្បាប់បញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។ ខ្សែផលិតផល Bimbosan Super Premium របស់យើងគឺជាផលិតផលប្រណិត និង លក់ដាច់ជាងគេនៅក្នុងប្រទេសស្វីស។ វាមានគ្រឿងផ្សំដ៏មានតម្លៃរួមទាំង៖

• កម្រិតប្រូតេអ៊ីនដែលមានតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេងផងដែរ។

• អាស៊ីតខ្លាញ់ (DHA និង ARA) គាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក។

• AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងមិនឲ្យទល់លាមក។
• នុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។

• ជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ។

• និងសារធាតុចិញ្ចឹមបន្ថែមដូចជា inositol, choline និង L-carnithine ។

ខ្សែផលិតផល Bimbosan Super Premium ត្រូវបានផលិតទាំងស្រុងដោយគ្មាន សណ្តែកសៀង គ្មានប្រេងដូង គ្មានស្ករSucrose និង គ្មានរសជាតិសិប្បនិម្មិត។ គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ រហូតបាន ៦ខែ និងបន្តការបំបៅដោះម្ដាយរហូតបានអាយុ ២ឆ្នាំ ឬ លើសឡើយ។

សម្រាប់ព័ត៌​មាន​បន្ថែម៖

www.bimbosankh.com](www.bimbosankh.com)

www.bimbosan.ch/en

www.hochdorf.com/en

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី