ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សម្ពោធផលិតផលបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារដែលផ្ដល់ទាំងការធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីក
- 2022-02-15 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សម្ពោធផលិតផលបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារដែលផ្ដល់ទាំងការធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីក
ចន្លោះមិនឃើញ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដើម្បីផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។ អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖
លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ពួកយើងពិតជារំភើបចិត្តក្រៃលែងដែលអាចរួមចំណែកក្នុងការដឹកនាំលើការធានារ៉ាប់រងតាមបែបឌីជីថលសម្រាប់ប្រជាជនកម្ពុជា។ផលិតផល LifeCancerCareផ្ដល់ជូនការការពារដែលងាយស្រួលជាងមុនដោយគ្រាន់តែអនុវត្តពីរ បីជំហានតែប៉ុណ្ណោះ។ ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្ដល់ជូនបទពិសោធធានារ៉ាប់រងដែលសាមញ្ញជាងមុនរហ័សជាងមុន និងមានភាពរលូនជាងមុន តាមរយៈយុទ្ធសាស្ត្រយកអតិថិជនជាគោល និងផ្តល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន»។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖ «សូមកោតសរសើរចំពោះក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៉ីនសួរេន (ខេមបូឌា) ម.ក ដែលបានប្រឹងប្រែងរៀបចំផលិតផលធានារ៉ាប់រងនេះក្នុងគោលដៅជួយជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ហើយអ្វីដែលកាន់តែពិសេសនោះ គឺការជួយពង្រីកសេវាធានារ៉ាប់រងឱ្យកាន់តែសម្បូរបែប រហ័ស និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាលក់ផលិតផលធានារ៉ាប់រងតាម អនឡាញ នាថ្ងៃនេះ»។
ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ដែលញ៉ាំងឱ្យវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពមានភាពរីកចម្រើន។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់សាច់ប្រាក់តាមទូរសព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យធានារ៉ាប់រងផងដែរ។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ ២០២១។ នៅខែមករា ឆ្នាំ ២០២២ ពោលគឺរយៈពេលជាងបីខែប៉ុណ្ណោះគិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ ក្រៅពីផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWD សន្សំខ្លីៗ FWD សងកម្ចី និងគម្រោងការពារបន្ថែមលើជំងឺធ្ងន់ធ្ងរ៕