តំបន់ផ្លូវជាតិលេខ ៦A ក្បែរផ្លូវលីយ៉ុងផាត់! ពេញនិយមខ្លាំងលើសំណង់បុរី
- 2022-03-01 09:26:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ផ្លូវជាតិលេខ ៦A ក្បែរផ្លូវលីយ៉ុងផាត់! ពេញនិយមខ្លាំងលើសំណង់បុរី
ចន្លោះមិនឃើញ
កាន់តែអភិវឌ្ឍន៍ខ្លាំង នៅម្ដុំផ្លូវលីយ៉ុងផាត់ និងផ្លូវជាតិលេខ 6A។ នាដើមឆ្នាំ ២០២២ នេះ ក្រោយពេលពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកដំណើរការជាផ្លូវការ ធ្វើឱ្យតំបន់នេះកាន់តែអូរអរ ជាពិសេសនោះនៅពហុកីឡដ្ឋានក៏កំពុងតែមានការប្រកួតកីឡា ជាច្រើនហូរហែរ និងមានអ្នកចូលរួមទស្សនាដោយផ្ទាល់រាប់ម៉ឺននាក់ផងដែរ។
សម្រាប់អ្នកគាំទ្រវិស័យកីឡា និងចូលចិត្តទៅមើលផ្ទាល់ មានដឹងអត់? ពហុកីឡដ្ឋានជាតិមរតកតេជោមានអគារអ្វីខ្លះ? ត្រួសៗពីអគារនៅពហុកីឡដ្ឋានជាតិ ក្នុងនោះរួមមាន៖
ជាក់ស្ដែងសម្រាប់អ្នកមានផ្ទះនៅឆ្ងាយៗ អាចថាពិបាកក្នុងការធ្វើដំណើរបន្តិច ព្រោះថា ពហុកីឡដ្ឋានជាតិមរតកតេជោ រៀងនៅជាយក្រុងបន្តិច ដូច្នេះត្រូវការចាយពេលក្នុងការទៅមក។
យ៉ាងណាមិញ បន្ទាប់ពី ពហុកីឡដ្ឋាន បានបើកទ្វារ និងមានការប្រកួតកីឡាច្រើនហូរហែរ ធ្វើឱ្យតំបន់នេះ កាន់តែមានសភាពអូរអរ ឬឯផ្នែកអចលនទ្រព្យក៏កើនទៅតាមនឹងដែរ។
ស្ថិតក្នុងតំបន់ដែលកំពុងតែអភិវឌ្ឍន៍ខ្លាំងឡើងៗ ដែលធ្វើឱ្យចំនួន អ្នកមករស់នៅកាន់តែច្រើន នៅម្ដុំផ្លូវលីយ៉ុងផាត់ និងនៅលើផ្លូវជាតិលេខ ៦A។
មែនទែនទៅ បើក្រឡេកមកមើលវិស័យសំណង់វិញ ឃើញថា កំពុងតែរីកលូតលាស់ជាមួយនឹងអគារជាថ្មីៗទាំងបុរី មន្ទីរពេទ្យ សាលារៀន កន្លែងកម្សាន្ត រមណីយដ្ឋាន ផ្សារទំនើប។ល។
មានផ្លូវជាតិខ្វាត់ខ្វែងច្រើន ងាយស្រួលក្នុងការចេញចូលទីក្រុងភ្នំពេញ ជាពិសេសបើជិះទៅ ពហុកីឡដ្ឋានមរតកតេជោ កាន់តែលឿន។ ដូច្នេះហើយ សម្រាប់លោកអ្នកដែលចង់រស់នៅក្នុងតំបន់ផ្លូវជាតិលេខ ៦A ជាឱកាសដ៏ល្អក្នុងការអញ្ជើញមកមើលផ្ទះនៅក្នុងបុរី សុវណ្ណភូមិ ដែលមានទីតាំងស្ថិត នៅក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ ឬមានចម្ងាយ18km ពីរង្វង់មូលជ្រោយចង្វា និង5នាទីពីស្ពានលេខ៩។
ស្រួលរស់នៅ ស្រួលចេញចូលទីក្រុង និងស្ថិតនៅក្នុងតំបន់ដែលកំពុងតែអភិវឌ្ឍន៍ខ្លាំង ជាពិសេសនោះគឺមានតម្លៃសមរម្យ និងមានអត្រាទីផ្សារខ្ពស់។
តួយ៉ាង បុរី សុវណ្ណភូមិ សាងសង់ជាមួយប្រភេទផ្ទះវីឡាកូនកាត់ អ៊ឺរ៉ុប ច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើស ក្នុងនោះរួមមាន៖ Deluxe A , B, C,D, BX , និង ស្វីត (Suites)។
សម្រាប់លោកអ្នកដែលចង់បង់ រំលស់ ឬទិញផ្ដាច់អាចទាក់ទងទៅកាន់ផ្នែកលក់របស់បុរី ដោយផ្ទាល់ ឬអញ្ជើញមកដល់ទីតាំងរបស់បុរីក៏បានដោយគ្រាន់តែចុចលើលីងមួយនេះ Google Map ដើម្បីឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែច្បាស់ និងមកដល់ទីតាំងរបស់បុរី។
សម្រាប់ព័ត៌មានលម្អិត៖
ប្រភពរូបភាព៖ ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium