ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត បើកជើងហោះហើរត្រង់ពី ភ្នំពេញ-បាងកក

  • 2022-03-04 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុងបាងកក គឺជាផ្នែកនៃការផ្សារភ្ជាប់ទំនាក់ទំនងក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថៃវៀតចេត (Thai Vietjet) បានប្រកាសជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។

លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេតបានមានប្រសាសន៍ថា៖ «ពួកយើងពិតជារីករាយដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និង ប្រទេសកម្ពុជា ហើយបានផ្តល់ឱកាសឱ្យប្រជាជនថៃបានហោះហើរទៅប្រទេសកម្ពុជា ក៏ដូចជាស្វាគមន៍អ្នកដំណើរ និងអ្នកជំនួញនៃប្រទេសកម្ពុជាមកទស្សនា ក៏ដូចជាទទួលយកបទពិសោធពីភាពស្រស់ស្អាតនៃប្រទេសថៃ បន្ទាប់ពីការរីករាលដាលពីជម្ងឺទូទាំងសាកលអស់រយៈពេលយូរមកហើយ។

ជើងហោះហើរទៅកាន់គោលដៅប្រទេសទាំង២នេះ ក៏ជាចំណែកមួយដែលអាចជួយឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង២ មានភាពប្រសើរឡើងវិញ និង ធ្វើឱ្យតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ព្រមទាំងជំរុញឱ្យមានមានទំនាក់ទំនងផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផងដែរ ដើម្បីបញ្ជាក់ពីគោលដៅក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរ»។

ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ - បាងកក (សុវណ្ណភូមិ) នឹងដំណើរការ ១សប្តាហ៍ ៣ដង នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ ១ម៉ោង១០នាទី។

អ្នកអាចស្វែងរកកាលវិភាគហោះហើរ ក្នុងរូបខាងក្រោម៖

លើសពីនេះទៅទៀត ជើងហោះហើរថ្មី ពីរាជធានីភ្នំពេញទៅទីក្រុងបាងកក រួមជាមួយនឹងបណ្តាញរបស់ក្រុមហ៊ុន ថៃ វៀតចេត បានបន្ថែមកាលវិភាគជើងហោះហើររវាង បាងកក-ហូជីមិញ សរុបរហូតទៅដល់៦ដងក្នុង ១សប្តាហ៍ ដើម្បីផ្តល់ជូននូវជម្រើសដ៏ល្អបំផុតដល់ភ្ញៀវក្នុងប្រទេសទាំង២នេះ។ ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត សង្ឃឹមថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី កោះតៃវ៉ាន់។ល។

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មានយន្តហោះសម្រាប់ដឹកអ្នកដំណើររហូតទៅដល់ ១៦ គ្រឿង ដែលក្នុងនោះមាន Airbus A320-200 ចំនួន ១០ គ្រឿង Airbus A321-200 ចំនួន ៦ គ្រឿង ជាមួយនឹង ភាគរយនៃអាត្រាការអនុវត្តទាន់ពេលវេលា (OTP) រហូតដល់ ៩៧,២៩% ភាពជឿជាក់នៃបច្ចេកទេស ៩៩,៧៣% និង មានអ្នកដំណើរសរុបជិត ១១ លាននាក់ បន្ថែមជាមួយនឹងការបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើឲ្យក្រុមហ៊ុន ថៃ វៀតចេត ជោគជ័យដោយទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនដឹកអ្នកដំណើរមានតម្លៃទាបដែលរីកលូតលាស់លឿនបំផុតប្រចាំឆ្នាំ» (The Fastest Growing Low-cost Carrier of the 2020) ពីទស្សនាវត្ដី Global Business Outlook 2020។

ក្រុមហ៊ុន ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ (Most Passenger-Friendly Cabin Crew – 2021) ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហរបស់ខ្លួនជា «ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច» ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និង ភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។

ទីក្រុងភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតជាច្រើន និង កន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ មានដូចជា ព្រះបរមរាជវាំងដ៍អស្ចារ្យ សារមន្ទីជាតិដែលជាកន្លែងថែរក្សា និង ប្រមូលផ្តុំសិល្បៈគ្រប់ទម្រង់របស់ខ្មែរ និងរូបចម្លាក់ច្រើនជាងគេលើសកលលោក រួមទាំងមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។ ចំណែកឯទីក្រុងបាំងកកវិញ មានទេសភាពដ៏ស្រស់ស្អាតរបស់ទូកទេសចរណ៏នៅតាមដងទន្លេ ចៅ ប្រាយ៉ា ព្រះបរមមហារាជវាំងដ៏ស្អាតអស្ចារ្យ និងមានផ្សាររាត្រីអ៊ូរអរជាច្រើន៕

សម្រាប់ពត៌មានបន្ថែមwww.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី