ធនាគារ ហ្វីលីព និង KOI Thé ចាប់ដៃគូសហការ ទូទាត់សាច់ប្រាក់បែបឌីជីថល

  • 2022-03-06 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ការ៉ាណាក កយ កាហ្វេ ភីធីអ៊ី អិលធីឌី (KOI Thé) និងធនាគារ ហ្វីលីព បានចាប់ដៃសហការគ្នា ចុះអនុស្សារណៈយោគយល់គ្នា លើការទូទាត់តាមឌីជីថល កាលពីថ្ងៃ០២ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនរបស់ខ្លួន។

ដោយសារតែបច្ចេកវិទ្យា កាន់តែជឿនលឿន និង ដើម្បីបង្កើនភាពងាយស្រួល សម្រាប់អតិថិជន ខយតេ (KOI Thé) ក៏បានសហការយ៉ាងស្អិតរមួត ជាមួយ ធនាគារ ហ្វីលីព ក្នុងការទូរទាត់សាច់ប្រាក់ តាមប្រព័ន្ធ ឌីជីថល ងាយស្រួលជាងមុន រហ័សជាងមុន និង កាន់តែទាន់សម័យជាងមុន។ ក្នុងការសហការនេះផងដែរ ក្រុមហ៊ុនទាំងពីរ នឹងមានបន្ថែមជាមួយ កម្មវិធីពិសេសៗ យ៉ាងសំបូរបែប សម្រាប់ជូនអតិថិជននាពេលឆាប់ៗខាងមុននេះ ផងដែរ។

នាយកប្រតិបត្តិ ក្រុមហ៊ុន KOI លោកឧកញ៉ា ឃន ឈុនដារ៉ា បានលើកឡើងថា៖ «ដំណោះស្រាយឌីជីថលថ្មីមួយនេះ គឺផ្ដល់ភាពងាយស្រួលក្នុងការ ទូទាត់ប្រាក់ និងងាយស្រួលប្រើ ដែលនិងធ្វើឲ្យអតិថិជន KOI Thé ទទួលបានបទពិសោធន៍កាន់តែរីករាយ និងរលូន»។

ដោយឡែក នាយកប្រតិបត្តិធនាគារ Phillip Bank លោក ចាន់ ម៉ាច (Chan Mach) បាននិយាយថា ភាពជាដៃគូ នឹងផ្ដល់ភាពងាយស្រួល ដល់បណ្ដាក្រុមហ៊ុនទាំងអស់ របស់ក្រុមហ៊ុន Karanak KOI Café Pte Ltd តាមរយៈដំណោះស្រាយទូទាត់ប្រាក់យ៉ាងរលូន មានសុវត្ថិភាព និងលឿនរហ័ស។

លោក បានបញ្ជាក់ដូច្នេះថា៖ «ជំនួសឱ្យការភ្ជាប់ ជាមួយធនាគារជាច្រើន តាមរយៈមធ្យោបាយផ្សេងៗគ្នា និងឆ្លងកាត់នីតិវិធីច្រើន, ក្រុមហ៊ុនទាំងអស់របស់ ក្រុមហ៊ុន Karanak KOI Café Pte Ltd អាចពឹងផ្អែកកម្មវិធី QR Code (KHQR) របស់ធនាគារ Phillip។ ដូច្នេះពួកគេអាចទទួល បានការទូទាត់ប្រាក់ តាមរយៈធនាគារផ្សេងៗ»។

សូមជម្រាបជូនផងដែរថា ការឈរជើងក្នុងវិស័យតែគុជ របស់ ក្រុមហ៊ុន KOI បានរយៈពេល៨ឆ្នាំ ដែលមានរហូតទៅ ដល់៣០សាខា យើងបានសង្កេតឃើញថា ម៉ាកភេសជ្ជៈ ខយតេ (KOI Thé) នៅតែបន្តភាពល្បីល្បាញ និងមានសន្ទុះយ៉ាងខ្លាំងឈានមុខគេ និងពង្រីកសាខាជាច្រើន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តក្រុងធំៗមួយចំនួនទៀត៕

អត្ថបទថ្មី