ពិសេសមែន! បុរី ប៉េង ហួត បឹងស្នោ មានចំណុចទាក់ទាញអ្វីខ្លះ ទើបធ្វើឲ្យ Pizza Company បើកដល់ទៅ២ទីតាំង ក្នុងតំបន់តែមួយ

  • 2022-03-06 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើកត្តាអ្វីខ្លះដែលនាំអោយ The Pizza Company សម្រេចចិត្តបើកសាខាថ្មីនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) បន្ថែមទៀត?

នៅដើមខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន EFG (Express Food Group) បានព្រមព្រៀងគ្នាក្នុងការចុះហត្ថលេខាលើភាពជាដៃគូជាមួយ ប៉េង ហួត អុិនវេសមិន ក្នុងការបើកហាង The Pizza Company មួយកន្លែងទៀត បន្ថែមទៅលើហាងសាខាទី១ដែលមានស្រាប់។

សាខាថ្មីរបស់ The Pizza Company គឺស្ថិតនៅគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក ដែលបាននាំយកមកនូវម្ហូបអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសារជាច្រើនមុខសម្រាប់បម្រើជូនអតិថិជន នៅក្នុងតំបន់ពាណិជ្ជកម្មក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តែមួយ។

លោក Martin Darby នាយកប្រតិបត្តិ EFG Group បានបង្ហាញពីអារម្មណ៍រំភើបរបស់គាត់ក្នុងការចុះហត្ថលេខាលើភាពជាដៃគូជាមួយ ប៉េង ហួត អ៊ិនវេសមីន ក្នុងការបើកហាងដ៏ទំនើបស៊ីវិល័យនៅក្នុងគម្រោង ភីអេច យូរ៉ូផាកដែលជាទីតាំងសម្រាប់ដើរកម្សាន្តជាមួយ និងខ្យល់អាកាសបែបធម្មជាតិ។

លោកបានឲ្យដឹងថា៖ «យើងបានធ្វើការជាមួយ ប៉េង ហួត អុិនវេសមិន នៅទូទាំងអាជីវកម្មរបស់យើងអស់រយៈពេលជាច្រើនឆ្នាំ ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់យកភាពជាដៃគូនេះទៅកាន់កម្រិតមួយទៀត ជាមួយនឹងការផ្តល់នូវបទពិសោធន៍លក់រាយដ៏ថ្មីអស្ចារ្យសម្រាប់ គម្រោង ភីអេច យូរ៉ូផាក ជាពិសេសសម្រាប់ម៉ាក F&B ថ្មីៗហើយយើងក៏មានផែនការក្នុងការនាំយកប្រ៊េនផ្សេងៗបន្ថែមទៀតទៅកាន់គម្រោងពាណិជ្ជកម្មផ្សេងៗនៅក្នុងគម្រោងរបស់បុរី ប៉េង ហួត ផងដែរ»។

លោកបានបញ្ជាក់បន្ថែមទៀតថា ហេតុផលចម្បងដែលនាំឲ្យក្រុមហ៊ុន EFG បើកហាង The Pizza Company មួយកន្លែងទៀត ក្នុងពេលខាងមុខឆាប់ៗនេះ នៅក្នុងគម្រោង ភីអេច យូរ៉ូផាក ក្នុងតំបន់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តែមួយ ព្រោះក្រុមហ៊ុន ឃើញពីការកើនឡើងនូវតម្រូវការខ្ពស់ ដោយសារតែមានកំណើនប្រជាពលរដ្ឋដែលទៅរស់នៅក្នុងតំបន់នោះកាន់តែច្រើន ជាពិសេសគឺក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តែម្តង។

ជាក់ស្តែង យីហោភីហ្សាប្រ៊េន The Pizza Company បានបើកដំណើរការសាខាទី១នៅក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចាប់តាំងពីឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅគម្រោង ភីអេច ប៉ូឡារីស អេហ្វ អេនប៊ី តាមបណ្តោយផ្លូវជាតិលេខ១ ច្រកចូលមន្ទីរពេទ្យជោរី។

អ្វីដែលកាន់តែពិសេសសម្រាប់សាខាទី២នេះ គឺក្រុមហ៊ុន EFG (Express Food Group) ដែលជាក្រុមហ៊ុនមេនាំចូលប្រ៊េនល្បីៗ រួមទាំងប្រ៊េន The Pizza Company មកកាន់វីឡាដែលមានរចនាបថបែបអុីតាលី គឺបាននាំបន្ថែមមកនូវប្រ៊េនការ៉េមដ៏ល្បី Swensen's Cambodia និងយីហោនំដូណាត់ Krispy Kreme មកបើកដំណើរការនៅសាខាទី២នេះផងដែរ ដើម្បីផ្តល់ជូនភាពងាយស្រួលមួយកម្រិតទៀតសម្រាប់អតិថិជនដែលទៅដើរលេងលំហែ និងញ៉ាំអាហារនៅក្នុងតំបន់នោះ ឬសេវាដឹកជញ្ជូនដល់ផ្ទះរហ័សទាន់ចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ មិនមែនមានតែក្រុមហ៊ុន EFG នោះទេ ប៉ុន្តែ សូម្បីតែយីហោកាហ្វេប្រេនរបស់កូនខ្មែរ Mobile Coffee ក៏ត្រៀមបើកសាខាថ្មី១បន្ថែមទៀតនៅក្នុងគម្រោងថ្មីដ៏ អស្ចារ្យ អេកូ ខូលិកសិនរបស់ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ថែមទៀតផងដែរ។

សូមបញ្ជាក់ថា គម្រោងភីអេច យូរ៉ូផាក គឺជាសួនបែបអឺរ៉ុបដំបូងបង្អស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅតំបន់នោះ ប្រមូលផ្តុំទៅដោយហាងអាហារ និងហាងលក់ទំនិញប្រ៊េនល្បីៗជាច្រើន។

កាន់តែពិសេស សាលប្រារព្ធពិធីមង្គលការ និងសាលសន្និបាត ភីអេច ហ្គ្រេនហល នឹងបើកដំណើរការឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ឲ្យមកលេងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក កាន់តែច្រើនឡើងថែមទៀត។

ចំណុចទាំងនេះ សបញ្ជាក់ឲ្យឃើញថា គម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម គឺជាតំបន់កំពុងតែមានការទាក់ទាញខ្លាំងសម្រាប់ទាំងការរស់នៅ និងធ្វើអាជីវកម្មនានា ស្របពេលដែលទីផ្សារពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន ហាងលក់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហាងកាហ្វេល្បីៗ មន្ទីរពេទ្យ សាលារៀន និងទូអេធីអឹមធនាគារជាច្រើន សុទ្ធសឹងមានវត្តមាននៅក្នុងគម្រោងនេះតែម្តង៕

កំពុងតែចាប់អារម្មណ៍មែនទេ ហេតុនេះ ដើម្បីទទួលបានលក្ខខណ្ឌពិសេសៗសូមទំនាក់ទំនងមកលេខយើងខ្ញុំឥឡូវនេះ៖ 098 666 824 / 011 666 098 ឬ ហ្វេសបុកផេក៖ https://www.facebook.com/PHEuroPark ឬ Channel Telegram ៖ https://t.me/pheuropark

ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត!

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី