ខុនដូប្រណិតមិនចាញ់បរទេស និងខ្ពស់បំផុតនៅកម្ពុជា នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ

  • 2022-03-08 04:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ខុនដូប្រណិត ដែលមានកម្ពស់ខ្ពស់ជាងគេ នៅកម្ពុជា អមជាមួយនឹងទេសភាពមាត់ទន្លេ និងទិដ្ឋភាពទីក្រុង ដែលព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗ នៃកណ្តាលរាជធានីភ្នំពេញ គឺខុនដូ MESONG។ MESONG នឹងត្រូវបានស្គាល់ថាជាអនាគត និងជាការកំណត់នៃរបៀបរស់នៅដ៏លេចធ្លោរ នៃស្ថាបត្យកម្មដ៏ប្រណិត ដែលបានទទួលស្គាល់ និងទទួលបានពានរង្វាន់ពិភពលោកផងដែរ។

Wonder Development ជាស្ថានិកនៃគម្រោងអចលនទ្រព្យ MESONG បានរៀបចំព្រឹត្តិការណ៍អបអរការសហការភាពជាដៃគូថ្មីរបស់ខ្លួន ដ៏ជោគជ័យ ជាមួយនឹងក្រុមហ៊ុន Shanghai Baoye ដែលជាសហគ្រាសរដ្ឋដ៏ធំបំផុត នៅប្រទេសចិន ក្នុងនាមជាអ្នកម៉ៅការសំខាន់របស់ អគារ MESONG កាលពីថ្ងៃទី៤ មីនា កន្លងទៅថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលលក់របស់ខ្លួន។

គួររំឭកផងដែរថា សហគ្រាស Shanghai Baoye ត្រូវបានបង្កើតឡើងនៅទស្សវត្សឆ្នាំ១៩៥០ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់របស់ China Metallurgical Group និង China Minmetals Corporation ដែលជាសហគ្រាសសំខាន់មួយ នៅក្រោមក្រុមហ៊ុន FORTUNE 500។

នៅក្នុងពិធីដ៏អធិកអធមនេះ ក៏មានវត្តមានលោកស្រី Gigi Chan អគ្គនាយិការនៃក្រុមហ៊ុន WONDER CAPITAL GROUP & WONDER DEVELOPMENT និងលោក Ben Chin នាយកគម្រោងសាងសង់នៃ WONDER DEVELOPMENT ចូលរួមជាអធិបតី។

ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់លោក Michael Xiao អគ្គនាយករង នៃសហគ្រាស Shanghai Baoye (Cambodia) Co., Ltd. និងលោក Li Peng Fei រួមជាមួយនិងប្រធានវិស្វករ ប្រធានគម្រោង នាយកប្រតិបត្តិកំពូលៗ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ ដៃគូអាជីវកម្ម ទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ។

ក្នុងនោះក៏មានការតាំងបង្ហាញពីសមិទ្ធិផលស្ថាបត្យកម្ម និងដំណើរទស្សកិច្ចទៅការដ្ឋានសាងសង់របស់ អគារMESONG ជាលើកដំបូង ដែលញាំងឱ្យព្រឹត្តិការណ៍កាន់តែមានភាពរស់រវើក។

លោកស្រីអគ្គនាយិការ Gigi Chanថ្លែងដោយទំនុកចិត្តយ៉ាងពេញទំហឹង ក្នុងកម្មវិធីថា៖ «Shanghai Baoye គឺជាសហគ្រាសជាតិដ៏ធំមួយ ដែលមានការគ្រប់គ្រង់ដោយទំនើបកម្មកំពូល ក៏ជាអ្នកម៉ៅការសំខាន់ ទាំងការងារសំណង់ និងលោហធាតុ។ ដូច្នេះយើងខ្ញុំពិតជាជឿជាក់នឹងបទពិសោធន៍ដ៏ចំណាន និងភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងសំណង់ខ្នាតធំ និងគម្រោងអគារខ្ពស់នៅបរទេសរបស់ Shanghai Baoye។ ដូច្នេះយើងគ្មានមន្ទិលលើគុណភាពនៃអគារ MESONG ដែលនឹងឈានទៅដល់កម្រិត នៃសោភណភាព រចនាបថ និងស្ថាបត្យកម្មដ៏ស្រស់ស្អាត ក្រោមកិច្ចសហប្រតិបត្តិការពី Baoye»។

Shanghai Baoye ជាកំពូលសហគ្រាសក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងនាំមុខគេក្នុងការសាងសង់ទាក់ទងនឹងបរិមាណ និងកម្ពស់នៃគម្រោងធំៗ នឹងចែករំលែកនូវបទពិសោធន៍ និងសមត្ថភាពដ៏អស្ចារ្យ ក្នុងការគ្រប់គ្រងគម្រោងអចលនទ្រព្យធំៗ នៅបរទេស។

ជាក់ស្តែង បទពិសោធន៍គួរឱ្យកត់សម្គាល់នៃសំណង់ធំៗជាច្រើន ដូចជា អគារកម្ពស់៣៣០ម៉ែត្រ នៃមជ្ឈមណ្ឌល Zhuhai ដែលជាអគារខ្ពស់ជាងគេនៅ Zhuhai និង អគារម៉ាកាវកម្ពស់៣៦៨ម៉ែត្រ នៅNanjing Golden Eagle Tiandi Square ជាអគារខ្ពស់បំផុត នៅអាស៊ី ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់ផ្កាយ៤ ផងដែរ។

លោក Wu Hua Zhong អគ្គនាយកនៃសហគ្រាសស្ថាបន្យកម្មអន្តរជាតិនៃ Shanghai Baoye ថ្លែងយ៉ាងដូច្នេះថា៖ «អគារ MESONG សន្យាថានឹងនាំមកនូវគុណភាព និងរបៀបរស់នៅលំដាប់កំពូល នៅកម្ពុជា ប្រកបដោយស្តង់ដារសុវត្ថិភាព ធានាបាននូវបទពិសោធន៍ដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់អគារ។ ដូច្នេះហើយសហគ្រាស Shanghai Baoye នឹងបន្តសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើតនូវសំណង់ដែលល្អឥតខ្ចោះ និងបទពិសោធន៍រស់នៅដ៏ប្រណិតសម្រាប់អ្នករស់នៅអគារខ្ពស់»។

«អគារ MESONG មានគោលបំណង សម្រេចឱ្យបាននូវគេហដ្ឋានក្នុងក្តីស្រមៃ របស់អតិថិជន ដែលចង់ទទួលបានបទពិសោធន៍នៃអគារប្រណិត ដែលមានកម្ពស់ខ្ពស់ដ៏អស្ចារ្យ។ ដើម្បីសាងសង់ទីតាំងអត្តសញ្ញាណថ្មីរបស់កម្ពុជា ជូនដល់អ្នកគ្រប់គ្នា បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ សហគ្រាសShanghai Baoye នឹងប្រើប្រាស់ដោយគ្រឿងចក្រទំនើបៗ សំណង់ប្រកបដោយសុវត្ថិភាព និងភាពស៊ីវិល័យ ដោយបង្ហាញពីអត្ថប្រយោជន៍ពិសេសរបស់អគារ MESONG»។ នេះបើតាមប្រសាសន៍លោក Xie Hong Jun នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd។

ទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Wonder Development និងសហគ្រាស Shanghai Baoye បានផ្តួចផ្តើមការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការជាផ្លូវការ តាមរយៈពិធីសម្ភោធដោយចុចប៉ូតុងលើរចនាបទទម្រង់អក្សរ M ដើម្បីមើលឃើញនូវរូបតំណាងនៃអគារMESONG គំរូគ្រីស្តាល់ដែលបានរចនាយ៉ាងប្រណិត នៅកណ្តាល ដែលជានិមិត្តរូបនៃអនាគតដ៏ភ្លឺស្វាង និងអស្ចារ្យនៃគម្រោង MESONG។ មិនតែប៉ុណ្ណោះក៏មានដំណើរទស្សនកិច្ច ប្រកបដោយវិជ្ជាជីវៈ ទៅការដ្ឋាន បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៃសំណង់ដ៏ទំនើបរបស់អគារ MESONG ។

WONDER DEVELOPMENT នឹងបន្តសហការភាពជាដៃគូដ៏រឹងមាំជាមួយសហគ្រាស យីហោ និងដៃគូជំនួញល្បីៗជាច្រើនទៀត ដើម្បីពង្រីកបទពិសោធន៍រស់នៅ ប្រកបដោយគុណភាពរបស់អគារ MESONG ដល់កម្រិតកំពូល។

សូមចូលទៅកាន់គេហទំព័រផ្លូវការ សម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG៖www.mesong.com

មជ្ឈមណ្ឌលលក់អគារMESONG៖ SH 09 &10 (1st &2nd Floor) Diamond Twin Tower វិថីសុភ័ក្រ្តមង្គល កោះពេជ្រ រាជធានីភ្នំពេញ /+៨៥៥ ២៣២៣ ២២៨៨

អត្ថបទ៖ In Sopheng

អត្ថបទថ្មី