ទិញផ្ទះក្នុងតំបន់ផ្លូវជាតិលេខ៦ A! ជិះតែ ១០ នាទី អាចមើលការប្រកួតនៅពហុកីឡដ្ឋានមរតកតេជោតែម្ដង

  • 2022-03-14 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាន់តែជិត កាន់តែលឿន បើបានមករស់នៅក្បែរតំបន់ផ្លូវជាតិលេខ ៦A លោកអ្នកចំណាយពេលធ្វើដំណើរមកកាន់ពហុកីឡដ្ឋានមរតកតេជោ ប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។

សម្រាប់លោកអ្នកដែលមានបំណងចង់មករស់នៅផ្លូវជាតិលេខ ៦A ឥឡូវនេះអាចអញ្ជើញមកមើលផ្ទះក្នុងបុរី សុវណ្ណភូមិ បាន ព្រោះថាបុរីមួយនេះគឺស្ថិតនៅនៅក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ ឬមានចម្ងាយ18km ពីរង្វង់មូលជ្រោយចង្វា និង5នាទីពីស្ពានលេខ៩។

ខាងបុរីកំពុងតែដាក់លក់ និងសាងសង់ជាមួយនឹងប្រភេទផ្ទះវីឡាច្រើនប្រភេទ រួមមាន៖ Deluxe A , B, C, D, BX , និង ស្វីត (Suites)។

ផ្ដល់ជូនពិសេសសម្រាប់លោកអ្នកដែលស្រឡាញ់ ប្រភេទផ្ទះវីឡា Deluxe C និង Deluxe D នឹងទទួលបាកការបញ្ចុះតម្លៃរហូតដល់ ១ម៉ឺនដុល្លារ រួមជាមួយនឹងការបង់រំលស់រហូតដល់ ២៥ឆ្នាំឯណោះ។

ចាំអីទៀត តម្លៃសមរម្យ ផ្ទះមានគុណភាព ក្នុងបុរីមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ មានសួនច្បារ កន្លែងហាត់ប្រាណ ផ្លូវជិះកង់ សួនដាំដំណាំ និងនៅក្បែរតំបន់ល្បីៗជាច្រើន។ កាន់តែអេបទៅទៀតនោះ មានផ្លូវខ្វាត់ខ្វែងចេញចូលទីក្រុងបានយ៉ាងស្រួល ជាពិសេសគឺមកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ តែម្ដង។

ចូលចិត្តមកទស្សនាការប្រកួតកីឡាដោយផ្ទាល់ ឬអត់? សម្រាប់អ្នកចូលចិត្តទស្សនការប្រកួតកីឡា បើបានមករស់នៅជិត ពហុកីឡដ្ឋានទៀតកាន់តែងាយស្រួល។ ដូច្នេះកុំភ្លេចរួសរាន់ឡើង ព្រោះថាការប្រូម៉ូសិនបញ្ចុះតម្លៃគឺមានកំណត់ បន្ថែមពីនេះទាន់ទិញក្នុងតម្លៃមួយដែលចំណេញ។

នាឱកាសនេះដែរ សម្រាប់អតិថិជន ដែលអញ្ជើញមកមើលផ្ទះរបស់បុរី សុវណ្ណភូមិ នឹងទទួលបានគូប៉ុង ១០០០ដុល្លារភ្លាមៗ។ ផ្ដល់ជូនភាពងាយស្រួលក្នុងការមករកមើលទីតាំងរបស់បុរី លោកអ្នកគ្រាន់តែចុចលើលីងមួយនេះ Google Map ដើម្បីឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែច្បាស់ និងមកដល់ទីតាំងរបស់បុរី៕

សម្រាប់ព័ត៌មានលម្អិត៖

  • លេខទូរសព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
  • ហ្វេសប៊ុកផេក ៖ BoreySovannaphumi

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី