វីដេអូស្ពតថ្មីរបស់ស្រាបៀរ កម្ពុជាបង្ហាញទិដ្ឋភាពរីករាយនៃការជួបជុំញាតិមិត្តបងប្អូនក្នុងថ្ងៃចូលឆ្នាំខ្មែរ

  • 2022-03-15 04:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រាបៀរ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ បានចេញវីដេអូស្ពតពាណិជ្ជកម្មថ្មីដែលមានទិដ្ឋភាពនៃការជួបជុំញាតិមិត្តបងប្អូន ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

វីដេអូខ្លីនេះ ផ្តើមចេញពីទិដ្ឋភាពនៃការវាយក្អម បន្ទាប់មកសកម្មភាពរបស់យុវវ័យស្អាតៗមួយក្រុមស្លៀកសម្លៀកបំពាក់យ៉ាងទាន់សម័យណាត់ជួបគ្នាជប់លៀងក្នុងថ្ងៃចូលឆ្នាំ។

ជាមួយនឹងបទភ្លេងពិរោះបែបចូលឆ្នាំ វីដេអូនេះរំលឹកអារម្មណ៍រីករាយនៃការជួបជុំមិត្តភក្តិ បងប្អូន អំឡុងពេលពិសាស្រាបៀរ កម្ពុជាដែលបានក្លាសេយ៉ាងត្រជាក់ អមដោយភ្លេងកំដរ និងការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងឱកាសដ៏ពិសេសដែលប្រជាជនកម្ពុជាតែងទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះដែរ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្រាបៀរ កម្ពុជា ក៏បានរចនាកំប៉ុងថ្មីសម្រាប់មានគំនូររំលេចនូវសកម្មភាពអបអរសំខាន់ៗនារដូវចូលឆ្នាំខ្មែរ។

ដើម្បីជ្រាបច្បាស់ថាស្ពតពាណិជ្ជកម្មនេះរំលឹកអារម្មណ៍រីករាយបែបណាខ្លះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ។ ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីស្រាបៀរ កម្ពុជា សូមចុច Like ទំព័រហ៊្វេសប៊ុកស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer

សូមទស្សនាវីដេអូផ្សេងៗទៀតរបស់ស្រាបៀរ កម្ពុជា ខាងក្រោមនេះ

ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ

ពិសាដោយការទទួលខុសត្រូវ

អត្ថបទពេញនិយម
អត្ថបទថ្មី