បុងកាហ្វេ (ខេមបូឌា) ចាប់ដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  • 2022-03-15 09:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី ១៥ មីនា ២០២២៖ បុងកាហ្វេ (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្រុមហ៊ុនទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើភាពជាដៃគូ ក្នុងការផ្តល់ ជូននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ក្នុងលក្ខខណ្ឌល្អបំផុតដល់អ្នកដែលចង់បើកហាងកាហ្វេនៅក្នុងប្រទេសកម្ពុជា ដើម្បីអាច ក្លាយជាម្ចាស់ម៉ាស៊ីនកាហ្វេពីអឺរ៉ុបដែលមានគុណភាពខ្ពស់ គ្រឿងបរិក្ខាឆុងកាហ្វេ និងគ្រឿងធ្វើភេសជ្ជៈផ្សេងៗ។

កិច្ចព្រមព្រៀងនេះបាននាំមកនូវភាពជាដៃគូរវាងក្រុមហ៊ុនធំពីរដែលមានសាវតារដ៏រឹងមាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បុងកាហ្វេ (ខេមបូឌា) គឺជាក្រុមហ៊ុនចែកចាយ និងលក់ដុំនូវផលិតផល និងឧបករណ៍ឆុងកាហ្វេ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល (Fintech) ដែលមានគោលបំណងផ្តល់ជូននូវដំណើរការនៃការស្នើសុំខ្ចីប្រាក់ ប្រកបដោយភាពរលូន និងកាន់តែរហ័ស ដល់អតិថិជនទាំងអស់របស់ខ្លួន។

ជាមួយនឹងភាពជាដៃគូនេះ ទឹកប្រាក់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន អាចផ្តល់ជូនខ្ចីរហូតដល់ទៅ ២០ ០០០ដុល្លារអាមេរិក ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ៣៦ ខែ ឬ ៣ ឆ្នាំ ដែលមានអត្រាការប្រាក់បត់បែន ដែលអត្រាការ ប្រាក់អប្បរមាត្រឹមតែ១.៥% ក្នុងមួយខែ អាស្រ័យលើលក្ខណៈសម្បត្តិរបស់អតិថិជន ។

លោក Harry Wong អគ្គនាយកក្រុមហ៊ុនបុងកាហ្វេ (ខេមបូឌា) ប្រចាំប្រទេស បានមានប្រសាសន៍ថា៖ «ជាមួយនឹង ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលមានភាពបត់បែន ផ្តល់ជូនដោយ គ្រឹះស្ថាន សម្បត្តិហ្វាយនែន យើងខ្ញុំមានទំនុកចិត្តថា ពេលនេះអតិថិជនរបស់យើង អាចក្លាយជាម្ចាស់អាជីវកម្ម ដើម្បីបើកដំណើរការហាងកាហ្វេផ្ទាល់ខ្លួនបានដោយងាយ។ យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាខ្លាំងជាមួយនឹងភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ដោយឈរលើគោលការណ៍ «ឈ្នះ-ឈ្នះ»។

យោងតាមប្រសាសន៍របស់ លោក Harvey Poh អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន បានថ្លែងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន យើងខ្ញុំមានមោទនភាពចំពោះការយល់យ៉ាងច្បាស់អំពីតម្រូវការរបស់អតិថិជន ដោយ យើងខ្ញុំបានបង្កើតនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់អតិថិជនគ្រប់រូប។ យើងខ្ញុំជឿជាក់ថាគំនិតផ្តួចផ្តើមលើការផ្តល់ហិរញ្ញប្បទានរបស់យើងតាមរយៈភាពជាដៃគូជាមួយ បុងកាហ្វេ នឹងអាចបណ្តុះ និងអភិវឌ្ឍនូវស្មារតីជាសហគ្រិនក្នុងចំណោមយុវជន»៕

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

លោក Harry Wong

អគ្គនាយកប្រចាំប្រទេស បុងកាហ្វេ (ខេមបូឌា)

អ៊ីម៉ែល៖ Email: harry.wong@boncafe.com.kh

ទូរសព្ទ៖ (៨៥៥) ០២៣ ៨៨៣ ១០០

ទីតាំងបង្ហាញផលិតផល និងការិយាល័យ៖ S៥-១០ ផ្លូវ ១៦១ អូឡាំព្យ៉ាស៊ីធី

សង្កាត់វាលវង់ ខណ្ឌ ៧មករា ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លោក Harvey Poh

នាយកគ្រប់គ្រង សម្បត្តិហ្វាយនែន

អ៊ីម៉ែល៖ harvey.poh@sambatfinance.com

ទូរសព្ទ៖⁣ (៨៥៥) ២៣ ៩៩ ៧៧ ២២

អាសយដ្ឋាន៖

#២២៨JA ផ្លូវ៥៩៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែ II ខណ្ឌឬស្សីកែវ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

អត្ថបទពេញនិយម
អត្ថបទថ្មី