គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ទទួលបានវិញ្ញាបនបត្រស្តីពីការអនុវត្តន៍គោលការណ៍ការពារអតិថិជន

  • 2022-03-21 07:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រកម្រិតមាស ដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការអនុវត្តលើគោលការណ៍ការពារអតិថិជន ដែលជាស្តង់ដារថ្មី ពីស្ថាប័ន Cerise និង SPTF។ សូមបញ្ជាក់ថា Cerise និង SPTF ជាស្ថាប័នអន្តរជាតិ ដែលមិនគិតពីប្រាក់ចំណេញ ផ្តោតជាពិសេសទៅលើការគ្រប់គ្រងសមិទ្ធិផលសង្គម និងការការពារអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុ។

គោលការណ៍ទាំង ៧ ដែល ហ្វឺស ហ្វាយនែន បានអនុវត្តន៍នោះមានដូចជា៖

១. ការបង្កើតផលិតផល និងផ្តល់សេវាដែលត្រូវតាមលក្ខខណ្ឌអតិថជន

២. ការការពារអតិថិជនពីបំណុលវណ្ឌករ

៣. ការផ្តល់នូវតម្លាភាពទៅដល់អតិថិជ

ន ៤. ការកំណត់តម្លៃប្រកបដោយទំនួលខុសត្រូវ

៥. ផ្តល់ការគោរព និងយុត្តិធម៌ជូនដល់អតិថិជន

៦. ការផ្តល់យន្តការក្នុងការដោះស្រាយបណ្តឹងរបស់អតិថិជន

៧. ការរក្សាព័ត៌មានសម្ងាត់ជូនដល់អតិថិជន ។

លោកស្រី ជុន សុថានី អគ្គនាយិកា ហ្វឺស ហ្វាយនែន មានប្រសាសន៍ថា៖ «វាជាការចាំបាច់ ដែលយើងត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ និងតម្លាភាពទៅកាន់អតិថិជន។ វិញ្ញាបនបត្រនេះ បានបញ្ជាក់កាន់តែច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងទៅលើសមិទ្ធិផលសង្គម និងការការពារដល់អតិថិជនរបស់យើង»។

ហ្វឺស ហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៩ ហើយបានក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានឯកទេសក្នុងការផ្តល់កម្ចីលំនៅដ្ឋានដំបូងគេនៅក្នុងប្រទេសកម្ពុជា។

ស្ថាប័នមួយនេះផ្តោតទៅលើការផ្តល់កម្ចីលំនៅដ្ឋានខ្នាតតូច រយៈពេលវែងទៅដល់ប្រជាជនកម្ពុជាដែលមានចំណួលទាប ដែលភាគច្រើនពិបាកក្នុងការស្នើកម្ចីលំនៅដ្ឋានផ្លូវការ។ គិតត្រឹមចុងឆ្នាំ ២០២១ ហ្វឺស ហ្វាយនែន បានផ្តល់កម្ចីទៅកាន់ប្រជាជនដែលមានចំណូលទាបជាង ៧០០ដុល្លារក្នុង ១ខែ ប្រហែលជា ៤០% នៃអតិថិជនសរុប និង ប្រហែលជា ៤៨,៥% គឺជាអ្នកប្រកបរបររកស៊ីខ្នាតតូច ។

លោកស្រី ជុន សុថានី បន្ថែមថា៖ «ភាគច្រើននៃពួកគាត់ គឺជាអ្នកប្រកបរបរខ្នាតតូច ដូចជាអ្នកលក់ដូរតាមចឹញ្ចើមថ្នល់ជាដើម ពួកគាត់មិនមានរបាយការណ៍ចំណូលច្បាស់លាស់នោះទេ ទោះបីពេលខ្លះពួកគាត់មានចំណូលប្រហាក់ប្រហែលនឹងអ្នកធ្វើការក៏ដោយ ប៉ុន្តែពួកគាត់មិនភស្តុតាងដើម្បីបង្ហាញពីចំណូលទៅខាងធនាគារនោះទេ។ អ្នកទាំងនោះ គឺជាអតិថិជនគោលដៅ ដែល ហ្វឺស ហ្វាយនែន ផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពអោយពួកគាត់អាចទទួលបានកម្ចីលំនៅដ្ឋាន ដើម្បីយកទៅទិញផ្ទះ សាងសង់ ឬជួសជុលផ្ទះដំបូងរបស់គាត់ »៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី