ហ្វតតេ ដាក់ឱ្យប្រើប្រាស់សេវាធានារ៉ាបរងថ្មីសម្រាប់ «គ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ»

  • 2022-03-22 03:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា៖ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានដាក់ឱ្យប្រើប្រាស់សេវាធានារ៉ាបរងថ្មី «បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ» ដើម្បីផ្តល់ភាពកក់ក្តៅ សុវត្ថិភាពសម្រាប់បុគ្គល និងក្រុមគ្រួសារ ជាពិសេសសេវាធានារ៉ាប់រងនេះនឹងជួយការពារហិរញ្ញវត្ថុរបស់លោកអ្នកទោះមានអ្វីកើតឡើងចំពោះអ្នកមិនថាក្នុងឬក្រៅប្រទេសឡើយ។

ជាមួយនឹងបុព្វលាភចាប់ពី៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ សេវាធានារ៉ាប់រងថ្មីនេះ មានការធានារហូតដល់ ៥ម៉ឺនដុល្លារ។ លោកអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំអាចរកទិញបានយ៉ាងងាយស្រួលនៅក្រុមហ៊ុន ហ្វតតេ ជាពិសេសនៅគេហទំព័ររបស់ហ្វតតេ។

លើសពីនេះ សេវាធានារ៉ាប់រងមួយនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដែលមិនធ្លាប់មានពីមុនមក។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ សេវាសង្គ្រោះបន្ទាន់ក្រៅប្រទេស និងការធ្វើមាតុភូមិនិវត្តន៍ ថ្លៃចំណាយផ្នែកវិជ្ជសាស្ត្រក្នុង និងក្រៅប្រទេស ធានាលើពិការភាពជាអចិន្ត្រៃយ៍ និងមរណភាពដោយសារគ្រោះថ្នាក់ ២៤/៧ថ្ងៃ។

អត្ថប្រយោជន៍ពិសេសរបស់សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ គឺធានាស្ទើរតែគ្រប់បញ្ហាដែលលោកអ្នកជួបប្រទះដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ រលាកភ្លើង ពស់ចឹក សត្វល្អិតខាំ របួសលើរាងកាយ បញ្ហាធ្មេញ ការពុលអាហារ និងការលង់ទឹកជាដើម។

បើយើងក្រឡេកមើលអំពីបញ្ហាគ្រោះថ្នាក់ចរាចរដែលបានកើតឡើងនៅប្រទេសកម្ពុជាយើងវិញ ជាពិសេសក្នុងរដូវបុណ្យទាន។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មានអ្នករងរបួសជិត ១៣.៧០០នាក់ និងស្លាប់ជាង ២.០០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៩ ដែលនេះគឺជាតួលេខគួរឱ្យព្រួយបារម្ភ។

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ មនុស្សជាច្រើនព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរ។ គ្រោះថ្នាក់ខ្លះអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ហើយគ្រួសារត្រូវចំណាយប្រាក់យ៉ាងច្រើនទៅលើថ្លៃព្យាបាលសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ លើសពីនេះ គ្រួសារមួយចំនួនបានលក់ផ្ទះ លក់ដី ដើម្បីបង់ថ្លៃព្យាបាលផងដែរ»។

លោក យក ចំរើនប្ញទ្ធិ បានបន្តទៀតថា៖ «នៅហ្វតតេ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជនរបស់យើង ដើម្បីប្រាកដថា ហិរញ្ញវត្ថុរបស់លោកអ្នកត្រូវបានធានាយ៉ាងត្រឹមត្រូវសម្រាប់អនាគត់របស់ក្រុមគ្រួសារពួកគេ។ ដូច្នេះ សេវាធានារ៉ាប់រងដែលយើងទើបតែបង្កើតថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ធានាផ្តល់ជូនអតិថិជនរបស់យើងនូវភាពកក់ក្តៅ និងការពារទោះមានបញ្ហាអ្វីកើតឡើងក៏ដោយ»។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ លោកអ្នកអាចស្វែងយល់បន្ថែមតាមរយៈ www.forteinsurance.com គួរបញ្ជាក់ផងដែរថា ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។

បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួលបានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។

លិតផលរបស់ ហ្វតតេ រួមមាន៖ សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត៕

អត្ថបទពេញនិយម
អត្ថបទថ្មី