ការទទួលស្គាល់ស្របច្បាប់! ស្រាបៀរប្រ៊េនៗច្រើនប្រភេទ នាំចូលផ្ដាច់មុខពីក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ)
- 2022-05-12 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទទួលស្គាល់ស្របច្បាប់! ស្រាបៀរប្រ៊េនៗច្រើនប្រភេទ នាំចូលផ្ដាច់មុខពីក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ)
ចន្លោះមិនឃើញ
កាន់តែផ្ដល់ទំនុកចិត្ត ដល់អ្នកទិញ!
ក្រុមហ៊ុន អ៉ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី (Edenbridge Asia Partners Ltd.,) ជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក (Pernod Ricard) តាមរយៈលិខិតប្រគល់សិទ្ធិចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ត្រូវបានតែងតាំងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជា លើផលិតផលស្រា និងភេសជ្ជៈដែលមានជាតិអាល់កុល បំពាក់ម៉ាកខាងក្រោមនេះ ពីបណ្តាក្រុមហ៊ុនម្ចាស់ម៉ាកក្រៅស្រុក ដូចមានបង្ហាញខាងក្រោម៖
១. ផលិតផលស្រាបំពាក់ម៉ាក “HAVANA CLUB” ពីក្រុមហ៊ុន HAVANA CLUB HOLDING, S.A តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ០៥៨៨ ព.ណ កសប ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ចេញដោយក្រសួងពាណិជ្ជកម្ម។
២. ផលិតផលភេសជ្ជៈដែលមានជាតិអាល់កុលបំពាក់ម៉ាក “RICARD” ពីក្រុមហ៊ុន PERNOD RICARD, a French societe anonyme តាមរយៈលិខិតប្រគល់សិទ្ធិផ្ដាច់មុខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ និងលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលេខ ០៨៥០ ព.ណ កសប ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ចេញដោយក្រសួងពាណិជ្ជកម្ម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មានចំពោះការជូនដំណឹងជាផ្លូវការរបស់យើងខ្ញុំ និងសូមបញ្ឈប់រាល់ការនាំចូល និង/ឬ ចែកចាយទំនិញស្របគ្នា ដែលមានបំពាក់ម៉ាកខាងលើក្នុងរយៈពេលកៅសិប (៩០) ថ្ងៃ រាប់ចាប់ពីថ្ងៃនីមួយៗដែលក្រសួងពាណិជ្ជកម្មចេញលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ដូចមានបង្ហាញក្នុងរូបខាងក្រោម។ យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីណាដែលបានបំពានលើសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូជ) ឯ.ក ដែលនាំឱ្យខូចផលប្រយោជន៍ដល់អាជីវកម្មរបស់ក្រុមហ៊ុន។
សម្រាប់ព័ត៌មានបន្ថែម៖