បើកគណនីក្នុងរយៈពេលត្រឹមតែពីរបីនាទីតាមរយៈបច្ចេកវិទ្យា eKYC របស់ធនាគារ BIDC

  • 2022-03-23 02:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ សេវាបើកគណនីអនឡាញរបស់ BIDC អតិថិជនអាចចុះឈ្មោះបើកគណនីអនឡាញបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើប្រតិបត្តិការដោយផ្ទាល់នៅធនាគារដូចពីមុនឡើយ។

បើកគណនីអនឡាញ BIDC តាមរយៈ eKYC ចំណេញពេលវេលា ងាយស្រួល និងទទួលបានបទពិសោធន៍ថ្មី

ថ្មីៗនេះធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (ធនាគារ BIDC) បានអនុវត្តបច្ចេកវិទ្យាទំនើបទៅក្នុងដំណើរការកំណត់អត្តសញ្ញាណ ដូចនេះអតិថិជនអាចបើកគណនីថ្មីបានយ៉ាងរហ័ស និងមានសុវត្ថិភាព។ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រពីមុន eKYC (Electronic Know-your-customer) នឹងធ្វើអោយមានការចាប់អារម្មណ៍ និងប្រើប្រាស់ពីអតិថិជនជាច្រើន។

កន្លងមកអតិថិជនដែលចង់បើកគណនីធនាគារត្រូវទៅកាន់បញ្ជរប្រតិបត្តិការដោយផ្ទាល់ដើម្បីចុះឈ្មោះ និងផ្ទៀងផ្ទាត់ព័ត៌មាន។ ឥឡូវនេះគ្រាន់តែទាញយកកម្មវិធី BIDC Mobile Banking Cambodia បញ្ចូលលេខទូរស័ព្ទរបស់អ្នក ថតរូបអត្តសញ្ញាណប័ណ្ណ (អត្តសញ្ញាណប័ណ្ណច្បាប់ដើម) និងថតរូបមុខរបស់អ្នក នោះប្រព័ន្ធនឹងពិនិត្យរកព័ត៌មានត្រឹមត្រូវ និងបើកគណនីភ្លាមៗសម្រាប់អតិថិជនត្រឹមតែមួយនាទីប៉ុណ្ណោះ។

សម្រាប់អតិថិជនដែលមមាញឹកក្នុងម៉ោងធ្វើការ ឬរស់នៅក្នុងតំបន់ឆ្ងាយពីកន្លែងប្រតិបត្តិការ ត្រូវការពេលវេលាច្រើនសម្រាប់ធ្វើដំណើរ ការបើកគណនីអនឡាញតាមរយៈ eKY Cគឺជាជម្រើសដ៏ល្អបំផុត។ លើសពីនេះសម្រាប់យុវវ័យ ដែលស្រឡាញ់បច្ចេកវិទ្យា ចូលចិត្តភាពងាយស្រួល ប្រាកដណាស់ eKYC នឹងជួយឲ្យលោកអ្នកទទួលបានបទពិសោធន៍ថ្មី។

កម្មវិធី EKYC ត្រូវបានដាក់ឲ្យដំណើរការដើម្បីបង្កើនបទពិសោធន៍ធនាគារឌីជីថលជាមួយអតិថិជនដែលយល់ដឹងពីរបៀបបើកគណនីអនឡាញ។ ដំណោះស្រាយ eKYC រួមបញ្ចូលបច្ចេកវិទ្យាទំនើប Artificial Intelligence (AI) និង Biometrics authentication (BA) ដូចជា OCR (ការទទួលស្គាល់តួអក្សរអុបទិក), FAC (ការផ្ទៀងផ្ទាត់ផ្ទៃមុខ) ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានរបស់អតិថិជនយ៉ាងងាយស្រួល និងសុវត្ថិភាព។

លើសពីនេះ វានឹងប្រើប្រាស់ដើម្បីផ្សព្វផ្សាយបទពិសោធន៍នៃការបើកគណនីអនឡាញដែលមានសុវត្ថិភាព និងគ្មានបញ្ហា។ កម្មវិធីធនាគារឌីជីថល (Digital Banking Application) និងការបង់ប្រាក់ឌីជីថលដ៏ទូលាយមាននៅ CAMBOPAY។

អស់រយៈពេលជាង11ឆ្នាំមកហើយដែល CAMBOPAY បានឈានមុខគេក្នុងវិវឌ្ឍន៍ភាព ដោយបានបើកដំណើរការសេវាកម្មធនាគារទំនើប និងដំណោះស្រាយការទូទាត់តាមប្រព័ន្ធឌីជីថលជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុជាង 20 នៅកម្ពុជា។

ក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូរ CAMBOPAY និង BIDC មានកិត្តិយសក្នុងការសហការដើម្បីនាំយកសេវាឌីជីថលបន្ថែមទៀតមកកម្ពុជា។ដើម្បីអបអរសាទរ ការសម្ពោធដាក់អោយប្រើប្រាស់នៅសេវាកម្ម BIDC eKYC អតិថិជននឹងទទួលបាន រង្វាន់ជាច្រើនពីធនាគារ មានដូចជា៖

១. ទទួលបានការបញ្ចូលប្រាក់ 5ដុល្លារសម្រាប់អតិថិជនថ្មី 200 នាក់ដំបូង

បន្ទាប់ពីបើកគណនីអនឡាញដោយជោគជ័យ អតិថិជនអាចទទួលបានការបញ្ចូលប្រាក់ទៅក្នុងទូរស័ព្ទ ចំនួន 5ដុល្លារ ពី BIDC សម្រាប់អតិថិជន 200នាក់ដំបូងដែលបានបើកគណនី BIDC តាមអនឡានជាមួយបច្ចេកវិទ្យា EKYC ដោយជោគជ័យចាប់ពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2022 ដល់ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2022។

2. បញ្ចុះថ្លៃសេវា 50% សម្រាប់ការផ្ទេរប្រាក់

អតិថិជននឹងទទួលបានការបញ្ចុះថ្លៃសេវា 50% សម្រាប់សេវាផ្ទេរប្រាក់ក្នុងស្រុក និងផ្ទេរប្រាក់ទៅប្រទេស វៀតណាមតាម BIDC Mobile Banking ចាប់ពីថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2022 ដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2022។

លើសពីនេះ អតិថិជននឹងទទួលបានបទពិសោធន៍ជាមួយប្រព័ន្ធធនាគារពហុមុខងារនៅលើ BIDC Mobile Banking ផងដែរ។ អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុទំនើបបានយ៉ាងងាយស្រួល ដូចជាការផ្ទេរប្រាក់តាមរយៈបាគង ការផ្ទេរប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសវៀតណាម ការបញ្ចូលប្រាក់ទូរស័ព្ទ ការបើកគណនីសន្សំតាមអនឡាញ ការទូទាត់វិក្កយបត្រ ការទូទាត់ QR កូដ និងប្រតិបត្តិការជាច្រើនទៀត។

ដើម្បីបើកគណនីអនឡាញ អតិថិជនគ្រាន់តែអនុវត្តតាមជំហានសាមញ្ញចំនួន 4 ដូចខាងក្រោម៖

ជំហានទី 1៖ បើក BIDC Mobile Banking Cambodia ដែលអាចទាញយកបានតាមរយៈ Apple AppStore/Google Play ហើយចុចប៊ូតុង «ចុះឈ្មោះ»។

ជំហានទី 2៖ ផ្ទៀងផ្ទាត់ជាមួយឯកសារអត្តសញ្ញាណ។

ជំហានទី 3៖ ផ្ទៀងផ្ទាត់មុខរបស់អ្នក។

ជំហានទី 4៖ បង្កើតពាក្យសម្ងាត់របស់អ្នក ហើយបញ្ចូល OTP ដើម្បីបញ្ចប់ការចុះឈ្មោះ។

អត្ថបទថ្មី