មុខងារកុម្ម៉ង់អាហារថ្មីក្នុង ផ្សារទំនើប អ៉ីអន ម៉ល តាមរយៈ NHAM24

  • 2022-04-01 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារទំនើប អ៉ីអន ម៉ល បានចាប់ដៃសហប្រតិបត្តិការជាមួយក្រុមហ៊ុនដឹកជញ្ជូនអាហារ Nham24 តាំងពីខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល និងឆ្លើយតបនឹងតម្រូវការរបស់ អតិថិជនតាមបែបគន្លងថ្មី។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ផ្សារទំនើប អ៉ីអន ម៉ល ទាំងពីរសាខា និងក្រុមហ៊ុន Nham24 បានស្វះស្វែងរកអ្វីថ្មីៗ ក៏ដូចជាប្រូមូសិនផ្សេងៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការកុម្ម៉ង់អាហារ និងភេសជ្ជៈ ពីភោជនីយដ្ឋាននានានៅ ក្នុងផ្សារទំនើប ដោយប្រើប្រាស់ កម្មវិធី Nham24។ ដូច្នេះហើយក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន Nham24 បានដាក់ដំណើរការមុខងារពិសេសថ្មីមួយទៀតឈ្មោះថា “Central Kitchen” ដែលអាចឱ្យអ្នកប្រើប្រាស់កុម្ម៉ង់អាហារពីភោជនីយដ្ឋានរហូតដល់ ៣ហាង ផ្សេងគ្នាក្នុងមួយលើក បន្ថែមពីលើមុខងារដ៏សម្បូរបែបផ្សេងទៀតរបស់ Nham24។

មុខងារនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលចង់បានអាហារច្រើនបែប ពីភោជនីយដ្ឋានផ្សេងគ្នាក្នុងពេលតែមួយសម្រាប់ការជួបជុំណាមួយ ដែលកន្លងមកពួកគាត់ត្រូវដាក់បំបែកការកុម្ម៉ង់ច្រើនលើកទើបទទួលបានអាហារ។

ក្នុងការដាក់ដំណើរការដំបូងនេះ Nham24 បានចាប់ដៃគូជាមួយ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ដែលគ្រប់គ្រងផ្សារទំនើបធំជាងគេបំផុតពីរ នៅកម្ពុជាគឺ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដែលមានហាងអាហារ និងភោជនីយដ្ឋានជាច្រើនប្រភេទកំពុងដំណើរការ ដោយមុខងារនេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់ ក៏ដូចជាជំរុញការលក់ដល់ហាងនានានៅក្នុង ផ្សារទំនើប។

អ្នកប្រើប្រាស់កម្មវិធី Nham24 ទាំងអស់អាចប្រើប្រាស់មុខងារថ្មីនេះចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២។

អត្ថបទពេញនិយម
អត្ថបទថ្មី