ក្រោមហេតុផល ០៦ យ៉ាងគួរតែទិញផ្ទះ ជំនួសឱ្យការជួល! បើទិញឥឡូវនេះ អាចមានឱកាសទទួលបានមាសរហូតដល់ ២ តម្លឹង “ឌឹ ផ្លរ៉ា”

  • 2022-04-12 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការជ្រើសរើសទិញ ឬជួលផ្ទះ គឺជាការសម្រេចចិត្តមួយដ៏ធំមួយ!

នៅបន្ទប់ជួល តម្លៃមិនសូវជាថ្លៃប៉ុន្មាននោះទេ ប៉ុន្តែបើធៀបជាមួយនឹងការជួលផ្ទះទាំងមូល ជាមួយនឹងតម្លៃបង់រំលោះគឺវាអាចនឹងប្រហាក់ប្រហែលគ្នា។ បើគិតឱ្យច្បាស់ ទាំងថ្លៃជួល ថ្លៃថែរទាំ ថ្លៃចំណាយផ្សេងៗក្នុងផ្ទះ រាប់ចូលគ្នាពីមួយឆ្នាំទៅមួយឆ្នាំមិនចេះតិចនោះទេ។ ហេតុនេះហើយ បើលោកអ្នកកំពុងតែនៅផ្ទះជួលអាចនឹងប្រែចិត្ត លែងចង់ជួលផ្ទះគេនៅ៖

១. ជួលផ្ទះ យូរៗទៅនៅតែជាផ្ទះគេ តែបើបង់រំលោះវិញ អនាគតនឹងក្លាយទៅជាទ្រព្យរបស់ខ្លួនឯង លោកអ្នកអាចលក់ចេញ ឬទុកជាទ្រព្យតកូន តចៅក៏បាន។

២. ការទិញមានតម្លៃថោកជាងជួលបើសិនអ្នកធ្វើការបង់រំលោះរយៈពេលវែង៖ សម្រាប់ការបង់រំលោះផ្ទះ គឺមានអត្រាការប្រាក់ថេរ តែបើជួលផ្ទះ ម្ចាស់ផ្ទះអាចនឹងដំឡើងថ្លៃបានរាល់ឆ្នាំ។

៣. ទិញផ្ទះ គឺជួយបង្កើនទ្រព្យ៖ អចលនទ្រព្យតែងតែកើនតម្លៃទៅតាមពេលវេលា តួយ៉ាងមិនងាយធ្លាក់ចុះនោះទេ តម្លៃអចលនទ្រព្យគឺមានតែកើនឡើង។ នេះជាការដាក់ទុនរយៈពេលវែង បច្ចុប្បន្នអាចនឹងត្រូវចំណាយច្រើនបន្តិច ប៉ុន្តែលោកអ្នកនឹងមានអារម្មណ៍សុវត្ថិភាព ជាជាងរស់នៅក្នុងផ្ទះជួល ជាពិសេសនោះមានទ្រព្យនឹងធឹងមួយសម្រាប់ខ្លួនឯងនឹងគ្រួសារ។

៤. អាចរៀបចំ និងកែច្នៃទៅតាមក្ដីស្រមៃរបស់ខ្លួនឯង៖ ជាការពិតណាស់ នៅផ្ទះជួលគឺបានតែរស់នៅ តែអ្នកគ្មានសិទ្ធិក្នុងការកែច្នៃនោះទេ តែបើផ្ទះខ្លួនឯង លោកអ្នកអាចជួសជុល ឬកែច្នៃទៅតាមចិត្តដែលចង់បាន។

៥. អាចរកចំណូលបន្ថែម ដោយដាក់ជួលបន្ទប់៖ ផ្ទះនីមួយៗតែងមានច្រើនបន្ទប់ ដូច្នេះបើអ្នកមិនមានសមាជិកច្រើននោះទេ អាចច្នៃជាបន្ទប់ជួលបាន ធ្វើដូច្នេះជួយកាត់បន្ថយការចំណាយ និងចំណេញប្រាក់មកវិញថែមទៀតផង។

៦. ទិញកាន់តែឆាប់កាន់តែចំណេញ និងទទួលបានអត្រាការប្រាក់កាន់តែទាប៖ គិតគូរកាន់តែឆាប់កាន់តែចំណេញ ព្រោះថាតម្លៃអចលនទ្រព្យកើនឡើងជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ នាពេលបច្ចុប្បន្ន ផ្ទះបុរីជាច្រើនកំពុងតែមានប្រូម៉ូសិន សម្រាប់អតិថិជន ផ្ដល់ជូននូវការបង់រំលោះរយៈពេលខ្លី ឬវែង អាស្រ័យទៅលើការចរចាគ្នា រវាងអតិថិជន និងភ្នាក់ងារអចលនទ្រព្យ។

បើធៀបជាមួយនឹងការបង់រំលោះ និងជួលផ្ទះ ការចំណាយទាំងពីរនេះអាចនឹងមិនសូវជាខុសគ្នាប៉ុន្មាននោះទេ។ បើឱ្យជ្រើសរើស គ្មានអ្នកណាចង់រស់នៅក្នុងផ្ទះជួលនោះទេ ព្រោះថាបើមានផ្ទះជារបស់ខ្លួនឯងនឹងផ្ដល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាព ស្ថិរភាព ជាជាងនៅផ្ទះជួល។ ក្នុងចំណោមបុរីធំៗ ជាច្រើនដែលកំពុងដាក់លក់ និងមានប្រូម៉ូសិន ក្នុងនោះ បុរី ឌឹ ផ្លរ៉ា តែងតែមានកម្មវិធីប្រូម៉ូសិនផ្សេងៗ សម្រាប់អតិថិជន កាន់តែពិសេសនោះ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះខាងបុរីមានផ្ដល់ជូនដល់អតិថិជនរួមមាន៖

  • សម្រាប់ការទិញផ្ទះគ្រប់ប្រភេទរបស់ ឌឹ ផ្លរ៉ា មានឱកាសទទួលបានមាសចាប់ពី ៥ជី រហូតដល់ ២តម្លឹង។
  • កាន់តែពិសេស សម្រាប់ការបង់រំលោះប្រចាំខែត្រឹមខែត្រឹមតែ ៥០០ ដុល្លារ តែប៉ុណ្ណោះ
  • ឥឡូវនេះទិញភ្លាម អាចចូលនៅបានភ្លាម។

កាន់តែច្បាស់ពីប្រូម៉ូសិន ទស្សនាវីដេអូខាងក្រោមនេះ៖

បុរី ឌឹ ផ្លរ៉ា មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦A លោកអ្នកគ្រាន់តែធ្វើដំណើរត្រឹម ១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វា។ ស្ថិតក្នុងទឹកដីដែលកំពុងតែអភិវឌ្ឍន៍ខ្លាំង មានទាំងមន្ទីរពេទ្យ ពហុកីឡដ្ឋានជាតិមរតកតេជោ រមណីយដ្ឋាន សាលារៀន និងសួនកម្សាន្ត។

លោកអ្នកអាចធ្វើការទិញផ្ដាច់ ឬបង់រំលោះគ្រប់ប្រភេទរបស់ ឌឹ ផ្លរ៉ា ដែលក្នុងនោះរួមមាន៖ វីឡាកូនកាត់, វីឡាភ្លោះ, វីឡាទោល និងផ្ទះអាជីវកម្ម ។ល។

ស្រួលរកទីតាំង លោកអ្នកអាចមើលតាមលីង Google Maps: http://bit.ly/3oDCate

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖

  • លេខទូរសព្ទ៖ 010 366 886 និង 087 366 886
  • ហ្វេសបុកផេក (Facebook ផ្លូវការ) The Flora
  • អ៉ីនស្តាក្រាម (Instagram): boreytheflora
  • តេលេក្រាម (Telegram) : The FLORA
  • យូធូប (youtube): The FLORA

ប្រភព​ព័ត៌មាន៖ hoganhomestexas ,money ,kimwirtz

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី